បណ្ណសារចំណាត់ក្រុម៖ វិទ្យាសាស្ត្រ/Science
Earth Hour 2011
Earth Hour ជាព្រឹត្តិការណ៍មួយដែលរមែងធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែមីនា។ រីឯ Earth Hour 2011 នឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ពីម៉ោង ៨:៣០ នាទី ដល់ម៉ោង ៩:៣០ នាទី (ម៉ោងក្នុងស្រុក)។
Earth Hour ចាប់ផ្ដើមធ្វើឡើងជាលើកដំបូងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលប្រជាជនប្រមាណ ២.២ លាននាក់ និងនៅអាជីវកម្មជាង ២០០០ នាំគ្នាបិទភ្លើងដើម្បីថែរក្សាថាមពល និងក្រើនរំលឹកអ្នករាល់គ្នាអំពីបញ្ហាបំលាស់ប្ដូរអាកាសធាតុ។ ព្រឹត្តិការណ៍នេះទទួលបានគាំទ្រកាន់តែច្រើនឡើង ជារៀងរាល់ឆ្នាំ ដោយមានប្រជាជនរាប់រយលាននាក់ចូលរួមទូទាំងប្រទេសលើពិភពលោក។
ដូច្នេះហើយ ក្នុងឱកាស Earth Hour នាឆ្នាំនេះ យើងសូមសំណូមពរឲ្យអ្នករាល់គ្នាបិទភ្លើងទាំងអស់ចំនួនរយៈពេលមួយម៉ោង ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏ឱឡារិកនេះ។
តើអ្នកណាខ្លះនឹងចូលរួម?
![]()
ខាងក្រោមនេះជាព្រឹត្តិការណ៍ Earth Hour នាឆ្នាំ ២០១០៖
ប្រើទូរស័ព្ទរន្ទះបាញ់?
ថ្មីៗនេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ហើយចាស់ៗ និងមិត្តភក្តិខ្ញុំមួយចំនួនតែងដាស់តឿនខ្ញុំឲ្យបិទទូរស័ព្ទ កុំប្រើពេលកំពុងភ្លៀង។ ដូច្នេះហើយ ខ្ញុំចេះតែឆ្ងល់ថា តើទូរស័ព្ទពិតជាអាចទាក់ទាញរន្ទះបាញ់មែនរឺមិនមែន?
ក្នុងព័ត៌មានកោះសន្តិភាពចុះផ្សាយថ្ងៃទី ២៩ កញ្ញា ឆ្នាំ ២០១០ បានឲ្យដឹងថា បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈពេលដើរកាត់ភ្លៀងដោយដាក់ទូរស័ព្ទដៃក្នុងហោប៉ៅ។ ក្រោយឧប្បត្តិហេតុនេះ ទូរស័ព្ទដែលបានរកឃើញត្រូវបែកខ្ទេចខ្ទីអស់គ្មានសល់។ ដូចគ្នាដែរ ក្នុងប្រទេសចិន ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០០៤ មនុស្សដប់ប្រាំនាក់ត្រូវរងគ្រោះរន្ទះបាញ់ ក្រោយការស៊ើបអង្កេតឃើញថា មានបុរសវ័យចំណាស់ម្នាក់ (ក្នុងចំណោម ១៥ នាក់) បានប្រើទូរស័ព្ទដៃពេលកំពុងភ្លៀងផ្គរ។ សាស្ត្រាចារ្យ Liu Shuhua នៅដេប៉ាតឺម៉ង់វិទ្យាសាស្ត្រផ្នែកឧតុនិយមប្រចាំសាកលវិទ្យាល័យ Peking បានមានប្រសាសន៍ថា វាពិតជាមានគ្រោះថ្នាក់ណាស់ក្នុងការប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលកំពុងមានភ្លៀង។ រលកអេឡិចត្រូម៉ាញេទិចតាមទូរស័ព្ទជាអ្នកចម្លងចរន្តដ៏ល្អ ចំនែកទូរស័ព្ទដើរតួជាឧបករណ៍ទាក់ទាញរន្ទះ។ តើនេះជាការពិតដែររឺទេ?
