Fidele

ល្បងប្រាជ្ញា Logic ដ៏លំបាកបំផុតនៅក្នុងលោក

បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 21, 2009

មាន​មនុស្ស​មួយ​ក្រុម​ដែល​មាន​ភ្នែក​ពណ៌​ខុស​ៗ​គ្នា​រស់​នៅ​លើ​កោះ​មួយ។ ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​វិភាគ​ដ៏​ចំណានៗ។ ប្រសិន​បើ​មាន​រឿង​អ្វី​មួយ​ដែល​គេ​អាច​ទាញ​សន្និដ្ឋាន​បាន​នោះ គេ​នឹង​ធ្វើ​ភ្លាម។ ជា​រៀង​រាល់​យប់​​ពេល​អធ្រាត្រ តែង​តែ​មាន​ទូក​មួយ​មក​សំចត​នៅ​កោះ​នោះ។ អ្នក​កោះ​ណា​ដែល​អាច​ដឹង​ថា​ខ្លួន​ឯង​មាន​ភ្នែក​ពណ៌​អ្វី​បាន នឹង​មាន​សិទ្ធិ​ចាក​ចេញ​ពី​កោះ​នោះ ហើយ​អ្នក​ដទៃ​នឹង​នៅ​ទី​នេះ​រហូត។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​អាច​មើល​ឃើញ​មនុស្ស​ដទៃ​ទៀត​ទាំង​អស់ ហើយ​ដឹង​ចំនួន​មនុស្ស​ដែល​មាន​ពណ៌​ភ្នែក​នីមួយៗ​ទៀត​ផង (ដក​ខ្លួន​ឯង​ចេញ) ប៉ុន្តែ​ពួក​គេ​មិន​អាច​ទាក់​ទង​គ្នា​បាន​ទេ។ អ្នក​រាល់​គ្នា​សុទ្ធ​បាន​ដឹង​ពី​ច្បាប់​អស់​នេះ។

នៅ​លើ​កោះ​នេះ​មាន​មនុស្ស​ភ្នែក​ខៀវ​ចំនួន ១០០ មនុស្ស​ភ្នែក​ពណ៌​ត្នោត​ចំនួន ១០០ ហើយ​និង​ឥសី​ម្នាក់​ដែល​មាន​ភ្នែក​ពណ៌​បៃតង។ ដូច្នេះ​អ្នក​ដែល​មាន​ភ្នែក​ពណ៌​ខៀវ​នីមួយៗ​អាច​មើល​ឃើញ​មនុស្ស​ភ្នែក​ពណ៌​ត្នោត​ចំនួន ១០០ នាក់ មនុស្ស​ភ្នែក​ពណ៌​ខៀវ​ចំនួន ៩៩ នាក់ និង​មនុស្ស​ភ្នែក​ពណ៌​បៃតង​ម្នាក់ ប៉ុន្តែ​គេ​មិន​អាច​ដឹង​ពី​ពណ៌​ភ្នែក​ខ្លួន​ឯង​បាន​ឡើយ ពី​ព្រោះ​ថា​ចំនួន​មនុស្ស​សរុប​អាច​មាន មនុស្ស​ភ្នែក​ពណ៌​ត្នោត​ ១០១ នាក់ និង​ភ្នែក​ពណ៌​ខៀវ​ ៩៩ នាក់ រឺ​ក៏ ភ្នែក​ពណ៌​ត្នោត​ ១០០ នាក់ ភ្នែក​ពណ៌​ខៀវ​ ៩៩ នាក់ ហើយ​គេ​អាច​មាន​ពណ៌​ភ្នែក​ផ្សេង (ដូច​ជា​ក្រហម​ជា​ដើម)។

នា​ថ្ងៃ​មួយ​ឥសី​ម្នាក់​នោះ​ក៏​ឡើង​មក​និយាយ​ប្រកាស​ប្រាប់​អ្នក​ទាំង​អស់​គ្នា។ គាត់​និយាយ​ថា៖

“ខ្ញុំ​អាច​មើល​ឃើញ​នរណា​ម្នាក់​មាន​ភ្នែក​ពណ៌​ខៀវ។”

តើ​នរណា​អាច​ចេញ​ពី​កោះ​បាន ហើយ​នៅ​យប់​ណា?

សំគាល់៖ សំណួរ​នេះ​គឺ​ជា​សំណួរ​វិភាគ​ មិន​មែន​ប្រើ​ល្បិច​អ្វី​នោះ​ទេ។ នៅ​លើ​កោះ​នោះ​គ្មាន​កញ្ចក់ រឺ​អ្វី​សម្រាប់​ឆ្លុះ​មុខ​ឡើយ។

8 ចំលើយ ទៅ "ល្បងប្រាជ្ញា Logic ដ៏លំបាកបំផុតនៅក្នុងលោក"

តើ​ក្រោយ​ពី​ឥសីនោះ​និយាយ​បែប​នេះ​ហើយ​គេ​អាច​ធ្វើ​អ្វី​បាន​ទៀត? ដូច​ជា​អ្នក​ផ្សេង​មាន​សិទ្ធិ​និយាយ​ទេ?

