វិធីសិក្សាភាសាបរទេសឲ្យឆាប់ចេះ
វិធីសិក្សាភាសាបរទេសដែលល្អបំផុតគឺឲ្យប្រើការស្ដាប់វាគ្រប់ពេលវេលាទោះបីថា មិនបានដឹងពីអត្ថន័យរបស់វាក៏ដោយចុះ។
លោកវេជ្ជបណ្ឌិត ផលសុលប៊ីគេ អ្នកប្រាជ្ញខាងផ្នែកភាសាពីសកលវិទ្យាល័យ វិកតូរីយ៉ា បានឲ្យដឹងពីហេតុផលថា ទោះបីជាស្ដាប់ហើយដូចជាចម្លែកព្រោះយើងមិនបានដឹងរឿងទាល់តែសោះហើយពួកគ្រូបង្រៀនភាសាជាច្រើននាក់អាចស្ដាប់មិនបាន។ លោកបន្តអធិប្បាយពីហេតុផលបន្តទៀតថា ប្រសិនបើយើងត្រូវការចេះភាសាអេស្ប៉ាញចាំបាច់ត្រូវព្យាយាមស្ដាប់ស្ថានីយ៍វិទ្យុអេស្ប៉ាញតាមរយៈអ៊ីនធើណែតឲ្យបានញឹកញាប់ ព្រោះវាអាចធ្វើឲ្យយើងចាប់បាន និងដឹងពីស័ព្ទថ្មីៗកាន់តែច្រើនឡើងថែមទៀត។
លទ្ធផលពិសោធន៍របស់លោកបានទាក់ទាញទៅនឹងទ្រឹស្ដីក្នុងការសិក្សាភាសាដែលមានប្រើប្រាស់ក្នុងបច្ចុប្បន្ន។ លោកមានចំណុចសន្និដ្ឋានធំមួយថា បណ្ដោយឲ្យស្ដាប់ភាសាថ្មីៗឲ្យបានស៊ាំត្រចៀកព្រោះវានឹងចូលទៅសាងក្នុងគ្រោងសាងក្នុងខួរក្បាលសម្រាប់សិក្សាភាសាថ្មីៗឡើងបន្តទៀត។ លោកបានបន្ថែមទៀតថាសន្ទះសាច់សរសៃប្រសាទដែលចាំបាច់ជាមួយការសិក្សានឹងរៀនភាសាថ្មីៗនឹងបង្កើតខ្លួនឯងឡើង ហើយបើកទទួលយកភាសាដែលនេះជាវិធីដូចគ្នាជាមួយនឹងទារកដែលស្វែងរកភាសាដំបូងរបស់ខ្លួនឯងផងដែរ។
Posted on ខែមីនា 7, 2009, in ព័ត៌មានគួរឲ្យចាប់អារម្មណ៍. Bookmark the permalink. មតិ 2.



រួចត្រូវការពេលស្ដាប់ប៉ុន្មានទៅ ដើម្បីឲ្យចេះភាសាមួយ?
គឺស្ដាប់ទាល់តែស៊ាំនឹងភាសានោះ ហើយត្រូវការអនុវត្តជារៀងរាល់ថ្ងៃ ព្រោះថាភាសាបរទេស តែខានរៀន គឺឆាប់ភ្លេចណាស់ មិនដូចភាសាជាតិយើងទេ។