បណ្ណសារចំណាត់ក្រុម៖ មេរៀនជីវិត
ពាក្យស្លោកប្រចាំគ្រួសារ

ពេលធ្វើគ្មាននរណាឃើញ មានចិត្តទេវតាដឹង។
នេះគឺជាពាក្យស្លោកប្រចាំត្រកូលគ្រប់ជំនាន់របស់គ្រួសារត្រកូលថាង នៅក្នុងរឿង “ជើងឯកអ្នកប្រដាល់” (鐵馬尋橋) ដែលទើបនឹងចប់កាលពីថ្ងៃច័ន្ទ ទី២០ ឆ្នាំ២០១០ ផ្សាយនៅប៉ុស្តិ៍លេខ១០ របស់ក្រុមហ៊ុន PPCTV។ ឃ្លានេះងាយស្រួលយល់ទេ បើយើងខិតខំប្រឹងប្រែងធ្វើអ្វីមួយដែលជាកុសល ទោះបីជាគ្មាននរណាគេឃើញ ក៏មានខ្លួនយើងម្នាក់ដឹង ពោលគឺយើងមានសេចក្ដីសុខ (សេចក្ដីសុខ = ការសុខចិត្ត) ណាស់ទៅហើយ។ ឧទាហរណ៍៖ ការធ្វើបុណ្យធ្វើទានមិនចាំបាច់ធ្វើអ្វីឲ្យហ៊ឺហាហឹកហ៊ាក់ ខ្លាចគេឯងមិនដឹងនោះទេ ណាមួយអ្នកធ្វើបែបនេះ ច្រើនតែជាមនុស្សក្អេងក្អាង ចង់ឲ្យគេដឹងថាខ្លួនធ្វើល្អ ប៉ុន្តែក្នុងចិត្តដាំពូជអាក្រក់បាត់ទៅហើយ។ យ៉ាងណាមិញ បើយើងធ្វើអំពើអកុសល ទោះជាមានតែមេឃដឹងដីដឹង តែគំនិតស្មោកគ្រោកនោះនឹងទៅតាមចងពៀរយើងគ្រប់ដង្ហើមចេញចូល។
សង្ឃឹមថា ប្រយោគមួយឃ្លានេះអាចជាចំណងដៃចំពោះអ្នក ដូចចំពោះគ្រួសារត្រកូលថាង ដែរ។
ក្អកយ៉ាងណាឲ្យត្រឹមត្រូវ?
យើងទាំងអស់គ្នាសុទ្ធតែចង់ឲ្យខ្លួនមានអនាម័យដើម្បីសុខភាពខ្លួនឯង ហើយនេះក៏ជាសុជីវធម៌មួយនៅក្នុងសង្គមដែរ។ ដូច្នេះហើយនៅពេលក្អកកណ្ដាស យើងរាល់គ្នាតែងយកដៃខ្ទប់មាត់។ តើការរក្សាអនាម័យបែបនេះត្រឹមត្រូវដែររឺទេ?
នៅក្នុងប្រទេសទាំងអស់មិនថាមានរឺក្រ គេតែងសង្កេតឃើញថា មនុស្សមួយភាគធំប្រើប្រាស់វិធីមិនត្រឹមត្រូវក្នុងការជៀសវាងមេរោគឆ្លង។ ៣នាក់ក្នុងចំនោមមនុស្ស៤នាក់ព្យាយាមយកដៃខ្ទប់មាត់ពេលគេក្អក រឺកណ្ដាសព្រោះគេគិតថានេះជាវិធីក្នុងការការពារមិនឲ្យមេរោគដែលចេញពីមាត់ពួកគេហើរចូលទៅក្នុងខ្យល់។ តាមពិតនេះជាការយល់ច្រឡំមួយទាំងស្រុង។ ទោះជាយើងបានការពារមិនឲ្យមេរោគហើរចូលទៅក្នុងខ្យល់ក្ដី ក៏ប៉ុន្តែមេរោគវានឹងនៅជាប់នឹងដៃយើងដដែល។ ដូចដែលយើងដឹងស្រាប់ហើយ ដៃជាវត្ថុរាវ
យើងប្រើដៃបើកទ្វារ ប៉ះតុកៅអី និងរបស់របរផ្សេងៗទៀត ដូច្នេះមេរោគក៏ចម្លងទៅលើវត្ថុទាំងនោះដែរ។ ពេលអ្នកដទៃមកប៉ះចំវត្ថុទាំងអស់នោះ គេក៏គង់នឹងឆ្លងមេរោគដូចតែគ្នានោះឯង។
វិធីមួយដើម្បីទប់ស្កាត់ការចម្លងតាមរបៀបនេះ គឺយើងត្រូវលាងដៃសម្អាតសាប៊ូភ្លាម ក្រោយពេលក្អក រឺកណ្ដាសដោយយកដៃខ្ទប់មាត់ហើយ។ ប៉ុន្តែជឿថាគ្មាននរណាគេឩស្សាហ៍ធ្វើដូចនេះឡើយ។ ចំនែកវិធីមួយទៀតគឺប្រើកន្សែង រឺក្រដាសជូតមាត់មកខ្ទប់មាត់ជំនួសឲ្យ
ដៃវិញ។ ប៉ុន្តែក្នុងចំនោម៣០នាក់ មានតែ១នាក់ប៉ុណ្ណោះ ដែលត្រៀមកន្សែង រឺក្រដាសជូតមាត់ដាក់ជាប់នឹងខ្លួន។
ដូច្នេះហើយ មានវិធីម្យ៉ាងដែលងាយស្រួល និងមិនចំណាយពេលយូរ គឺយើងប្រើកែងដៃមកខ្ទប់មាត់វិញ នៅពេលដែលយើងក្អក រឺកណ្ដាស។ ទោះជាមេរោគនៅជាប់នឹងកែងដៃ ប៉ុន្តែវាកម្រនឹងឆ្លងទៅគេណាស់ (លុះត្រាតែយកយើងកែងដៃទៅកៀរគេ) ហើយយើងក៏អាចសម្អាតពេលក្រោយបានដែរ (ដូចជាពេលងូតទឹក)។ វិធីនេះ គេហៅថា ដ្រាឃ្យូឡា (Dracula)។
ដោយហេតុយ៉ាងនេះ ខ្ញុំសូមសំណូមពរអ្នកទាំងអស់គ្នាឲ្យប្រើកែងដៃមកខ្ទប់មាត់ ពេលណាត្រូវការក្អក រឺកណ្ដាសដើម្បីសុខភាពអ្នកដទៃ ក៏ដូចជាសុខភាពបរិស្ថានយើងដែរ។ សូមសំណាងល្អ!
Are You Going to Finish Strong?
What are you going to do when you fall down? You’ll get back up, right? But there are times in your life when you can’t find the strength to get back up or that you find it impossible to do so. Then, what are you going to do? Here’s one of the most inspirational videos I’ve ever watched so far. Check it out!
Did you guys enjoy it?
![]()



