បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មករា 31, 2009
តើខ្មៅដៃមានប្រភពចេញពីទីណា?
ខ្មៅដៃដែលយើងប្រើគូសវាសសរសេរក្នុងពេលបច្ចុប្បន្ននេះលោកអ្នកប្រហែលជាមិនទាន់ជ្រាបថា តើមានប្រភពកំណើតពីទីណា ហើយមានចាប់តាំងពីសម័យកាលណាមកផងដែរ។
តាមការពិតខ្មៅដៃមានតាំងពីយូរយាររាប់រយឆ្នាំមកហើយ ហើយអ្វីដែលមិនគួរឲ្យជឿនោះគឺថា ការគិតឆ្នៃប្រឌិតឡើងកើតចេញពីខ្យល់ព្យុះដែលបានបោកបក់ដើមឈើរលំកាលពីក្នុងឆ្នាំ ១៥៦៤ មានខ្យល់ព្យុះនៅក្នុងភូមិមួយក្នុងប្រទេសអង់គ្លេស។ ខ្យល់ព្យុះលើកនោះមានកម្លាំងខ្លាំងក្លារហូតធ្វើឲ្យដើមឈើធំមួយរលំបាក់នឹងត្រង់បរិវេណដើមឈើរលំបាក់នោះឯងធ្វើឲ្យគេប្រទះឃើញធ្យូងកាបូនដែលជាប្រភពនៃបណ្ដូលខ្មៅដៃ។ តំណក្រោយមកនៅក្នុងឆ្នាំ ១៧៦០ អ្នកគីមីជនជាតិអាល្លឺម៉ង់បាននាំយកធ្យូងកាបូននេះទៅពិសោធកិនឲ្យក្លាយទៅជាកំទេចមួយហើយលុញឲ្យទៅជាបណ្ដូលសរសៃល្អិតបន្ទាប់មកសាកល្បងប្រើគូសវាសនៅលើក្រដាស។ ការសាកល្បងលើកនេះមិនទទួលបានជោគជ័យព្រោះបណ្ដូលខ្មៅដៃនៅផុយស្រួយងាយបាក់។ ក៏ប៉ុន្តែបែរមកទទួលជោគជ័យនៅក្នុងសតវត្សទី ១៨ ក្រោយពេលគេនាំយកសរសៃកាបូននោះទៅដុសរហូតទទួលបានបណ្ដូលខ្មៅដៃពណ៌ចាស់មិនងាយបាក់បែកក្រោយមកទៀតក៏មានមនុស្សយកសាច់ឈើទន់មកស្រោបបណ្ដូលខ្មៅដៃរហូតដល់បានជាខ្មៅដៃមកទល់បច្ចុប្បន្ននេះ៕
ដកស្រង់ចេញពី៖ កាសែតកម្ពុជាថ្មី
បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មករា 31, 2009
កាលពីកន្លងទៅខ្ញុំបានផ្ញើអ៊ីម៉ែលមួយទៅ លោកគ្រូវិចិត្រ សូមយោបល់ និងដំបូន្មានមួយចំនួនដើម្បីក្លាយខ្លួនជាសិស្សពូកែគណិតវិទ្យា។ ខ្ញុំយល់ថាដំបូន្មានរបស់គាត់ពិតជាល្អណាស់ ដូច្នេះខ្ញុំក៏សម្រេចចិត្តយកមកផ្សព្វផ្សាយដល់មិត្តទាំងឡាយដែលស្នេហាវិស័យគណិតវិទ្យា និងចង់ក្លាយខ្លួនជាសិស្សពូកែគណិតវិទ្យា។ ខាងក្រោយនេះគឺជាខ្លឹមសារសេចក្ដីដែលលោកគ្រូវិចិត្របានតបមកវិញ៖
ខ្ញុំ គ្មាន តិចនិច ពិសេស អ្វី ទេ តែ ខាង ក្រោម នេះ គ្រាន់ តែ ជា គំនិត បន្តិច បន្តួច រឺ ជា អ្វី ដែល ខ្ញុំ ធ្លាប់ ធ្វើ មក៖
១) ប្រមូល ឯកសារ អោយ បាន ច្រើន ៖ ទិញ សៀវភៅ ចាស់ ថ្មី ដែល បោះពុម្ព លក់ ដោយ គ្រូ ខ្មែរ យើង។ ដោះ [...]
បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មករា 31, 2009
Slumdog Millionaire
Recently released is the top box office movie Slumdog Millionaire, an inspiring story about an eighteen-year-old boy, Jamal Malik, who was just a question away from winning the two million rupees prize in an Indian television program “Who Wants to be a Millionaire?” Notably, he was from the slum in the worst [...]
បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មករា 26, 2009
ប្រសិនបើគិតអ្វីមិនចេញណែនាំឲ្យដេកមួយយប់សិនព្រឹកឡើងសឹមគិតបន្ត
អ្នកវិទ្យាសាស្ត្រព្រមទទួលស្គាល់រួចហើយថា ការប្រៀនប្រដៅរបស់ក្រុមមនុស្សជំនាន់មុនថាប្រសិនបើគិតអ្វីមិនចេញឲ្យដេកគិតមួយយប់សិននោះមានភស្តុតាងអះអាងបានថាគឺជាការពិត។
លោកសាស្ត្រាចារ្យប៉បស្ទិកក្លូតផ្នែកចិត្តវិទ្យាពីសាលារៀនវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យហាវ៉ាតសហរដ្ឋអាមេរិចបានបង្ហើបប្រាប់ថាការទទួលទានដំណេកធ្វើឲ្យចងចាំបាននឹងបើកឱកាសឲ្យខួរក្បាលបានចាប់ការជាមួយនឹងទិន្នន័យជាច្រើនសន្ធឹកសន្ធាប់ដែលយើងបានទទួលក្នុងមួយថ្ងៃៗព្រមទាំងបានអធិប្បាយថា ការទទួលទានដំណេកមិនគ្រាន់តែជួយឲ្យយើងចងចាំងបានប៉ុណ្ណោះទេ តែខួរក្បាលបានចំណាយពេលវេលាចម្រាញ់រក្សាអត្ថន័យចេញមកទៀតផង។
ខួរក្បាលនឹងចម្រាញ់យកតែវត្ថុដែលចំបងៗពីបទពិសោធរបស់យើងស្រដៀងនឹងយើងដឹងថា សុនខជាមួយនឹងសត្វឆ្មាខុសគ្នាបែបណា ដែលពិបាកនឹងអធិប្បាយចេញបាន។
ទស្សនាវដ្ដីវិទ្យាសាស្ត្រញូវសាយអែនទិសបានរាយការណ៍ពីលទ្ធផលក្នុងការសិក្សាស្រាវជ្រាវលើកនេះថាវេជ្ជបណ្ឌិតប៉ប់ អ្នកពិសោធឈានមុខគេជាមួយនឹងក្រុមការងារបានសិក្សាប្រៀបធៀបលទ្ធផលពិសោធន៍ការចងចាំរវាងអ្នកសិក្សាពីរក្រុមដោយឲ្យក្រុមមួយមានឱកាសដេកមុននឹងធ្វើការពិសោធន៍ លទ្ធផលបានបង្ហាញថា ក្រុមដែលបានដេកអាចចងចាំបានល្អជាង។
លោកសាស្ត្រាចារ្យក្រូគ័រ ពីមជ្ឈមណ្ឌលពិសោធរឿងដេកនៃសាកលវិទ្យាល័យសឺរ៉េរបស់អង់គ្លេសបានផ្ដល់គំនិតយល់ឃើញថា មនុស្សទូទៅមានអារម្មណ៍ឆ្ងល់ទៅនឹងគុណប្រយោជន៍នៃការទទួលទានដំណេកជាយូរមកហើយ។
យើងពីមុនមកបានត្រឹមតែដឹងខ្លះៗពីផលប្រយោជន៍ដល់រាងកាយដែលបានឈប់សម្រាក ក៏ប៉ុន្តែពេលនេះយើងដឹងថាយើងបានសន្សែសន្សំបទពិសោធចំនួនដ៏ច្រើនទុកនៅក្នុងខួរក្បាលរបស់យើងរាល់ថ្ងៃ ហើយការដេកនេះវាហាក់ដូចជាធ្វើឲ្យខួរក្បាលរបស់យើងបានចាត់ការជាមួយនឹងរឿងទាំងអស់ទៀតផង៕
ដកស្រង់ចេញពី៖ កាសែតកម្ពុជាថ្មី
បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មករា 24, 2009
A question: What to ask?
A tourist walked on a road until he came to the point where the road was divided into two separate ways. The only thing he knew was that one road led to the village where all the villagers told only the truth and another road led to the village where [...]
បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មករា 24, 2009
A Point of View of Anger and Mistakes
No one is perfect. That’s an absolute proverb which is very commonly known worldwide. People make mistakes, make up for it, or sometimes they continue making the same old mistakes without realizing the disadvantage of it or they just don’t care. Some may wonder why usually [...]
បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មករា 24, 2009
Stress
What is stress? Stress is a feeling of being under pressure. Of all the people dwelling on earth stress is commonly among them. Stress can happen at any time, anywhere, and we can’t avoid stress no matter what. However, we can do something about it.
Stress, like everything else, has its advantages and [...]
បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មករា 17, 2009
A New Game?!!
That’s right! I’ve just created one new game by myself. Well, the idea came to me when I saw some wonderful work done by our Khmer students at website: www.gamebodia.com such as The Sculpture, Crazy Superman etcetera. Just to let you know, it’s just a test; I’m just doing it for fun. Here [...]
បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មករា 17, 2009
What will happen in 2012?
Maya is an ancient civilization that was lost in times, locating in Central America. However, its reputation is still living up to these days. In those times, Maya was so great that it reached its pitch. Maya also created its own calendar, stating that in a year there are 18 months [...]
បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មករា 17, 2009
Well, the last Sudoku problem is an easy one, isn’t it? I think so. Well, since you’ve already mastered it, let’s try this medium one:
វិចារថ្មីៗ