វិធី​រៀន​គណិត​វិទ្យា​ឲ្យ​ពូកែ


កាល​ពី​កន្លង​ទៅ​ខ្ញុំ​បាន​ផ្ញើ​អ៊ីម៉ែល​មួយ​ទៅ​ លោក​គ្រូ​វិចិត្រ សូម​យោបល់​ និង​ដំបូន្មាន​មួយ​ចំនួន​ដើម្បី​ក្លាយ​ខ្លួន​ជា​សិស្ស​ពូ​កែ​គណិត​វិទ្យា។ ខ្ញុំ​យល់​ថា​ដំបូន្មាន​របស់​គាត់​ពិត​ជា​ល្អ​ណាស់​ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​យក​មក​ផ្សព្វ​ផ្សាយ​ដល់​មិត្ត​ទាំង​ឡាយ​ដែល​ស្នេហា​វិស័យ​គណិត​វិទ្យា និង​ចង់​ក្លាយ​ខ្លួន​ជា​សិស្ស​ពូ​កែ​គណិត​វិទ្យា។ ខាង​ក្រោយ​នេះ​គឺ​ជា​ខ្លឹម​សារ​សេចក្ដី​ដែល​លោក​គ្រូ​វិចិត្រ​​បាន​តប​មក​វិញ៖

) ប្រមូលឯកសារអោយបានច្រើន ៖ ទិញសៀវភៅចាស់ថ្មីដែលបោះពុម្ពលក់ដោយគ្រូខ្មែរយើង។ ដោះ​ស្រាយ​អោយ​អស់។ ប្រមូល​ឯកសារ​បរទេសតាម​អ៊ីនធ័រនេត​មាន​ច្រើន​ណាស់​រឺ មិន​អញ្ចឹង​ទេ ទិញ​សៀវភៅ​គណិតវិទ្យា​យួន​មក​សិក្សា​ក៏​បាន​បើ​សិន​ជា​ប្អូន​អាច​អាន​បាន។

) រៀន​ខ្លួន​ឯង ៖ រៀន​ពី​គ្រូ វា​ម្យ៉ាង​ហើយ តែ​មិន​ប្រាកដ​ថា​ទៅ​រៀន​គួរ​ច្រើន​ម៉ោង​ពូកែ​ជាង​រៀន​ខ្លួន​ឯង​នោះ​ទេ។ រៀន​ច្រើន​គ្រូ​ប្អូន​អាច​ជួប​លំហាត់​ប្លែកៗ​តែ​លំហាត់​ទាំង​នោះ​គ្មាន​មក​ពី​ណា​ក្រៅ​ពី​សៀវភៅ ដែល​ប្អូន​គ្មាន​នោះ​ទេ​ ដូច្នេះ​បើ​ចំនុច​ទី ១) ប្អូន​ធ្វើ​បាន​ហើយ​កំរ​ណាស់ ដែល លំហាត់​គ្រូ​ដាក់​មក​ហើយ​ប្អូន​មិន​ដែល​ឃើញ។ ចំនុច​មិន​ល្អ​ដែល​រៀន​ច្រើន​គ្រូនោះ គឺ​ប្អូន​គ្មាន​ពេល​សិក្សា​ដោយ​ខ្លួន​ឯង​អស់​កំលាំង​ខ្សោយ​ប្រាជ្ញា។

) លំហាត់​ពិបាក ៖ លំហាត់​ខ្លះ​ពិបាក​មែន ឃើញ​ភ្លាម​មិន​ដឹង​ជា​ដោះ​ស្រាយ​យ៉ាង​ណា​នោះ​ទេ​សូម្បី​តែ​អាន​ចំលើយ​ក៏​មិន​យល់​ដែរ។ ចំពោះ​បញ្ហា​នេះ​សូម​ប្អូន​អាន​ចំលើយសិន។ បន្ទាប់​មក​ទុក​វា​ចោល​ប្រហែល​មួយ​សប្តាហ៍ ក្នុង​អំលុង​ពេល​នេះ ដោះស្រាយ​លំហាត់​ផ្សេង​ទៀត។​រួច​ហើយ ត្រលប់​មក​ដោះស្រាយ​លំហាត់​នេះ​វិញ។ លើក​នេះ តាម​បទ​ពិសោធ​របស់​ខ្ញុំ​លំហាត់​នេះ​មិន​លំបាក​ដូច​មុន​ទៀត​ទេ ស្រួល​យល់។ ចូរ​កត់​ចំនាំ​វិធី​សាស្ត្រ​ក្នុង​ការ​ដោះ​ស្រាយ​តែ​មិន​មែន​ទន្ទេញ​ចំលើយ​នោះ​ទេ។ សាក​ល្បង​រហូត​ទាល់​តែ​ប្អូន​អាច​ដោះ​ស្រាយ​វា​ចេញ​ដោយ​មិន​បាច់​អាន​ចំលើយ។

