បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ មិថុនា 27, 2009
ម៉ៃ ឃើល ជេកសាន់ (Michael Jackson) ដែលត្រូវជាតារាចម្រៀងប៉ុបដ៏ល្បីល្បាញទូទាំងពិភពលោកម្នាក់ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា កន្លងទៅនេះ ក្នុងវ័យ ៥០ ឆ្នាំ។ តាមពត៌មានបានបង្ហាញឲ្យឃើញថា លោកជេកសាន់ បានដួលសន្លប់នៅក្នុងផ្ទះរបស់លោក ហើយត្រូវបានបញ្ចូនទៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែលោកវេជ្ជបណ្ឌិតម្នាក់បានមានប្រសាសន៍ថា គាត់ដាច់ខ្យល់តាំងពីនៅក្នុងផ្ទះគាត់ម្ល៉េះ។ បន្ទាប់មក លោកជេកសាន់ក៏ត្រូវបានគេដឹកយកទៅតាមឧត្ថម្ភាគចក្រ ទៅកាន់បន្ទប់ពិនិត្យសាកសពនៅល្ងាចថ្ងៃព្រហស្បតិ៍។ ទោះបីជាយ៉ាងណាក៏ដោយ នៅមានការសង្ស័យជាច្រើនជុំវិញការស្លាប់របស់លោក ដោយហេតុថាមិនដឹងមកពីមូលហេតុអ្វី។ មតិខ្លះយល់ថាលោកស្លាប់ដោយការប្រើគ្រឿងញៀន ឃាតកម្ម ការផឹកស្រា រឺក៏ការប្រើប្រាស់ថ្នាំខុសវេជ្ជបញ្ជា។
មានមនុស្ស ថែមទាំងតារាល្បីៗជាច្រើនដែលសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់របស់លោក។ រូបលោកប្រហែលជាស្លាប់ទៅក៏ពិតមែន ប៉ុន្តែចម្រៀង និងកិត្តិនាមរបស់លោកនឹងរស់នៅជារៀងដរាប។
វិចារថ្មីៗ