ដូរ Facebook Chat មកសភាពចាស់វិញ
ថ្មីៗនេះ Facebook បានផ្លាស់ប្ដូររបៀបក្នុងការ Chat ដែលប្រហែលជាចង់សម្រួលដល់ការប្រើប្រាស់ ប៉ុន្តែបំលាស់ប្ដូរនេះបានទទួលរងការមិនពេញចិត្តពីសំណាក់អ្នកប្រើប្រាស់មួយចំនួនទៅវិញ ដោយចោទឡើងពីបញ្ហាផ្សេងៗ។ ដូច្នេះ បើយើងចង់ដូរឲ្យបានកម្មវិធី Chat ដើមវិញ មិនចាំបាច់រិះគន់រហូតដល់គេដូរឲ្យនោះទេ យើងនាំគ្នាផ្លាស់ប្ដូរដោយខ្លួនឯងតែម្ដងទៅ
ចំណាំ៖ ការប្ដូរ Facebook Chat នេះអាចដំណើរការបានចំពោះ Firefox និង Google Chrome
ចំពោះអ្នកប្រើប្រាស់ Firefox
- ដំបូងយើងត្រូវដំឡើង Add-On មួយឲ្យ Firefox ដែលមានឈ្មោះថា Greasemonkey ។ ក្រោយពីដំឡើងរួច សូម Restart Firefox ឡើងវិញ។
- បន្ទាប់មក ដំឡើង Facebook Sidebar Chat Reversion ដែលជា Script របស់ Greasemonkey ។
- រួចរាល់ហើយ ពេលអ្នកបើក Facebook និងឃើញថាកម្មវិធី Chat ត្រលប់មករកសភាពកាលពីមុនវិញ
ចំពោះអ្នកប្រើប្រាស់ Google Chrome
- អ្នកគ្រាន់តែដំឡើង Facebook Sidebar Chat Reversion រួចជាការស្រេច ដោយមិនបាច់ដំឡើង Greasemonkey នោះទេ។
ពេលនេះយើងអាចប្រើ Facebook Chat ចាស់វិញបានហើយ!
![]()
ឯកសារយោង៖ The Heat Web
Posted on ខែកក្កដា 31, 2011, in កុំព្យូទ័រ, ខ្មែរ, គួរយល់ដឹង, General Knowledge and tagged how to, internet, tips, trick. Bookmark the permalink. មតិ 3.




អរគុណហើយហ្វីឌីដេ ^^
មិនអីទេ ^_^
អរគុណ!