ឈុតកម្ពុជាក្នុងរឿង Transformers 3
យើងទាំងអស់គ្នាសុទ្ធតែឮព៍ត៌មានថាអ្នកដឹកនាំរឿង Transformers: Dark of the Moon បានជ្រើសរើសប្រទេសកម្ពុជាដើម្បីថតឈុតមួយនៅក្នុងរឿង។ ខាងក្រោមនេះគឺជាវីដេអូដែលបញ្ជាំងពីឈុតថតនៅកម្ពុជា មានរយៈពេលប្រហែល ១១ វិនាទី (ដូចជាខ្លីបន្តិចហើយ
) គឺនៅពេលដែលពួក Decepticons ចាប់ដំឡើងម៉ាស៊ីន (Pillars) នៅជុំវិញពិភពលោក។ ក្នុងឈុតនេះ យើងអាចឃើញ ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន និងប្រហែលជាខាងស្ដាំផ្លូវចូលប្រាសាទអង្គរវត្ត។
ហើយនេះគឺជាសកម្មភាពថតនៅប្រាសាទបាយ័ន៖
សង្ឃឹមថានៅពេលក្រោយៗ កម្ពុជានឹងមានឱកាសបានបង្ហាញខ្លួនក្នុងភាពយន្តអន្តរជាតិដទៃទៀត
Posted on ខែកក្កដា 4, 2011, in កំសាន្ត, ខ្មែរ, ព័ត៌មានគួរឲ្យចាប់អារម្មណ៍, Cambodia and tagged កំសាន្តុ, គួរឲ្យចាប់អារម្មណ៍, ព័ត៌មាន, cambodia, entertainment, khmer, news. Bookmark the permalink. មតិ 18.


Decepticons= cybertron ពួកហ្នឹងចិត្តអាក្រក់ណាស់
Decepticons គឺជាពួកមនុស្សយន្តចិត្តអាក្រក់ តែ Cybertron គឺជាភពដែលពួកមនុស្សយន្តរស់នៅ រួមមានទាំង Autobots និង Decepticons ប៉ុន្តែពេលមានសង្គ្រាម ពួក Decepticons ទទួលបានជោគជ័យ ដូច្នេះហើយបានជាពួក Autobots ត្រូវភៀសខ្លួនមកនៅផែនដី។
Cybertron ហ្នឹងជាភពរបស់ពួក Decepticons ទៅហើយ ចឹងហើយបានជាថាចិត្តអាក្រក់ហ្នឹងណា៎
ក៏មកពីពួក Autobots ធ្វើសង្គ្រាមចាញ់ហ្នឹងណា៎ បានពួក Decepticons អាចកាន់កាប់បាន។ ដល់ពេលពួក Autobots ឈ្នះវិញ Cybertron នឹងមានសន្តិភាពវិញហើយ
ចាំបងជួយធ្វើសង្រ្គាមដែរ នៅវគ្គបួន
ហេហេ! ចាំខ្ញុំជួយផ្សព្វផ្សាយ
ឡូយមែន!
Tranformer 3 នឹងដាក់បញ្ចាំង នៅស្រុកខ្មែរ នៅរោងភាពយន្តខ្នាតអន្តរជាតិ ក្នុងផ្សារ ស៊ីតធីម៉ល
នាថ្ងៃ ៧ ខែ៧ ឆ្នាំ២០១១ សំបុត្រថោកបំផុត 4$ សំបុត្រថ្លៃបំផុត (មិនដឹង) ។ ខ្ញុំគិតថាចង់ទៅមើលដែរតែដូចជាខ្លាចអស់។ តែកើតមកមួយជាតិ ខ្លាចស្អីប៉ប៉ិនហ្នឹង ទៅមើលនឹងគេ អោយស្គាល់ 3D ហ្នឹងគេ ថាវាយ៉ាងម៉េច។
គាំទ្រ! ខ្ញុំចង់ទៅដែរ!
ខ្ញុំសង្ឃឹមថា តាមរយៈរឿងនេះ ពិភពលោកនឹងកាន់តែស្គាល់ច្បាស់ កម្ពុជា ហើយ កម្ពុជា នឹងកាន់តែមានឈ្មោះបោះសំលែងលើឆាកអន្តរជាតិ អីចឹងគ្មានអ្នកណា ដែលបានឃើញ ប្រសាទខ្មែរយើងហើយ និយាយថា នៅ ឥណ្ឌូនេស៊ី រឺ ក៏នៅ … ពួកគេនឹងអស់សង្ស័យ …
គាំទ្រ!
គម្បី
ពិតជាមោទនភាពសម្រាប់ខ្មែរយើង។
ពិតជាសប្បាយចិត្តដែលឃើញប្រទេសរបស់យើង ក្នុងភាពយន្តល្បីបែបនេះ ។
I think that Cambodia have many nice view
also could be in the Hollywood
I like the scene. I just watched transformer 3 about 2 weeks ago.
Cambodia has that 15 seconds of fame in this movie…
Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
Why dont you try to promote your blog? You may try a free Khmer Web directory for All CAMBODIAN.
AGAIN! Keep doing excellence job i strongly support you!