) សរសេរ ៖ ប្រើ​ប៊ិច និង​ក្រដាស​ដោះ​ស្រាយ​លំហាត់។ មិន​ត្រូវ​យក​សៀវភៅ​មក​ហើយ​អាន​ចំលើយ​អាន​យល់​ ហើយ​គិត​ថា​ខ្លូន​ចេះ​ទេ។ បើ​យើង​ធ្វើ​បែប​នេះ ទោះ​អាន​បាន​រាប់​ពាន់​លំហាត់ ក៏​គ្មាន​ទទួល​បាន​បទ​ពិសោធ​អ្វី​ស្រួច​ស្រាល់​ដែរ។ សរសេរ​ដំនោះ​ស្រាយ​លំហាត់​ដោយ​ខ្លួន​ឯង សឹម​អាន​ចំលើយ។ បើ​ដោះ​ស្រាយ​មិន​ចេញ​អាន​ចំលើយ​រួច ហើយ​បិទ​ចំលើយ​ទុ​ក រួច​សរសេរ​ដំនោះ​ស្រាយ​ឡើង​វិញ។

) គ្មាន​អ្វី​ដែល​ខ្លួន​មិន​អាច​នោះ​ទេ ៖ មិន​ត្រូវ​មាន​គំនិត​ថា លំហាត់​សៀវភៅ​យួន​ពិបាក​មិន​​សម​នឹង​សមត្ថភាព​ខ្លួន ​កំរិត​នេះ​ពិបាក កំរិត​នោះ​ពិបាក​នោះ​ទេ។ ត្រូវ​គិត​ថា ងាយ​ទេ ទោះ​បី​ការ​ពិត យើង​ដោះ​ស្រាយ​មិន​ចេញ​ក៏​ដោយ។ ត្រូវ​មាន​អារម្មណ៍​មើល​ងាយ​លំហាត់​នេះ រួច​ដោះ​ស្រាយ​វា​អោយ​ចេញ។ រឺ​ដោះ​ស្រាយ​មិន​ចេញ​ក៏​ដោយ ក៏​ត្រូវ​តែ​មើល​ងាយ​វា​ថា ងាយ​ស្រួល​ដែរ។ ការ​មើល​ងាយ​នេះ គឺ​ជួយ​កុំ​អោយ​យើង​សុញ​ប្រាជ្ញា។ តែ​មិន​មែន​មើល​ងាយ​ហើយ​ទុក​ចោល​នោះ​ទេ។ ហើយ​ការ​មើល​ងាយ​នេះ ត្រូវ​រក្សា​តែ​នៅ​ក្នុង​ចិត្ត​ខ្លួន​ប៉ុណ្ណោះ មិន​មែន​ទៅ​ដើរ​និយាយ​អួត​គេ​ឯង​ថា ងាយ​ៗ នោះ​ទេ។

) វេលា​សម​ស្រប ៖ ជា​ទូទៅ សំរាប់​ខ្ញុំ ពេល​ព្រឹកបន្ទាប់​ពី​ភ្ញាក់​ពី​ដេក​ភ្លាម ខ្ញុំ​អាន​មេរៀន​ឆាប់​យល់​ជាង​ពេល​ផ្សេង​ទៀត។ លំហាត់​ពិបាក​ក៏​ដោះ​ស្រាយ​នៅ​ពេល​ព្រឹក​ឆាប់​ចេញ​ដែរ។ រៀន​ពេល​ព្រឹក​ចាំ​បាន​យូរ ។ ពេល​ព្រឹក​នេះ​មិន​មែន​រហូត​ដល់​ម៉ោង ៣ ម៉ោង ៤ ភ្លឺ នោះទេ មិន​ត្រូវ​ព្រឹក​ពេក​ទេ ព្រោះ​អាច​បាក់​កំលាំង។ ត្រឹម​ម៉ោង ៥ កន្លះ​អី ជា​ការ​គ្រប់​គ្រាន់​ហើយ។

