បណ្ណសារចំណាត់ក្រុម៖ សាសនា (Religion)
ឆ្នាំថ្មី ឆ្នាំថោះ ឆ្នាំទន្សាយ!
ថ្ងៃនេះជាថ្ងៃចូលឆ្នាំចិន ឆ្លងឆ្នាំខាល ចូលឆ្នាំថោះ ជាឆ្នាំទីបួនកំណត់ដោយឈ្មោះ ទន្សាយ ។ តើអ្នកដឹងទេថាតើ ទន្សាយមានលក្ខណៈពិសេសអ្វីខ្លះ? សូមអញ្ចើញតាមដាន៖
- ទន្សាយមានខួរក្បាលចងចាំល្អណាស់។
- ទន្សាយមានត្រចៀកវែងហើយវៃ អាចបត់បែនគ្រប់ទិស និងជួយកំរិតសីតុណ្ហភាពឲ្យខ្លួនទៀតផង។
- ទន្សាយមានភ្នែកធំៗ ប៉ុន្តែមើលមិនឃើញអ្វីដែលនៅចំពីមុខតែម្ដង នោះទេ។
- ទន្សាយមានចក្ខុវិស័យជិតស្មើនឹង ៣៦០ ដឺក្រេ។ វាអាចមើលឃើញខាងក្រោយខ្លួនវា ដោយមិនបាច់ងាកក្បាលឡើយ។
- ទន្សាយមានធ្មេញទាំងអស់ ២៨ ដែលបន្តដុះរហូតទាល់តែអស់ជីវិត។
- កូនទន្សាយកើតមកខ្វាក់ភ្នែក ហើយគ្មានរោមទេ។ លុះដល់ប្រមាណ ១០ ថ្ងៃ ទើបកូនទន្សាយបើកភ្នែកបាន។
- ទន្សាយមិនអាចក្អួតបានទេ។
- ទន្សាយត្រូវការធ្វើលំហាត់ប្រាណ ៤ ម៉ោងក្នុងមួយថ្ងៃ ដើម្បីរក្សាសុខភាព។
- ទន្សាយមិនចូលចិត្តឲ្យគេលើកឡើងទេ។
Teacher: Why do you know carrots are good for eyes?
Student: Have you ever seen a rabbit wearing glasses?
ទំនួញប្រែត In English
រដូវភ្ជុំបិណ្ឌមកដល់ អ្នករាល់គ្នានៅក្នុងប្រទេសកម្ពុជា ប្រាកដជារមែងស្ដាប់ឮបទទំនួញប្រែត ដែលត្រូវបានសូត្រជារៀងរាល់ព្រឹកព្រលឹម តាមវត្តអារាមនានាហើយ។ ជាការកំសាន្ត នេះជាបទទំនួញប្រែត Version ថ្មីជាភាសាអង់គ្លេស ដែលតែងឡើងដោយលោក ជួង សុខគា។ សូមអញ្ចើញកំសាន្តស្ដាប់ដូចតទៅ៖
បើសិនជាមានពាក្យណាឆ្គាំឆ្គង រឺប៉ះពាល់ដល់អារម្មណ៍ពុទ្ធសាសនិកដោយអចេតនា សូមអធ្យាស្រ័យ។ ជាចុងក្រោយ សូមឲ្យអ្នកទាំងអស់គ្នា ជួបជុំតែក្ដីសុខសប្បាយនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
បងប្អូនអាចទាញយកបានតាមវ៉ិបសាយនេះ៖ http://www.mediafire.com/?qmm66k501j3zo53 or http://www.4shared.com/audio/9nlyLOse/English_Smot_By_Sokea_.html
ពុទ្ធទំនាយឆ្នាំ ២០១២?