តាមវ៉ិបសាយ ABC News ចុះផ្សាយថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០០៦ មជ្ឈមណ្ឌលចាប់រន្ទះមួយក្នុងទីក្រុង Tucson រដ្ឋ Arizona បានអះអាងថា ទូរស័ព្ទដៃ រឺឧបករណ៍ចាក់ MP3 (MP3 Player) គ្មានគ្រោះថ្នាក់អីនៅក្នុងព្យុះភ្លៀងជាជាងកូនសោ រឺកាក់នោះទេ។ ចំនែកឯលោក Ron Holle ឧតុវិទូមួយរូបបានមានប្រសាសន៍ថា “អ្វីដែលនៅជាប់ខ្លួនមិនមែនជាកត្តាបញ្ជាក់ថាអ្នកនឹងត្រូវរន្ទះបាញ់រឺអត់នោះទេ”។ គាត់បានបន្ថែមទៀតថា គ្រប់រន្ទះទាំងអស់សុទ្ធតែអាចសម្លាប់យើងបាន មិនខ្វល់ថាយើងមានអ្វីជាប់ខ្លួនឡើយ។
យោងទៅតាម BBC News ចុះផ្សាយថ្ងៃទី ២២ មិថុនា ឆ្នាំ ២០០៦ បានបញ្ចាក់ថា ការដាក់ទូរស័ព្ទដៃជាប់នឹងខ្លួនអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបើកាលណាមានរន្ទះបាញ់។ វេជ្ជបណ្ឌិត Swinda Esprit អ្នកឯកទេសខាងផ្នែកត្រចៀក ច្រមុះ និងបំពង់ក បាននិយាយថា “បើសិនជាអ្នកត្រូវរន្ទះបាញ់តែម្យ៉ាង នោះចរន្តអគ្គិសនីនឹងរត់ពេញខ្លួនអ្នកមួយភ្លែត ប៉ុន្តែប្រសិនបើអ្នកមានទូរស័ព្ទដៃជាប់នឹងខ្លួន ចរន្តអគ្គិសនីនឹងរត់ចូលក្នុងខ្លួន ហើយបណ្ដាលឲ្យមានរបួសកាន់តែធ្ងន់ធ្ងរ។” ប៉ុន្តែគាត់ និងអ្នកឯកទេសផ្សេងទៀត ក៏មានការឯកភាពដែរថា ទូរស័ព្ទដៃមិនមែនជាភ្នាក់ងារបង្កឲ្យមានរន្ទះនោះទេ។
ដូច្នេះ យើងអាចសន្និដ្ឋានបានថា ការប្រើប្រាស់ទូរស័ព្ទពេលកំពុងព្យុះភ្លៀង មិនមែនជាហេតុបង្កឲ្យរន្ទះបាញ់ទេ ប៉ុន្តែប្រសិនបើត្រូវរន្ទះបាញ់ ពេលមានទូរស័ព្ទជាប់នឹងខ្លួន នោះវានឹងបង្កឲ្យមានរបួសកាន់តែធ្ងន់ធ្ងរ (បើសិនមិនស្លាប់
) ។
ឯកសារយោង៖
កោះសន្តិភាព៖ http://kohsantepheapdaily.com.kh/article/20100929-015959.html
China Through A Lens: http://www.china.org.cn/english/2004/Jul/102167.htm
ABC News: http://abcnews.go.com/GMA/Weather/story?id=2181843
BBC News: http://news.bbc.co.uk/2/hi/health/5106510.stm
ចំណេះដឹងមួយចំនួនអំពីរន្ទះ៖
- រន្ទះបាញ់មានល្បឿនប្រមាណ ២២៤០០ គីឡូម៉ែតក្នុងមួយម៉ោង ហើយពេលបាញ់ម្ដងៗធ្វើឲ្យបរិយាកាសនៅជុំវិញមានសីតុណ្ហភាពដល់ទៅ ៣០០០០ អង្សាសេ (ក្ដៅជាងផ្ទៃព្រះអាទិត្យប្រាំដង!)។
- ប្រូបាបដែលអ្នកត្រូវរន្ទះបាញ់គឺប្រហែល ១ ក្នុង ៣ លានករណី។
