ខៀវ រឺបៃតង?
ក្នុងចំណោមពាក្យខ្មែរ ដែលមានភាពចម្រូងចម្រាសមិនចេះចប់មិនចេះហើយនោះ ខ្ញុំសង្កេតឃើញថា អ្នកខ្លះនៅតែច្រឡំគ្នារវាងការញែកពណ៌ខៀវ និងពណ៌បៃតងដដែល។ តើហេតុអ្វីទៅ? ឧទាហរណ៍ ភ្លើងសញ្ញាចរាចរណ៍ដែលអនុញ្ញាតឲ្យអ្នកដំណើរឆ្លងទៅបាន ម៉េចក៏នាំគ្នាថាភ្លើងពណ៌ខៀវដូច្នេះ? ហើយនៅក្នុងវចនានុក្រម អង់គ្លេស-ខ្មែរ មួយចំនួនក៏បកពាក្យ Green ថាជាពណ៌ខៀវដែរ។
តាមវចនានុក្រមខ្មែរ រៀបរៀងដោយសម្ដេចសង្ឃរាជជួន ណាត បានបញ្ជាក់យ៉ាងច្បាស់ពីន័យនៃពណ៌ទាំងពីរនេះ៖
- ខៀវ ៖ ពណ៌ផ្ទៃមេឃជាប្រក្រតី។
- បៃតង ៖ (ស.)(បៃត្ចង អ. ថ. បៃតង ន. “ស្លឹកចេក”) ពណ៌ស្លឹកចេកស្រស់ ៖ ពណ៌បៃតង, សំពត់បៃតង។
ដូច្នេះ យើងគួរតែដឹងថា៖




មិនដឹងម៉េចបានជាខ្មែរមួយចំនួនប្រើពណ៌ទំាងពីរច្រលំគ្នាចឹង?
មិនថាតែសព្វថ្ងៃទេ កាលពីដើមក៏អញ្ចឹងដែរដូចគេថាផ្ទៃស្រែពណ៌ខៀវស្រងាត់់។
អ្នកខ្លះថាមកពីខ្មែរយកពាក្យខៀវជាពាក្យថៃមកប្រើដែលមានន័យពណ៌បៃតង
ក្នុង ភាសាខ្មែរ ទើបនំាច្រលំបល់់ ចឹងទៅ។ឬក៏ពាក្យបៃតងជាពាក្យថៃទៅវិញ ដែល
ខ្មែរយើងខ្ចីពីថៃមកប្រើ ព្រោះថា បៃ=ស្លឹក ។
នៅក្នុងវចនានុក្រមខ្មែរ មានបញ្ជាក់ច្បាស់ណាស់ពីពណ៌ទាំងពីរនេះ ហើយពាក្យខៀវ រឺបៃតង អត់មានថាយកពីពាក្យថៃមកប្រើទេ។ ប្រហែលជាគ្រាន់តែជាការយល់ច្រឡំតៗគ្នា ដោយសារការហូរចូលមកនៃវប្បធម៌ថៃតែប៉ុណ្ណោះ។
áá á áá á áá áá á áá á ááá ááá á .
មនុស្សទាំងវ៉ូងហៅវាថាខៀវ ឯខ្ញុំហៅវាថាបៃតង គេថាខ្ញុំឆ្កួត (ខ្ញុំថា ២គុណនឹង២ស្មើ៤ តែមនុស្សមួយសង្គម ថា ២គុណនឹង២ស្មើ៥ទៅវិញ)
ពិបាកដែរចឹង
មិនមែនពិបាកទេ គឺយ៉ាប់តាហ្មងសង្គមខ្មែរអាឡូវហ្នឹង