មនុស្ស​ទាំង​អស់​នៅ​លើ​កោះ​នោះ​មិន​អាច​និយាយ​រក​គ្នា រឺ​ទាក់​ទង​ដោយ​ប្រើ​វិធី​ណា​មួយ​ជា​ដាច់​ខាត។ សូម​មើល​សំណួរ​ជា​ភាសា​អង់គ្លេស៖ http://xkcd.com/blue_eyes.html ក្រែង​លោ​ខ្ញុំ​ពន្យល់​មិន​សូវ​ច្បាស់ សូម​អធ្យាស្រ័យ។ :smile:

អត់សូវយល់​ទេ :?: ។ ឥសី​គាត់​និយាយ​នៅ​ចំពោះ​មុខ​ទាំង​អស់គ្នា​មែន​ទេ?

ឆ្លើយ​លេង

មនុស្ស​សរុប​ទាំង​អស់ ២០១​នាក់។ ថ្ងៃ​ដែល​ឥសី​និយាយ​នោះ​គឺ​សល់​មនុស្ស​ពីរ​នាក់ទេ ដូច្នេះ​គឺ​នៅ​យប់ទី ១៩៩។ ហើយ​អ្នក​ដែល​បាន​ចេញ​គឺ​ម្នាក់​ទៀត​ដែល​មាន​ភ្នែកពណ៌​ខៀវ​នោះ​ឯង។

ចុះ​អ្នក​ដែល​ចាក​ចេញ​ទាំង​ ១៩៩ នាក់​នោះ មិន​ក៏​អាច​ដឹង​ពី​ពណ៌​ភ្នែក​ខ្លួន​បាន?

តាម​សម្មតិកម្ម​ជា​ភាសា​អង់គ្លេស តា​ឥសីនោះ​គាត់​ឡើង​និយាយ​ជា​រៀងរាល់​ថ្ងៃ ហើយ​មួយ​ថ្ងៃ​គាត់​និយាយ​តែ​ម្តង​គត់។ តែ​មិន​ដឹង​របៀប​គាត់​និយាយ​យ៉ាង​ម៉េច។ មិន​ដឹង​ថា​គាត់​និយាយ​ក្រោយ​​ឃើញមនុស្ស​ប្លែក​មុខ​ មាន​ភ្នែក​ពណ៌​…?

តែ​ខ្ញុំ​មើល​ទៅ​ដូច​ជា​គេ​ឲ្យ​ឥសី​នោះ​និយាយ​តែ​ម្ដង​ប៉ុណ្ណោះ៖

The Guru is allowed to speak once (let’s say at noon), on one day in all their endless years on the island

មើល​ម្តង​ទៀត​ទៅ​អញ្ចឹង​មែន។
បើ​អញ្ចឹង​មែន ចំលើយ​អាស្រ័យ​នឹង​ថ្ងៃ​ណា​យ៉ាង​ម៉េច​នឹង​កើត?។

បញ្ចេញ មួយចំលើយតប

What’s up in my life?

  • What is truth? How reliable books are? I'm confused right now. 1 month ago
  • Another day has gone by. LIfe grows old, but also anew. See? 2 months ago
  • what's so important about life anyway? isn't it just a play with individual characters playing their own script of life? 3 months ago
  • What's so important about life anyway? Isn't it just a play with individual character on the stage playing their own scipts of life? 3 months ago
  • In order to change anything else, first you need to change yourself. This also applies to the leader of a country. 3 months ago

Questions!

Where can I buy Beyond Democracy in Cambodia and Figurehead in Phnom Penh? តើ​ខ្ញុំ​អាច​រក​ទិញ​សៀវភៅ Beyond Democracy in Cambodia និង Figurehead បាន​នៅ​ឯ​ណា​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ? :grin: Please Help!
គេហទំព័របង្អួច​បៃតង

ប្រក្រតិទិន

ខែ មិថុនា 2009
ច. អ. ព. ព្រ. សុ. សៅ. អាទិ.
« ឧសភា   កក្កដា »
1234567
891011121314
15161718192021
22232425262728
2930  

ការចុចច្រើនបំផុត

Flickr Photos

Noviembre

Hairy mute - Explored Front Page!

Loch Lomond

More Photos

ស្ថានភាពប្លក

  • 40,105

អ្នក​ទស្សនា​ទូទាំង​សកល​លោក

ចំនួន​អ្នក​កំពុង​ទស្សនា

តើ​លោក​អ្នក​នៅ​ឯ​ណា?

ip-location

RSS ប្រកាស​លើ​គេ​ពី​បណ្ដា Wordpress ភាសា​ខ្មែរ