ដំណេកមិនបានគ្រប់គ្រាន់បណ្ដាលឲ្យស្លាប់មុនអាយុ
ក្រុមអ្នកស្រាវជ្រាវកាលពីថ្ងៃពុធ ទី៥ ឧសភាបាននិយាយថា អ្នកទទួលទានដំណេកតិចជាង៦ម៉ោងក្នុងមួយយប់ ប្រឈមមុខនឹងការស្លាប់មុនអាយុកាន់តែខ្លាំង។
អ្នកទាំងឡាយណា ដែលដេកតិចជាងរយៈពេលនេះ ១២% នឹងស្លាប់មុនអាយុថ្វីបើក្រុមអ្នកស្រាវជ្រាវបានរកឃើញទំនាក់ទំនងរវាងការទទួលទានដំណេកច្រើនជាង៩ម៉ោង និងការស្លាប់មុនអាយុក៏ដោយ។
លោក Francesco Cappuccio ដែលដឹកនាំការស្រាវជ្រាវលើប្រធានបទនេះនៅសាកលវិទ្យាល័យ Warwick របស់អង់គ្លេសបានប្រាប់ AFP ថា៖ “ប្រសិនបើអ្នកដេកបានតិច អ្នកអាចកើតជម្ងឺទឹកនោមផ្អែម ជម្ងឺធាត់ពេក មានសម្ពាធឈាមខ្ពស់ និងមានកូឡេស្តេរ៉ូលខ្ពស់”។
ការសិក្សានេះ ដែលសហការជាមួយសាកលវិទ្យាល័យ Federico II ក្នុងក្រុង Naples ប្រទេសអ៊ីតាលី បានប្រមូលចងក្រងការសិក្សា ដែលមានរយៈពេល១ទសវត្សរ៍ពីជុំវិញពិភពលោក ដែលមានមនុស្សជាង១,៣លាននាក់បានចូលរួម និងបានរកឃើញ “ភស្តុតាងច្បាស់លាស់ នៃទំនាក់ទំនងផ្ទាល់” រវាងការដេកមិនបានគ្រប់ និងការស្លាប់មុនអាយុ។
លោក Cappuccio បានបន្តទៀតថា៖ “យើងគិតថា ទំនាក់ទំនងរវាងការដេកតិចតួច និងជម្ងឺ គឺដោយសារតែយន្តការខាងអ័រម៉ូន និងការរំលាយអាហារក្នុងរាងកាយ”។
ការរកឃើញតាមការសិក្សានេះ ត្រូវបានគេបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីការទទួលទានដំណេកមួយ។
លោក Cappuccio ជឿថា ថេរវេលានៃការដេក គឺជាបញ្ហាសុខភាពសាធារណៈមួយ ហើយគេគួរតែចាត់ទុកថាជាកត្តាប្រឈមខាងអាកប្បកិរិយារបស់វេជ្ជបណ្ឌិត។
លោក Cappucio បានបន្តទៀតថា៖ “សង្គមបានជម្រុញឲ្យយើងទទួលទានដំណេកកាន់តែតិចទៅៗ។ មានប្រជាជនប្រមាណ២០%នៅអាមេរិក និងអង់គ្លេសដេកមិនដល់៥ម៉ោងទេ”។
ការដេកតិចជាង៦ម៉ោង កាន់តែទូទៅក្នុងចំណោមបុគ្គលិកធ្វើការពេញម៉ោង ដោយលើកឡើងថា វាអាចបណ្ដាលមកពីសម្ពាធសង្គមដែលមានម៉ោងធ្វើការយូរជាងធម្មតា និងការងារប្ដូរវេនកាន់តែច្រើន”៕
ដកស្រង់ចេញពី៖ The Phnom Penh Post
សំនួរស្លាប់
លោកគ្រូរបស់ខ្ញុំបានសួរសំនួរចម្លែកមួយអំពីការស្លាប់របស់មនុស្ស។ គាត់សួរថា ហេតុអ្វីបានជាមនុស្សស្លាប់អណ្ដែតទឹក ចំពោះបុរសផ្កាប់មុខ ឯស្ត្រីបែរជាផ្ងារទៅវិញ? ខ្ញុំបានដឹងចម្លើយមួយហើយ តែចង់បញ្ជាក់ពីអ្នកទាំងអស់គ្នា។ ប្រសិនជានរណាដឹង សូមមេត្តាជួយបញ្ចេញយោបល់ផង! សូមអរគុណ!
