មនុស្សឆ្កួតរចនារូបព្រះបាទជ័យវរ្ម័នទី ៧
ក្នុងកាសែតកោះសន្តិភាពចុះផ្សាយថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា មានព័ត៌មានចម្លែកមួយ ដែលបានលើកឡើងពីបុរសម្នាក់ដែលហ៊ានទៅគូរទឹកថ្នាំក្រវេមក្រវាមលើរូបសំណាកព្រះបាទជ័យវរ្ម័នទី ៧ ដែលតាំងនៅក្នុងសួនច្បារលោកស ខេង ក្នុងខេត្តបាត់ដំបង។ គួរឲ្យខឹងណាស់មែនទេ? ចាំមើលទៀតសិន! ក្រោយអំពីការដេញចាប់បាន និងការសួរចម្លើយ នគរបាលក៏សន្និដ្ឋានថាជននោះជាមនុស្សឆ្កួត។ ក្នុងការសួរចម្លើយផងដែរ បុរសម្នាក់នោះក៏បានរៀបរាប់ពីដើមហេតុដើមចម ដែលខ្លួនធ្វើដូច្នេះ។ ហេតុផលគាត់ ពេលស្ដាប់ទៅពិតជាគួរឲ្យស្ញើចមែនទែន។
គាត់ថា នៅថ្ងៃ ៣១ កក្កដា ពេលទៅហាត់ប្រាណជាមួយគេឯងរាល់ដងនៅសួនច្បារលោក ស ខេង គាត់ក៏ប្រទះឃើញព្រះនេត្ររបស់ព្រះបាទជ័យវរ្ម័នទី ៧ បិទ ដូច្នោះហើយគាត់ក៏យកទឹកថ្នាំទៅគូរបន្ថែមភ្នែក ដើម្បីឲ្យទ្រង់មើលឃើញ មនុស្សលោក ដែលលោភលន់មិនចេះស្កប់មិនចេះស្កល់។ រួចហើយគាត់គូរថែមទឹកភ្នែកទៀត មានស មានខ្មៅ។ ទឹកភ្នែកពណ៌ខ្មៅ តំណាងឲ្យទឹកភ្នែកដែលយំពេលឃើញមនុស្សចេះតែប្រព្រឹត្តខុស ចំនែកឯទឹកភ្នែកពណ៌សតំណាងឲ្យទឹកភ្នែកដែលយំដោយក្ដីរំភើប។ លើសពីនេះគាត់ថែមទាំងគូរឆ្អឹងជំនីរថែមពីលើទៀត។ ដល់ពេលគេសួរគាត់ទៅ គាត់ក៏ថា ដែលមានមនុស្សណាអត់មានឆ្អឹងជំនីរនោះ ^_^” ក្រោយពីគេសួរចម្លើយ និងសន្មតថាគាត់មានជម្ងឺវិកលចរិតហើយ បុរសនោះក៏ត្រូវបានដោះលែង តែស្ថិតនៅក្រោមការឃ្លាំមើល…
ស្ដាប់មើលទៅ តើគាត់សមជាមនុស្សឆ្កួតដែរទេ? បើគាត់ជាមនុស្សឆ្កួតមែន ប្រហែលជាមនុស្សឆ្កួត ដែលខ្ញុំសរសើរជាលើកទីមួយហើយ
ប្រភពព័ត៌មាន៖ កោះសន្តិភាព
Posted on ខែសីហា 6, 2011, in ខ្មែរ, ព័ត៌មានគួរឲ្យចាប់អារម្មណ៍, Cambodia and tagged គួរឲ្យចាប់អារម្មណ៍, ព័ត៌មាន, cambodia, khmer, news. Bookmark the permalink. មតិ 4.


ឆ្កួតអីឆ្លើយឡូយម្លេះ!
ចឹងបានថា
គាត់ចេះចិត្តវិទ្យាបានជ្រៅជ្រះល្អណាស់!
ឆ្កួតអីក៏ចេះវិភាគច្បាស់លាស់ម៉្លេះ?? ចេះគិតជាងមនុស្សធម្មតាមួយចំនួនទៀត!