បានដាក់ប្រកាស ដោយ ៖ Fidele ៖ ខែ កក្កដា 16, 2009
ម្សិលមិញគេហៅខ្ញុំនិងមិត្តភក្តិខ្ញុំពីរនាក់ទៀតទៅចូលរួមកម្មវិធី “ ខ្ញុំ និងអ្នក” នៅទូរទស្សន៍ប៉ុស្តិ៍ទទកជាលើកទីពីរហើយ។ គួរឲ្យសោកស្ដាយក្រុមយើងនៅតែចាញ់ដដែល។ ខ្ញុំចូលលេងប្រធានបទទីមួយគឺឆ្លើយនឹងសំណួរ ជាប់បាន៩ពិន្ទុ អាចឡើងលេងក្នុងវគ្គផ្ដាច់ព្រ័ត្រ តែដឹងថាធ្លាក់បាត់ទៅហើយ ព្រោះអីអត់មាននិស្ស័យនឹងកំណាព្យកាព្យឃ្លោងបន្តិចសោះ។ ដល់ពេលឡើងទៅវគ្គផ្ដាច់ព្រ័ត្រគេឲ្យតែងកំណាព្យបទពាក្យបួន តែងបាន តែដល់ពេលសូត្រ ចោលលុយតែម្ដង!
តែមិនអីទេ ព្រោះអីទៅលេងដើម្បីសប្បាយទេតើ មិនមែនសំខាន់លើរឿងឈ្នះចាញ់នោះឡើយ!
សំណួរដែលគេសួរខ្ញុំនៅវគ្គទីមួយនោះគឺ៖
តើត្រូវមានគុណធម៌អ្វីខ្លះដែលធ្វើឲ្យក្លាយជាមនុស្សឧត្ដម?
សាកឲ្យអ្នកទាំងអស់គ្នាឆ្លើយសាកមើល!
ខែ កក្កដា 16, 2009 ម៉ោង 10:51 ព្រឹក
Ha ah! To be sorry!
ខែ កក្កដា 16, 2009 ម៉ោង 12:03 ល្ងាច
Nah! There’s nothing to feel sorry about, really! Just happy!