អាថ៌កំបាំងពីក្រោយការយោលដៃក្នុងពេលដើរ
កាលពីលើកមុនខ្ញុំបានសួរអ្នករាល់គ្នាម្ដងហើយ ថាហេតុអ្វីបានជាយើងយោលដៃនៅពេលដើរ ហើយខ្ញុំក៏ទទួលបានចម្លើយផ្សេងៗខុសៗគ្នា។ ឥឡូវនេះខ្ញុំសូមបកស្រាយជូនដើម្បីអស់ចម្ងល់។ ហេតុអ្វីបានជាការយោលដៃក្នុងពេលដើរជាការចាំបាច់។ តាមពិតទៅ ក្រែងការយោលដៃត្រូវប្រើថាមពលសាច់ដុំស្មា អញ្ចឹងតើវាមានប្រយោជន៍អី?
កាលពីមុន គេបានសន្និដ្ឋានថាការយោលដៃរបស់មនុស្សគឺដោយសារតែតំណវិវត្តន៍
មកពីសត្វស្វា ដែលដើរដោយជើងបួន ដូច្នេះហើយបានជាបន្សល់ទុកនូវចលនាដូច្នេះ។ ប៉ុន្តែថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានលើកយកទ្រឹស្ដីថ្មីមួយទៀតបដិសេធនឹងទ្រឹស្ដីមុននេះ។ តាមការពិសោធ បានបង្ហាញឲ្យដឹងថា ការយោលដៃនេះគឺជាការល្អ មិនមែនជាការខ្ជះខ្ជាយថាមពលនោះទេ។ តាមពិត ការយោលដៃក្នុងពេលដើរត្រូវការថាមពលតែបន្តិចបន្តួចប៉ុណ្ណោះពីសាច់ដុំស្មា តែប្រសិនបើយើងដើរដោយទប់ដៃ (មិនយោលដៃ) នោះកំរិតមេតាបូលីសនឹងកើនឡើងដល់ ១២% បើប្រៀបធៀបនឹងលំយោលដៃ។
មួយវិញទៀត លំយោលដៃទៅមកនេះក៏ជួយរក្សាលំនឹងចលនាដើររបស់យើងដែរ ដោយជួយកាត់បន្ថយដំណើរចុះឡើងរបស់ខ្លួនប្រាណ (ដូចដំណើរសត្វ “ភេនឃ្វីន” ) ដែលជាថាមពលប្រើប្រាស់សម្រាប់ជើងក្រោម។ ប្រសិនបើដើរដោយទប់ដៃជាប់ នោះចលនានេះនឹងកើនឡើងរហូតដល់ ៦៣% ឯណោះ។
ក្នុងករណីដែលយើងដើរដោយយោលដៃខុសពីធម្មតា ពោលគឺយោលដៃស្ដាំស្របពេលឈានជើងស្ដាំ និងយោលដៃឆ្វេងស្របនឹងជំហានឆ្វេង យើងសង្កេតឃើញថាថាមពលសាច់ដុំស្មានឹងថយចុះ។ ប៉ុន្តែផលលំបាកនោះគឺថា កំរិតមេតាបូលីនឹងកើតឡើងមួយភាគបួន។
ដូច្នេះការយោលដៃគឺជាកត្តាធម្មជាតិមួយល្អណាស់របស់មនុស្ស។ វាប្រៀបដូចជាជួយសេដកិច្ឋខ្លួនប្រាណយើងអញ្ចឹង។
ប្រវត្តិនៃលេខសូន្យ
អ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ដឹងហើយថានៅក្នុងគណិតវិទ្យា មានលេខមួយដែលតំណាងឲ្យភាពគ្មានសោះ
នោះគឺ”លេខសូន្យ”។ លេខសូន្យមិនមែនជាចំនួនវិជ្ជមាន ហើយក៏មិនមែនជាចំនួនអវិជ្ជមានដែរ ពោលគឺវានៅកណ្ដាល ជាអ្នកខ័ណ្ឌចែករវាងចំនួនវិជ្ជមាន (+) និងចំនួនអវិជ្ជមាន (-) ។ ចុះចំនែកប្រវត្តិរបស់វាវិញ?
តាមការស្រាវជ្រាវ លេខសូន្យត្រូវបានបង្កើតឡើងដោយអ្នកប្រាជ្ញជនជាតិឥណ្ឌាម្នាក់នៅក្នុងសម័យបុរាណ ដោយឲ្យឈ្មោះជាភាសាសំស្ក្រឹតថា Shunya (ដើមកំណើតនៃពាក្យខ្មែរ “សូន្យ”)។ កាលសម័យនោះ នៅអឺរ៉ុបគេនិយមប្រើលេខរ៉ូម៉ាំង ប៉ុន្តែលេខរ៉ូម៉ាំងគ្មានលេខសូន្យឡើយ ពោលគឺមិនអាចកំណត់ទៅលើអ្វីដែល”គ្មាន” នោះឡើយ។ ចំណេរកាលតមក ជនជាតិអារ៉ាប់បានខ្ចីលេខនេះទៅប្រើផ្សព្វផ្សាយរហូតទៅដល់ទ្វីបអឺរ៉ុប ដោយប្រែជាភាសាអារ៉ាប់ថា sifr (ដើមកំណើតនៃពាក្យអង់គ្លេស “cipher) ។
