រឿង Transformers 3 ថតនៅខ្មែរ?
វគ្គទី ៣ នៃរឿង Transformers ដែលទទួលបានជោគជ័យផ្ទួនៗពីរលើករួចមកហើយនោះ ឥឡូវនេះមានគម្រោងនឹងថតនៅក្នុងប្រទេសកម្ពុជានាខែក្រោយ នេះបើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ ដែលបានប្រកាសកាលពីម្សិលមិញក្នុងគេហទំព័រ Facebook ។ លោក ខៀវ កាញារីទ្ធបានបន្ថែមទៀតថា គាត់បានផ្ដល់ការអនុញ្ញាតរួចហើយ ដែលការថតនេះនឹងចាប់ផ្ដើមនៅសប្ដាហ៍ទី ២ នៃខែកុម្ភៈ។ យោងទៅតាមវ៉ិបសាយ Internet Movie Database រឿង Transformers វគ្គ៣ ឈ្មោះ Dark of the Moon នឹងគ្រោងចាក់បញ្ជាំងនាខែកក្កដាឆ្នាំនេះ។ រីឯទីតាំងថតដែលបានចុះនៅលើទំព័រនោះ មាន Chicago និង Los Angeles ប៉ុន្តែគ្មានប្រទេសកម្ពុជាឡើយ។
(ប្រែសម្រួលពី LIFT)
Watch the trailer of Transformers 3 here:
Posted on ខែមករា 21, 2011, in កំសាន្ត, ខ្មែរ, ព័ត៌មានគួរឲ្យចាប់អារម្មណ៍, Book and Films, Cambodia and tagged កំសាន្តុ, គួរឲ្យចាប់អារម្មណ៍, ព័ត៌មាន, cambodia, entertainment, news. Bookmark the permalink. មតិ 7.


wow awesome !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
បើថតមែនល្បីហើយយើង
ញុំចង់ចូលកាមេរ៉ានិងគេដែរ
សង្ឃឹមថាអញ្ចឹងចុះ!
Hello… I am so thrilled to hear like that.
Hello… I am so thrilled that our temples were taken part in this movie…:):)
Tranformer ហ្នឹង គឹជារឿងដែរមានអ្នករង់ចាំមើលច្រើនណាស់នៅទូទាំងពិភពលោក។ អាចជាប់លេខ 1 ផងក៏មិនដឹង ។ បើតាមខ្ញុំដឹងគឺ៖
៙ ជាភាគបញ្ចប់ (ចំនួនអ្នកគាំទ្រច្រើនណាស់ ហេតុអីក៏ទៅជាបញ្ចប់វាទៅវិញ????)
៙ មានថតនៅអង្គរវត្ត និង នៅភ្នំបូកគោ (ភ្នំពពកវ៉ិល) ចំណាយពេល 2ថ្ងៃ ចាយអស់ 2 ម៉ឺនដុល្លា។ ខ្ញុំបន់អោយតែមានឈុតនៅស្រុកខ្មែរ អោយបានច្រើននាទីទៅលោកអើយ។ បើតាមអ្នកដឹកនាំរឿង Tranformer គាត់និយាយថា ចង់ផ្សព្វផ្សាយ អង្គរវត្ត ក៏ដូចជា ស្រុកខ្មែរអោយឡាបី ថែមទៀត (លើកនេះគឺប្រាកសជាល្បីម៉ង ចាំមើលរ៉ូវ ) បើតាមខ្ញុំគិត ប្រហែលជាអាចទាក់ទាញអ្នកHollywood ផ្សេងៗទៀតបានលើកនឹង។
ចុះបានរឿងស្អី មើលទៀត បើ Tranformer ដល់ទីបញ្ចប់?????
ហាស ហា ប្រហែលជា Tranformer ជួយកាត់បន្ថយថ្លៃភ្លើងនៅស្រុកខ្មែរហើយមើលតូវ
Pingback: ឈុតកម្ពុជាក្នុងរឿង Transformers 3 « Fidele