ឆ្នាំថ្មី ឆ្នាំថោះ ឆ្នាំទន្សាយ!
ថ្ងៃនេះជាថ្ងៃចូលឆ្នាំចិន ឆ្លងឆ្នាំខាល ចូលឆ្នាំថោះ ជាឆ្នាំទីបួនកំណត់ដោយឈ្មោះ ទន្សាយ ។ តើអ្នកដឹងទេថាតើ ទន្សាយមានលក្ខណៈពិសេសអ្វីខ្លះ? សូមអញ្ចើញតាមដាន៖
- ទន្សាយមានខួរក្បាលចងចាំល្អណាស់។
- ទន្សាយមានត្រចៀកវែងហើយវៃ អាចបត់បែនគ្រប់ទិស និងជួយកំរិតសីតុណ្ហភាពឲ្យខ្លួនទៀតផង។
- ទន្សាយមានភ្នែកធំៗ ប៉ុន្តែមើលមិនឃើញអ្វីដែលនៅចំពីមុខតែម្ដង នោះទេ។
- ទន្សាយមានចក្ខុវិស័យជិតស្មើនឹង ៣៦០ ដឺក្រេ។ វាអាចមើលឃើញខាងក្រោយខ្លួនវា ដោយមិនបាច់ងាកក្បាលឡើយ។
- ទន្សាយមានធ្មេញទាំងអស់ ២៨ ដែលបន្តដុះរហូតទាល់តែអស់ជីវិត។
- កូនទន្សាយកើតមកខ្វាក់ភ្នែក ហើយគ្មានរោមទេ។ លុះដល់ប្រមាណ ១០ ថ្ងៃ ទើបកូនទន្សាយបើកភ្នែកបាន។
- ទន្សាយមិនអាចក្អួតបានទេ។
- ទន្សាយត្រូវការធ្វើលំហាត់ប្រាណ ៤ ម៉ោងក្នុងមួយថ្ងៃ ដើម្បីរក្សាសុខភាព។
- ទន្សាយមិនចូលចិត្តឲ្យគេលើកឡើងទេ។
Teacher: Why do you know carrots are good for eyes?
Student: Have you ever seen a rabbit wearing glasses?
Posted on ខែកុម្ភៈ 2, 2011, in ខ្មែរ, សាសនា (Religion), Cambodia, General Knowledge, Sth2Remember and tagged កំសាន្តុ, cambodia, entertainment, khmer, knwledge. Bookmark the permalink. មតិ 9.



តែទន្សាយពិតដូចអត់ឆ្លាតផង!
បើយកទន្សាយមកប្រៀបធៀបមនុស្ស ប្រាកដជាអញ្ចឹងហើយ! នេះគ្រាន់តែជាការស្រាវជ្រាវ និងការពិសោធរបស់អ្នកវិទ្យាសាស្ត្រ ត្រូវពិនិត្យមើលឲ្យល្អិតល្អន់ ទើបដឹង!
លឺថាវាមិនអាចផឹកទឹកបានទេ វាផឹកតែទឹកសន្សើមទេ មែនទេសំឡាញ់?
ទន្សាយអាចផឹកទឹកបានធម្មតា មិនចាំបាច់តែទឹកសន្សើមនោះទេ។ ទន្សាយអាចផឹកបានតែទឹកសន្សើមគ្រាន់តែជារឿងនិទានតែប៉ុណ្ណោះ។
កាលនៅក្មេធ្លាប់ឮគេនិយាយថាទន្សាយនឹងងាប់បើយើងចាប់កាន់ពោះវា ។ វាជាការពិតឬជាការបន្លាចរបស់ចាស់ ៗ ?
គ្មានឯកសារណាបញ្ជាក់ថា ទន្សាយនឹងងាប់ដោយគ្រាន់តែចាប់កាន់ពោះវានោះទេ។ ប្រហែលជាគ្រាន់តែជាការបន្លាចរបស់ចាស់ៗ រឺជាការនិយាយតៗគ្នាតែប៉ុណ្ណោះ…
ដូចអត់់ជឿ,ទន្សាយអាចមើលក្រោយខ្លួនវាបាន?
នេះជាការអះអាងរបស់អ្នកវិទ្យាសាស្ត្រ។ ទាល់តែសួរគេ!
Pingback: កម្រងគំនិតមួយចំនួននិងការទទួលអំណរឆ្នាំថោះ « KHMERLING