) កុំ​ខ្ជិល ៖ បើ​សិន​ជា​ប្អូន​ចេញ​ដំនើរ​ដោយ​ដោះ​ស្រាយ​លំហាត់​មិន​ចេញ សូម​កុំ​បាក់​ទឹក​ចិត្ត។ ខ្វែង​លំហាត់​ដោះ​ស្រាយ​មិន​ចេញ​នោះ​ទុក​សិន ដោះ​ស្រាយ​អា​ផ្សេង។ ចាំ​ថ្ងៃ​ក្រោយ​មក​សង​សឹក​វិញ ព្រោះ​បើ​នៅ​សុញ​នឹង​លំហាត់​មួយ​នេះ នឹង​ខាត​ពេល​ឥត​ប្រយោជន៍។ ការ​ព្យាយាម​សំខាន់​ណាស់។

) កុំ​ខ្លាច​នឹង​សួរ​គ្រូ ៖ បើ​ប្អូន​មាន​លំហាត់​ណា​ដោះ​ស្រាយ​មិន​ចេញ ចូរ​រំខាន​គ្រូ​របស់​ប្អូន យក​ទៅ​សួរ​គាត់ ក្រែង​លោ​គាត់​មាន​វិធីសាស្ត្រ​ល្អណា​មួយ។ កុំ​ខ្លាច​ចិត្ត​គាត់អី។

ខ្ញុំ​សង្ឃឹម​ថា​លោក​គ្រូ​នឹង​មិន​ប្រកាន់​ទេ​មើល​ទៅ ប្រសិន​បើ​ខ្ញុំ ​យក​ពាក្យ​សម្ដី​របស់​លោក​គ្រូ​មក​​ផ្សាយ​ដូច្នេះ?! ចំពោះ​ឱសាន​វាទ​ផ្ទាល់​ ខ្លួន​របស់​ខ្ញុំ​នោះ​គឺ​ពាក្យ​ស្លោក​អង់គ្លេស​មួយ​ដែល​លើក​ឡើង​ថា “If people do not believe that mathematics is simple, it is only because they do not realize how complicated life is.” ដែល​មាន​ន័យ​ថា “ប្រសិន​បើ​អ្នក​មិន​ជឿ​ថា​គណិតវិទ្យា​ងាយ​ស្រួល​ទេ អញ្ចឹង​អ្នក​មិន​ដឹង​ថា​ជីវិត​ស្មុគ​ស្មាញ​ប៉ុណ្ណា​ទេ។”

About these ads

About Fidele

Yesterday's history. Tomorrow's mystery. But today is a gift; that's why it's called "Present" :))

Posted on ខែមករា 31, 2009, in General. Bookmark the permalink. មតិ 22.

  1. លោកគ្រូ វិចិត្រ​ពីត​ជាមាន​បទពិសោធ​ច្រើន​មែន​!!! ប្រសិនបើ​ហ្វីដែល​មាន​ចំងល់​អី​ រកគាត់​ទៅ​ មិន​ខុស​ទេ។

  2. ពិនជាល្អណាស់ចំពោះដំបូន្មានរបស់លោកគ្រូ មិនត្រឹមតែរៀនគណិតវិទ្យានោះ មួយមុខនោះទេ គឺអាចយកទៅអនុវត្តគ្រប់មុខវិជ្ជា និងគ្រប់កាលៈទេសៈទាំង​អស់។​ ជាពិសេសចំនុចទីប្រាំ ” គ្មាន អ្វី ដែល ខ្លួន មិន អាច នោះ ទេ “ ខ្ញុំបានប្រកាន់យក ទ្រឹស្តីនេះជាយួរមកហើយ នៅគ្រប់ពេលដែលខ្ញុំមិនអាច ដោះស្រាយអ្វីចេញ ខ្ញុំតែងតែគិតថា គ្មាន អ្វី ដែល ខ្លួន មិន អាច នោះ ទេ ហើយខ្ញុំព្យាយាមរហូតទាល់បានជោគជ័យ