“We owe a lot to the Indians, who taught us how to count, without which no worthwhile scientific discovery could have been made”. Albert Einstein
Rubik’s Cube!
Many people worldwide have been playing these games, even celebrities such as Will Smith. However, I don’t think there are many Khmer people who know what this game is called, as far as I’m concerned. Well, its name is Rubik’s Cube!
Rubik’s Cube is a game of cube invented by a Hungarian scientist named Erno Rubik, which was why this game was named after him. Statistically, nowadays there are more than 300 million Rubik’s Cubes sold throughout the world. There are so many of them that if you pile them up one after another, its height will be equal to that of Mount Everest, twice. Normally, this cube is 3x3x3, so there are 9 little squares on each of the 6 sides. On the other hand, more versions of Rubik’s Cube have also been released, including 4x4x4 cube, 2x2x2 cube and etcetera.
Man, a long while ago I’ve been searching everywhere for this cube in Phnom Penh without any luck. I used to buy and play this cube before, but I was not skillful and not very much interested. When I’m started to get fascinated by it, it was nowhere to be found. Fortunately, I have it now in my hand, and I’m on my way to mastering it. I believe some of you have already played this game, and some even know how to solve it. Well, for those who are new to this game, I suggest you really should play this game. I think this game provides us lots of advantages – for example, increasing your IQ and your sense of logic and, to be precise, the improvement of your brain.
If you can solve this puzzle on your own, you really are a true master, but it doesn’t make you an idiot if you can’t. Get one now!
Need help? Click Here!




