បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 13, 2009
ហ៊ើយ! ពេលនេះជាថ្ងៃបញ្ចប់ហើយ។ ប្រឡងហើយដូចជាធូរស្រាលក្នុងខ្លួនតែម្ដង។ ពេលចេញពីបន្ទប់ប្រឡងដើរបណ្ដើរសើចបណ្ដើររហូត ព្រោះអីសប្បាយចិត្តពេក។ មុខវិជ្ជាថ្ងៃចុងក្រោយនេះគឺគណិតវិទ្យា។ ធ្វើចង់ស្លាប់ចង់រស់ (មិនបើកចាក់គណិតដាច់ខាត) រយៈពេល ២ ម៉ោង ធ្វើហើយនៅសល់ប្រហែលកន្លះម៉ោង។ តែមិនដឹងជាត្រូវរឺខុសទេ ព្រោះផ្ទៀងចម្លើយជាមួយពិសិដ្ឋ ឃើញខុសគ្នា។ សង្ឃឹមថាធ្វើត្រូវទាំងអស់ទៅចុះ។ មានលំហាត់ពីរដែលខ្ញុំធ្វើទៅខុសគ្នាជាមួយពិសិដ្ឋ។ បើអញ្ចឹងអ្នកទាំងអស់គ្នាសាកធ្វើដែរមើល ដើម្បីផ្ទៀងផ្ទាត់នឹងចម្លើយរបស់ខ្ញុំ។ លំហាត់នៅទីនេះ។
វិចារថ្មីៗ