បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 21, 2009
មានមនុស្សមួយក្រុមដែលមានភ្នែកពណ៌ខុសៗគ្នារស់នៅលើកោះមួយ។ ពួកគេសុទ្ធតែជាអ្នកវិភាគដ៏ចំណានៗ។ ប្រសិនបើមានរឿងអ្វីមួយដែលគេអាចទាញសន្និដ្ឋានបាននោះ គេនឹងធ្វើភ្លាម។ ជារៀងរាល់យប់ពេលអធ្រាត្រ តែងតែមានទូកមួយមកសំចតនៅកោះនោះ។ អ្នកកោះណាដែលអាចដឹងថាខ្លួនឯងមានភ្នែកពណ៌អ្វីបាន នឹងមានសិទ្ធិចាកចេញពីកោះនោះ ហើយអ្នកដទៃនឹងនៅទីនេះរហូត។ មនុស្សម្នាក់ៗសុទ្ធតែអាចមើលឃើញមនុស្សដទៃទៀតទាំងអស់ ហើយដឹងចំនួនមនុស្សដែលមានពណ៌ភ្នែកនីមួយៗទៀតផង (ដកខ្លួនឯងចេញ) ប៉ុន្តែពួកគេមិនអាចទាក់ទងគ្នាបានទេ។ អ្នករាល់គ្នាសុទ្ធបានដឹងពីច្បាប់អស់នេះ។
នៅលើកោះនេះមានមនុស្សភ្នែកខៀវចំនួន ១០០ មនុស្សភ្នែកពណ៌ត្នោតចំនួន ១០០ ហើយនិងឥសីម្នាក់ដែលមានភ្នែកពណ៌បៃតង។ ដូច្នេះអ្នកដែលមានភ្នែកពណ៌ខៀវនីមួយៗអាចមើលឃើញមនុស្សភ្នែកពណ៌ត្នោតចំនួន ១០០ នាក់ មនុស្សភ្នែកពណ៌ខៀវចំនួន ៩៩ នាក់ និងមនុស្សភ្នែកពណ៌បៃតងម្នាក់ ប៉ុន្តែគេមិនអាចដឹងពីពណ៌ភ្នែកខ្លួនឯងបានឡើយ ពីព្រោះថាចំនួនមនុស្សសរុបអាចមាន មនុស្សភ្នែកពណ៌ត្នោត ១០១ នាក់ និងភ្នែកពណ៌ខៀវ ៩៩ នាក់ រឺក៏ ភ្នែកពណ៌ត្នោត ១០០ នាក់ ភ្នែកពណ៌ខៀវ ៩៩ នាក់ ហើយគេអាចមានពណ៌ភ្នែកផ្សេង (ដូចជាក្រហមជាដើម)។
នាថ្ងៃមួយឥសីម្នាក់នោះក៏ឡើងមកនិយាយប្រកាសប្រាប់អ្នកទាំងអស់គ្នា។ គាត់និយាយថា៖
“ខ្ញុំអាចមើលឃើញនរណាម្នាក់មានភ្នែកពណ៌ខៀវ។”
តើនរណាអាចចេញពីកោះបាន ហើយនៅយប់ណា?
សំគាល់៖ សំណួរនេះគឺជាសំណួរវិភាគ មិនមែនប្រើល្បិចអ្វីនោះទេ។ នៅលើកោះនោះគ្មានកញ្ចក់ រឺអ្វីសម្រាប់ឆ្លុះមុខឡើយ។
វិចារថ្មីៗ