  3. ជា​ការ​ពិត​ហើយ ដូច​ពាក្យ​ស្លោក​អង់​គ្លេស​គេ​ថា “Nothing is impossible” ពាក្យ​ហ្នឹង​និយាយ​មិន​ខុស​ទេ។ ឲ្យ​តែ​មាន​ចិត្ត​ព្យាយាម​ ទោះ​បី​ជា​កិច្ច​ការ​អ្វី​ក៏​បាន​សម្រេច​ដែរ។

  4. ប្អួន​សួមអរគុណ​ដល់​​លោក​គ្រួ​ដែល​បាន​ប្រាប់​ពី​វិ​ធី​នេះ​ដល់​ពួក​ប្អួន​។​ហើយ​ក៏​សួម​អរ​គុណ​ដល់​piseth​ផង​ដែល​ ដែល​បាន​ប្រាប់​ឲ​ខ្ញុំ​ដឹង​ពី​វិ​ធី​នេះ​។​
    ហើយ​ខ្ញុំ​នឹង​រក្សា​ដំបួន្មាន​នេះ​ទុក​ក្នុង​ចិត្ត​ជា​និច្ច​។

  5. I’ve read your article, and you know what, I think we’re a lot alike. I’m not very good at math myself, so that’s why I need to keep practicing everyday since it is my favorite subject.

  6. នេះពិតជាវិធីសាស្រ្ដដ៏ល្អមែន ។ វិធីទាំងនេះអាចជួយអោយយើងអាចរៀន

    គណិតវិទ្យាពូកែបាន ។ ប៉ុន្ដែតាមបទពិសោធន៍របស់ខ្ញុំៗមានវិធីមួយទៀតក៏

    អាចជួយអោយយើងយល់នូវគណិតវិទ្យាកាន់តែច្បាស់ ។ គឺថាអ្នកត្រូវរៀន

    បង្កើតលំហាត់ជាលក្ខណៈលំនាំគ្នាឬស្រដៀងគ្នាជាមួយនឹងលំហាត់ដែល

    អ្នកបានស្រាយរួច។ រួចអ្នកត្រូវកត់សំគាល់លើលក្ខខណ្ឌរបស់លំហាត់

    និងវិធីស្រាយរបស់លំហាត់ទាំងបោះគេទាំងបោះយើង ។ ពេលនោះអ្នក

    នឹងក្ដោបបានអត្ថន័យរបស់លំហាត់ទាំងស្រុង ។ វិធីនេះអាចជួយអោយអ្នក

    ចេះប្រើខួរក្បាលបានរហ័ស ។ វិធីនេះគឺសង្ខេបអ្វីដែលយើងបានចេះមករួមគ្នា

    តែមួយ ។ បើគ្រាន់តែមើលគឺមិនដឹងថាវាមានប្រសិទ្ធិភាពរឺអត់នោះទេទាល់តែ

    សាកល្បងទើបដឹង។

  7. កុមារទេពចម្បាំង

    សូមអរគុណអ្នកទាំងអស់គ្នា ជាពិសេស ហ្វីដែល​!!!

    កំពុងចង់រៀនគណិតឲ្យពូកែផង។

  8. បើសិនជាយើងទាំងអស់គ្នាខិតខំប្រតិបត្តិបានសង្ឃមានជោគជយ័។

  9. him khimsovityea :

    បើសិនជាយើងទាំងអស់គ្នាខិតខំប្រតិបត្តិបានសង្ឃឹមថាមានជោគជយ័។

  10. តើអ្នកអាចអោយវែបសាយថ៌លំហាត់គណិតខ្ញុំខ្លះបានទេ។

  11. ហើយ​ លោកគ្រូខ្ញុំមិនដែរមកបង្ហាត់ផង

  12. thank you !it good for me .i very need it .:)

  13. gfdjskirrrrrpbnmvjdhszmfjHBFCNVNHFGXNHFTDKSBCNH FNJSVX HDBCMNSMKFJMVBSSSSSYXBCMNVKOJhsdma qhansjdmxmsshduwks

  14. ខ្ញុំសូមអរគុណចំពោះលោកគ្រូ ដែលបានណែនាំអំពីការរៀនគណិតវិទ្យាអោយពូកែផងដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 112 other followers

%d bloggers like this: