Fidele

បណ្ណសារ សំរាប់ ខែ មិថុនា 2009

Online Learning-A Good Prospect?

បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 30, 2009

Nowadays, as human technology keeps advancing to a higher state, study methods also vary in times. Online learning comes into play.

Many students worldwide now turn their focus upon online learning, believing it has lots of advantages for them, especially for those who want to study in a well-known university which is, unfortunately, far away from [...]

ម៉ាំងហ្កាមែស៊ី (Manga Messiah)

បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 29, 2009

ម៉ាំង​ហ្កា​មែស៊ី គឺ​ជា​រឿង​និទាន​រូប​ភាព​មួយ​ក្នុង​ចំនោម​រឿង​ ម៉ាំងហ្កា​បែបបល (Manga Bible) និយាយ​ពី​ដំណើរ​ជីវិត​របស់​ព្រះ ហូស៊ូអា រឺ​ហៅ​ថា​ព្រះ​យេស៊ូវ​គ្រិស្ត។ រឿង​នេះ​ត្រូវ​បាន​ដឹក​នាំ​បង្កើត​ឡើង​ដោយ​អង្កការ​មួយ​មាន​ឈ្មោះ​ថា NEXT ដែល​ជា​ក្រុម​អ្នក​គូរ​គំនូរ​ជីវចល (Manga) របស់​ជប៉ុន។ រឿង​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​អត្ថបទ​បុរាណ​របស់​ព្រះ​គម្ពីរ ហើយ​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ឆ្នាំ ២០០៦។
ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ពី​អង្កការ NEXT សៀវភៅ​រឿង​រូប​ភាព​នេះ​ក៏​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ខេមរភាសា​ និង​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ដោយ​ គ្រឹះ​ស្ថាន​ផលិត​សៀវភៅ “ប្រភព​ប្រាជ្ញា” នៅ​ក្នុង​ឆ្នាំ ២០០៨។ លោក​អ្នក​អាច​រក​ជាវ​សៀវភៅ​នេះ​បាន​នៅ​តាម​បណ្ដា​បណ្ណាគារ​នានា​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ក្នុង​តម្លៃ​ប្រហែល ៥.៣៥ ដុល្លារ។
សម្រាប់​ព៍ត៌មាន​បន្ថែម៖ http://en.wikipedia.org/wiki/Manga_Bible_%28series%29
www.nextmanga.com

មរណភាព​របស់​ ម៉ៃឃើល ជេកសាន់

បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 27, 2009

ម៉ៃ ឃើល ជេកសាន់ (Michael Jackson) ដែល​ត្រូវ​ជា​តារា​ចម្រៀង​ប៉ុប​ដ៏​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក​ម្នាក់ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែ​មិថុនា កន្លង​ទៅ​នេះ ក្នុង​វ័យ ៥០ ឆ្នាំ។ តាម​ពត៌មាន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក​ជេកសាន់ បាន​ដួល​សន្លប់​នៅ​ក្នុង​ផ្ទះ​របស់​លោក ហើយ​ត្រូវ​បាន​បញ្ចូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ម្នាក់​បាន​មាន​ប្រសាសន៍​ថា​ គាត់​ដាច់​ខ្យល់​តាំង​ពី​នៅ​ក្នុង​ផ្ទះ​គាត់​ម្ល៉េះ។ បន្ទាប់​មក លោក​ជេក​សាន់​ក៏​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​តាម​ឧត្ថម្ភាគចក្រ​ ទៅ​កាន់​បន្ទប់​ពិនិត្យ​សាក​សព​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​មាន​ការ​សង្ស័យ​ជា​ច្រើន​ជុំវិញ​ការ​ស្លាប់​របស់​លោក ដោយ​ហេតុ​ថា​មិន​ដឹង​មក​ពី​មូល​ហេតុ​អ្វី។ មតិ​ខ្លះ​យល់​ថា​លោក​ស្លាប់​ដោយ​ការ​ប្រើ​គ្រឿង​ញៀន ឃាត​កម្ម ការ​ផឹក​ស្រា រឺ​ក៏​ការ​ប្រើ​ប្រាស់​ថ្នាំ​ខុស​វេជ្ជបញ្ជា។
មាន​មនុស្ស ថែម​ទាំង​តារា​ល្បីៗ​ជា​ច្រើន​ដែល​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​របស់​លោក។ រូប​លោក​ប្រហែល​ជា​ស្លាប់​ទៅ​ក៏​ពិត​មែន ប៉ុន្តែ​ចម្រៀង និង​កិត្តិនាម​របស់​លោក​នឹង​រស់​នៅ​ជា​រៀង​ដរាប។

រឿង​បន្តោង​ខ្សែ​ក​

បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 24, 2009

រឿង​បន្តោង​ខ្សែ​ក​ រឺ បន្តោង​ខ្សែ​ក​ពេជ្រ (ជា​ភាសា​បារាំង៖ La Parure) គឺ​ជា​ រឿង​និទាន​ជា​ភាសា​បារាំង​ខ្លី​មួយ​និពន្ធ​ឡើង​ដោយ​លោក គីដឺម៉ូប៉ាសសង់ (Guy de Maupassant) ដែល​ត្រូវ​បាន​បោះ​ពុម្ព​ជា​លើក​ទី​មួយ​នៅ​ឆ្នាំ ១៨៨៤ ក្នុង​កាសែត ឡឺ ហ្កូលូអ៊ីស (Le Gaulois)។ រឿង​នេះ​បាន​ក្លាយ​ជា​រឿង​ដ៏​ល្បី​បំផុត​របស់​លោក គីដឺម៉ូប៉ាសសង់ ដោយ​សារ​តែ​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ​ទី​បញ្ចប់​នៃ​រឿងនេះ។ រឿង​នេះ​ត្បិត​តែ​ខ្លី​ក៏​ពិត​មែន ប៉ុន្តែ​ពិត​ជា​មាន​អត្ថន័យ និង​ដំបូន្មាន​ល្អ​ណាស់។ ខ្ញុំ​ធ្លាប់​អាន​ភាគ​ខ្លីៗ​នៃ​រឿង​នេះ​ក្នុង​សៀវភៅ​ភាសា​ខ្មែរ​ថ្នាក់​ទី ១១ ក្រោម​ចំណង​ជើង​ថា “ រឿង​បន្តោង​ពេជ្រ” ។

តើ​រឿង​នេះ​មាន​តម្លៃ​អប់​រំ​យ៉ាង​ណា​ខ្លះ?

ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ចង់​អាន​ឲ្យ​ដឹង​ពី​ខ្លឹម​សារ​នៃ​សាច់​រឿង​នេះ​សូម​អញ្ចើញ​ចូល៖ http://www.classicreader.com/book/518/1/

Help Me!

បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 22, 2009

I installed Khmer Dictionary. However, when I opened it, this message popped up:

The Application failed to initialize properly (0×000007b). Click on OK to terminate the application.

What does this message mean? What am I going to do to get rid of this problem? Please help me!

ល្បងប្រាជ្ញា Logic ដ៏លំបាកបំផុតនៅក្នុងលោក

បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 21, 2009

មាន​មនុស្ស​មួយ​ក្រុម​ដែល​មាន​ភ្នែក​ពណ៌​ខុស​ៗ​គ្នា​រស់​នៅ​លើ​កោះ​មួយ។ ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​វិភាគ​ដ៏​ចំណានៗ។ ប្រសិន​បើ​មាន​រឿង​អ្វី​មួយ​ដែល​គេ​អាច​ទាញ​សន្និដ្ឋាន​បាន​នោះ គេ​នឹង​ធ្វើ​ភ្លាម។ ជា​រៀង​រាល់​យប់​​ពេល​អធ្រាត្រ តែង​តែ​មាន​ទូក​មួយ​មក​សំចត​នៅ​កោះ​នោះ។ អ្នក​កោះ​ណា​ដែល​អាច​ដឹង​ថា​ខ្លួន​ឯង​មាន​ភ្នែក​ពណ៌​អ្វី​បាន នឹង​មាន​សិទ្ធិ​ចាក​ចេញ​ពី​កោះ​នោះ ហើយ​អ្នក​ដទៃ​នឹង​នៅ​ទី​នេះ​រហូត។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​អាច​មើល​ឃើញ​មនុស្ស​ដទៃ​ទៀត​ទាំង​អស់ ហើយ​ដឹង​ចំនួន​មនុស្ស​ដែល​មាន​ពណ៌​ភ្នែក​នីមួយៗ​ទៀត​ផង (ដក​ខ្លួន​ឯង​ចេញ) ប៉ុន្តែ​ពួក​គេ​មិន​អាច​ទាក់​ទង​គ្នា​បាន​ទេ។ អ្នក​រាល់​គ្នា​សុទ្ធ​បាន​ដឹង​ពី​ច្បាប់​អស់​នេះ។
នៅ​លើ​កោះ​នេះ​មាន​មនុស្ស​ភ្នែក​ខៀវ​ចំនួន ១០០ មនុស្ស​ភ្នែក​ពណ៌​ត្នោត​ចំនួន ១០០ ហើយ​និង​ឥសី​ម្នាក់​ដែល​មាន​ភ្នែក​ពណ៌​បៃតង។ ដូច្នេះ​អ្នក​ដែល​មាន​ភ្នែក​ពណ៌​ខៀវ​នីមួយៗ​អាច​មើល​ឃើញ​មនុស្ស​ភ្នែក​ពណ៌​ត្នោត​ចំនួន ១០០ នាក់ មនុស្ស​ភ្នែក​ពណ៌​ខៀវ​ចំនួន ៩៩ នាក់ និង​មនុស្ស​ភ្នែក​ពណ៌​បៃតង​ម្នាក់ ប៉ុន្តែ​គេ​មិន​អាច​ដឹង​ពី​ពណ៌​ភ្នែក​ខ្លួន​ឯង​បាន​ឡើយ ពី​ព្រោះ​ថា​ចំនួន​មនុស្ស​សរុប​អាច​មាន មនុស្ស​ភ្នែក​ពណ៌​ត្នោត​ ១០១ នាក់ និង​ភ្នែក​ពណ៌​ខៀវ​ ៩៩ នាក់ រឺ​ក៏ ភ្នែក​ពណ៌​ត្នោត​ ១០០ នាក់ ភ្នែក​ពណ៌​ខៀវ​ ៩៩ នាក់ ហើយ​គេ​អាច​មាន​ពណ៌​ភ្នែក​ផ្សេង (ដូច​ជា​ក្រហម​ជា​ដើម)។
នា​ថ្ងៃ​មួយ​ឥសី​ម្នាក់​នោះ​ក៏​ឡើង​មក​និយាយ​ប្រកាស​ប្រាប់​អ្នក​ទាំង​អស់​គ្នា។ គាត់​និយាយ​ថា៖
“ខ្ញុំ​អាច​មើល​ឃើញ​នរណា​ម្នាក់​មាន​ភ្នែក​ពណ៌​ខៀវ។”
តើ​នរណា​អាច​ចេញ​ពី​កោះ​បាន ហើយ​នៅ​យប់​ណា?
សំគាល់៖ សំណួរ​នេះ​គឺ​ជា​សំណួរ​វិភាគ​ មិន​មែន​ប្រើ​ល្បិច​អ្វី​នោះ​ទេ។ នៅ​លើ​កោះ​នោះ​គ្មាន​កញ្ចក់ រឺ​អ្វី​សម្រាប់​ឆ្លុះ​មុខ​ឡើយ។

អាថ៌កំបាំង​មហា​នគរ​ខ្មែរ

បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 20, 2009

អាថ៌កំបាំង​មហានគរ​ខ្មែរ គឺ​ជា​វ៉ិប​សាយ​ថ្មី​មួយ​ដែល​លើក​ពី​បញ្ហា​ប្រវត្តិសាស្ត្រ​ខ្មែរ​បុរាណ​មក​ពិភាក្សា​វែក​ញែក​ ដោយ​ឈរ​លើ​ទស្សនៈ​មួយ​ដាច់​ស្រឡះ ពី​ទស្សនៈ​ប្រវត្តិវិទូ​ទូទៅ។ អត្ថ​បទ​នៅ​ក្នុង​វ៉ិប​សាយ​នេះ​ ត្រូវ​បាន​សរសេរ​ឡើង​ដោយ​និស្សិត​ទំនាក់​ទំនង​សង្គម​ឈ្មោះ សេន រ៉ន នៅ​ក្នុង​វីគីភីឌា​ភាសា​ខ្មែរ ហើយ​ក្រោយ​​មក​ត្រូវ​បាន​ចង​ក្រង​ដាក់​ក្នុង​វ៉ិបសាយ​មួយ​ពោល​គឺ អាថ៌កំបាំង​មហានគរ​ខ្មែរ នេះ​ឯង ដែល​បក​ប្រែ​ជា​ភាសា​អង់គ្លេស​ថា Secret of Great Khmer ។ ខ្ញុំ​ចូល​អាន​ទៅ ក៏​យល់​ថា​នេះ​គឺ​ជា​គំនិត​ថ្មី​មួយ ដែល​ខ្ញុំ​មិន​ធ្លាប់​គិត​ទាល់​តែ​សោះ​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​យើង។ អញ្ចឹង ខ្ញុំ​ក៏​ចែក​ចាយ​ប្រាប់​អ្នក​ដែល​មិន​ទាន់​ដឹង​ទៅ​ចុះ ក្រែង​លោ​យើង​ទាំង​អស់​គ្នា​អាច​រុក​រក​ឃើញ​នូវ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ខ្មែរ​យើង​ពិតៗ ព្រោះ​ថា​ប្រវត្តិសាស្ត្រ​របស់​យើង​មាន​អាថ៌កំបាំង និង​ការ​បំភ័ន្ត​ច្រើន​កន្លែង​ណាស់។ Enjoy the reading!

Phnom Penh From Above

បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 19, 2009

Look at Phnom Penh! What a view from above!

J.K. Rowling លួចចម្លងតាមរឿង “Willy the Wizard”

បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 18, 2009

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា កន្លង​ទៅ​នេះ មាន​ព័ត៌មាន​មួយ​បង្ហាញ​ថា​ ​ភ្នាក់​ងារ​អចលនទ្រព្យ​របស់​លោក Adrian Jacobs (និពន្ធករ​រឿង “Willy the Wizard”) បាន​ប្ដឹង​ទៅ​អ្នក​ស្រី J.K. Rowling អ្នក​និពន្ធ​រឿង​ ហេរី ផោតធ័រ ដ៏​ល្បី​ល្បាញ ដោយ​ចោទ ថា​អ្នក​ស្រី​បាន​លួច​ថត​ចម្លង​ពី​រឿង “Willy the Wizard” ។ មេធាវី​ខាង​ដើម​ចោទ​បាន​លើក​ឡើង​ថា នៅ​ក្នុង​វគ្គ​ទី​បួន​នៃ​រឿង​ហេរី ផោតធ័រ “Harry Potter and the Goblet of Fire” យក​លំនាំ​តាម​ក្នុង​រឿង “Willy the Wizard” ដោយ​ហេតុ​ថា​រឿង​ទាំង​ពីរ​មាន​ការ​ប្រកួត​វេទ​គូ​ ដោយ​មាន​ចុះ​ទៅ​ក្នុង​ទឹក និង​ជួប​សត្វ​ចម្លែក​ៗ​​ដូចគ្នា ហើយ​ អ្នក​ដែល​ធ្លាប់​ធ្វើ​ជា​ជំនួយ​ការ​របស់​លោក Adrian Jacobs ឥឡូវ​ក្លាយ​ជា​ជំនួយ​ការ​របស់​អ្នក​ស្រី J.K. Rowling។ គួរ​បញ្ជាក់​ផង​ដែរថា​ លោក Adrian Jacobs បាន​ស្លាប់​បាត់​ទៅ​ហើយ​កាល​ពី​ឆ្នាំ ១៩៩៧ [...]

ទូរស័ព្ទ Nokia បញ្ចូល​ថ្ម​ដោយ​គ្មាន​ខ្សែ

បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 17, 2009

Nokia ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​ដ៏​ធំ​មួយ ព្រម​ទាំង​មាន​កិត្តិស័ព្ទ​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក​ទៀត​ផង។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ក្រុម​ហ៊ុន​នេះ​ខិត​ខំ​ស្រាវ​ជ្រាវ រិះ​រក​បច្ចេកវិទ្យា​ទូរស័ព្ទ​ថ្មី​ៗ​ទៀត ដើម្បី​ទាក់​ទាញ​អតិថិជន​ឲ្យ​បាន​កាន់​តែ​ច្រើន។
ថ្មី​ៗ​នេះ ក្រុម​ហ៊ុន Nokia បាន​ចាប់​ផ្ដើម​សាក​ល្បង​តិចណូឡូជី​ថ្មី​មួយ គឺ​ការផលិត​ទូរស័ព្ទ​ថ្មី​មួយ​ដែល​អាចបញ្ចូល​ថ្ម​ដោយ​មិន​ចាំ​បាច់​ប្រើ​ខ្សែ តាម​រយៈ​ប្រព័ន្ធ​ពិសេស​មួយ គឺ​វា​ស្រូប​យក​ថាម​ពលម៉ាញ៉េទិច​តាម​រលក​អាកាស ដែល​បញ្ចេញ​ពី​វិទ្យុ ទូរទស្សន៍ និង​ទូរស័ព្ទ​ជា​ដើម ហើយ​បំលែង​វា​​យក​មក​ប្រើ​ដើម្បី​បង្កើន​ថាមពល​អគ្គិសនី​ក្នុង​ថ្ម​ទូរស័ព្ទ។ តាម​របៀប​នេះ អាច​ជួយ​ឲ្យ​ទូរស័ព្ទ​ប្រើ​បាន​យូរ​ជាង​មុន ហើយ​វា​បញ្ចូល​ថ្ម​ដោយ​ស្វ័យ​ប្រវត្តិ​ទៀត​ផង។​ ការ​សាក​ល្បង​ដំបូង ទូរស័ព្ទ​ទទួល​បាន​ថាមពល​ពី​រលក​ធាតុ​អាកាស ៥ មីលីវ៉ាត់ ហើយ​គេ​កំពុង​តែ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ដល់ ២០ មីលីវ៉ាត់(​ក្នុង​រយៈ​ពេល​ដូច​គ្នា)។
ប៉ុន្តែ​ថាមពល​នេះ​មិន​អាច​ជួយ​បាន​ច្រើន​ទេ ប្រសិន​បើ​អ្នក​កំពុង​និយាយ​តាម​ទូរស័ព្ទ រឺ​នៅ​ក្រោម​ដី​បិទ​ជិត​ដែល​រលក​សំលេង​មិន​អាច​ជ្រាប​ចូល​ទៅ​ដល់​បាន។ ក្រុម​ហ៊ុន​ Nokia មាន​គំរោង​នឹង​ចេញ​ផ្សាយ​ផលិត​ផល​នេះ​ក្នុង​កំឡុង​ពេល ៣ ទៅ ៥ ឆ្នាំ​ក្រោយ។
ព័ត៌មាន​បន្ថែម៖ Yahoo!


What’s up in my life?

  • There is nothing to fear but fear itself. 2 weeks ago
  • What is truth? How reliable books are? I'm confused right now. 2 months ago
  • Another day has gone by. LIfe grows old, but also anew. See? 3 months ago
  • what's so important about life anyway? isn't it just a play with individual characters playing their own script of life? 4 months ago
  • What's so important about life anyway? Isn't it just a play with individual character on the stage playing their own scipts of life? 4 months ago
គេហទំព័របង្អួច​បៃតង

Harry Potter 2 - Now in Khmer!

ប្រក្រតិទិន

ខែ មិថុនា 2009
ច. អ. ព. ព្រ. សុ. សៅ. អាទិ.
« ឧសភា   កក្កដា »
1234567
891011121314
15161718192021
22232425262728
2930  

ការចុចច្រើនបំផុត

Flickr Photos

Late in the afternoon (december in NY)

Los Urrieles

Sunset Beach...

More Photos

ស្ថានភាពប្លក

  • 43,299

អ្នក​ទស្សនា​ទូទាំង​សកល​លោក

ចំនួន​អ្នក​កំពុង​ទស្សនា

តើ​លោក​អ្នក​នៅ​ឯ​ណា?

ip-location

RSS ប្រកាស​លើ​គេ​ពី​បណ្ដា Wordpress ភាសា​ខ្មែរ