ពុទ្ធទំនាយមកដល់នាឆ្នាំ ២០១២ និងបញ្ចប់នៅឆ្នាំ ២០១៤
(The Prophecy’s Buddha has arrived 2012 and End 2014)
ពេលពុទ្ធទំនាយជិតចប់នោះ មនុស្សក្នុងពិភពលោក នឹងក្លាយជាមនុស្សតិរច្ឆាន យកខុសជាត្រូវ អាក្រក់ជាល្អ សជាខ្មៅ គោរពព្រាយជាព្រះ សំពះប្រែតជាព្រហ្ម មេបាអោបដៃអង្គុយយំ ព្រោះតែបាត់ព្រហ្មវិហារធម៌ ឪពុករំលោភកូន ចៅរំលោភជីដូន កូនសម្លាប់ឪ ស្ដេចអស់ឫទ្ធិត្បិតគ្មានទសពិធរាជធម៌ សាសនារុះរោយ សង្ឃទ្រូស្តសីល វត្តរីកជាវាំង ឧកញ៉ា នាហ្មឺន មន្ត្រីក្បត់ជាតិមាតុភូមិ និងតួនាទី អាកាសធាតុប្រែប្រួល រន្ទះបាញ់ ព្យុះភ្លៀង ពួកចោរហារយចេញ សេនាពពុះទឹក ផុសផ្ទះ ថ្មសសរឫស្សីដេរដាស ប្រជានុរាស្ត្ររងទុក្ខវេទនាខ្លោចផ្សាពន់ពេក នេះជាហេតុមកពីមនុស្សលោក ឆ្កួតវង្វេងនឹងវាលបី អន្លង់បួន។
១- កលាហល៖ កើតមានយ៉ាងខ្លាំងនាដើមឆ្នាំឆ្លូវ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០០៩ ផ្ទៃមេឃប្រែប្រួលមានព្រះអាទិត្យពីរវង់ មួយធំ មួយតូច អ្នកនៅភាគខាងត្បូងនៃផែនដី មើលឃើញពួកពោធិលេចរំសាយ និងពោធិបាយចេញព្រោងព្រាត តាំងខ្លួនដណ្ដើមគ្នាធ្វើជាអ្នកមានបុណ្យ។ (ពេល កលាហល ដល់)
២- នៅខែឧសភា ឆ្នាំ ២០១១៖ នៅទិសខាងកើត មានអាទិត្យពីរដួងប៉ុនគ្នារះ ព្រះអាទិត្យចាស់នៅខាងឆ្វេង ព្រះអាទិត្យថ្មីរះទន្ទឹមគ្នាអែបពីក្រោយផ្នែកខាងស្ដាំ ព្រះអាទិត្យថ្មីនេះជាផ្កាយនាំសេនាដៃដែកភ្នែកប្រាប់ មកជួយព្រះពុទ្ធសាសនា និងជាពេលអ្នកមានបុណ្យយាងចេញជួយចម្លងនិស្ស័យសត្វលោក គឺយកតែសត្វដែលមិនវង្វេងនឹងវាលបីគឺ លោភៈ មោហៈ និងទោសៈ និងអន្លង់បួន គឺមាសប្រាក់ ឋានៈ យសសក្តិ អំណាច ស្រី ស្រា ល្បែងពាលា កាន់សីលប្រាំ មានជំនឿលើបុណ្យបាប និងបានទាន់ព្រះអង្គរៀបព្រះពុទ្ធសាសនាស្គាល់ធិបពិត ឯមនុស្សអាក្រក់មិនមានវាសនាទាន់ឡើយ ហើយជាពេលដែលគេរែងទន្ទាក់ មនុស្ស សត្វលោកយ៉ាងខ្លាំងសំបើមណាស់ ដោយជ្រើសយកតែអង្គរ ដើមល្អ សបរិសុទ្ធពិតៗពេលពោធិល័ក្ខ និងពោធិពេជ្រ លេចចេញនាដើមឆ្នាំថោះ អន្តរកប្បលិយុគ និងមហាវិនាសកម្ម មកដល់នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១២ នេះការចាប់ផ្ដើមបោសសំអាត ជំរុះមនុស្ស សត្វលោក និងបារមីអាក្រក់ចោល (ពេកអន្តរកប្ប និងកលិយុគដល់) ។
៣- នាខែកុម្ភៈ ឆ្នាំ ២០១៣៖ នោះជាការទាញផែនដីស្មើ និងលាងសំអាត ពេលនោះផែនដីតាំងឈប់វិល ៣យប់៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង ១១:១១ នាទី ម៉ោងសកល សូម្បីតែតំបន់ប៉ូលនៃផែនដីត្រូវជាអេក្វាទ័រ ហើយតំបន់អេក្វាទ័រជាប៉ូលវិញ កលិយុគមានសង្គ្រាម ការកាប់សម្លាប់ សងសឹក រោគាព្យាធិ ទុរភិក្ស មហាគ្រោះ កំណាចនៃធម្មជាតិ ព្យុះភ្លៀង ភ្លើងរញ្ជួយដី កក្រើកភ្នំ សមុទ្រជន់លិចផែនដី។
(ចម្លងទាំងស្រុងពី ប្រភពមិនច្បាស់លាស់)
*ពាក្យដែលខ្ញុំឆ្ងល់៖ កលាហល, ពោធិបាយ, ពោធិល័ក្ខ, ពោធិពេជ្រ, ធិបពិត, អន្តរកប្បលិយុគ
**អ្វីដែលគួរឲ្យចាប់អារម្មណ៍៖
- វត្តរីកជាវាំង
- ផែនដីឈប់វិលត្រូវនឹងថ្ងៃ១៤ កុម្ភៈ ២០១៣ (ត្រូវនឹងថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់)

សិរិប្រាក់សុប្រាក់ភិនាថ
សម័យនេះ កលិយុគនៅវត្ត សិរិប្រាក់សុប្រាក់ភិនាថ ស្រុកកាត់ម៉ាន់ឌូ ប្រទេសនេប៉ាល់ កន្លែងដែលព្រះអង្គប្រសូត្រ ក្នុងវត្ត សិរិប្រាក់សុប្រាក់ភិនាថ ដែលមិនគួរឲ្យជឿ និងមិនគួរឲ្យកើតបាន។
ថ្ងៃមួយនៅក្នុងគុហាវត្ត សិរិប្រាក់សុប្រាក់ភិនាថ មានព្រះតេជគុណ ១អង្គ លោកគង់ធេជី សមាធិក្នុងគុហានោះ ពេលនោះស្រាប់តែមានពស់ ១ លូនចេញមកពីមុខព្រះពុទ្ធរូប ព្រះតេជគុណអង្គនោះ បានឃើញពស់នោះហើយ ក៏កើតមានការភ័យខ្លាច រំពេចនោះស្រាប់តែក្លាយទៅជាមនុស្សក្នុងលក្ខណៈមុខព្រហ្ម ហើយក៏និយាយទៅកាន់ព្រះតេជគុណនោះថា៖ សូមព្រះអង្គកុំភ័យខ្លាច និងតក់ស្លុតនឹងឃើញរូបខ្ញុំអី សូមព្រះអង្គស្ដាប់ខ្ញុំសិន ឃើញខ្ញុំគឺជាស្ដេចនាគរាជ យើងខ្ញុំនឹងមកបុតិ (ស្លាប់) នៅក្នុងវត្តនេះ ដើម្បីបំបាត់នូវអំពីអាក្រក់ដែលមនុស្សបានសាង បាបកម្មជាច្រើនឲ្យវិនាសចេញផុតពីលោកនេះ សូមព្រះអង្គប្រកាសឲ្យមនុស្សទាំងអស់ដឹងថា៖ អ្នកយករឿងខ្ញុំទៅចំលងចែក ១០០០សន្លឹក ក្នុងពេល១៥ថ្ងៃ ទៅ៣០ថ្ងៃ អ្នកនោះនឹងមានលាភ មានសេចក្ដីសុខ សេចក្ដីចំរើន គិតប្រាថ្នាអ្វីនឹងបានសំរេចដូចក្ដីប្រាថ្នាគ្រប់បែបយ៉ាង បើបុគ្គលណាម្នាក់ឃើញហើយដឹងហើយកុំដំអក់ឲ្យខាតពេល ថាបើចំលងចែកត្រូវចំលងចែកក្នុងរយៈពេល ១៥ថ្ងៃ ទៅ៣០ថ្ងៃ តែបើសិនជាបណ្ដែតបណ្ដោយពេលម្ដងថ្ងៃនេះ ម្ដងថ្ងៃនោះ គ្រោះកាចនឹងកើតមានដល់អ្នកហើយ។ បើអស់លោកអ្នកទាំងឡាយបានមើលហើយកុំហែកចោលអីសោះ គឺទុកសូត្រភាវនា ដើម្បីកើតសិរីមង្គលដល់ខ្លួន និងក្រុមគ្រួសារ។ ក្រោយមកតេជគុណអង្គនោះក៏បាន ចំលងចែក១០០០សន្លឹក ក្នុងពេល៣ទៅ៤ថ្ងៃ លោកក៏បានសំរេចនូវវិជ្ជាផ្សេងៗ ហើយលោក វិនវៈប្រាសាទកប្បកា ក៏បានចម្លងចែក ១០០០សន្លឹក លោកក៏បានមាសប្រាក់ដែលគេជំពាក់មកវិញទាំងអស់ អ្នកចំលងចែកបាន ៤០០សន្លឹកម្នាក់ទៀតជាអ្នកស្រែចំការ ថ្ងៃមួយ គាត់ទៅភ្ជួរស្រែក៏បានប្រទះក្រឡ១ ក្នុងនោះមានពេជ្រពេញប្រៀប ចំនែកលោកម្នាក់ទៀតចំលងចែក ១០០សន្លឹក ក៏បានត្រូវឆ្នោតមួយលានបាត លោកម្នាក់ទៀតមានមុខរបររកស៊ីធាក់រ៉ឺម៉កចំលងចែក ៦៤០សន្លឹក គាត់ក៏បានជួបប្រទះនឹងថូមាស លោកម្នាក់ទៀតអត់ការងារធ្វើ បានចំលងចែក ៣-៤ថ្ងៃ ក៏បានការងារល្អសំរាប់ខ្លួនធ្វើ លោកម្នាក់បំរុងចំលងចែកមួយថ្ងៃទៅមួយថ្ងៃ ហួសពេលកំណត់មិនទៀតទាត់ គាត់ជាអ្នកជំនួញ ការរកស៊ីខាតបង់ប្រាក់កាសយ៉ាងច្រើន ហើយឪពុកម្ដាយបានស្លាប់ចោលទៀត ម្នាក់ទៀតចំលងបាន ១០០សន្លឹក មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមានមាសប្រាក់មិនគួរឲ្យជឿបាន។
ហេតុការណ៍ដែលកើតឡើងនៅក្នុងគុហាវត្ត សិរិប្រាក់សុប្រាក់ភិនាថ ត្រូវគិតដោយក្ដីស្មោះ និងសច្ចាមើលឃើញ ហើយចំលងចែកមើលតៗគ្នា កុំហែកចោលអីសោះ ដោយក្ដីបរិសុទ្ធចិត្ត ហើយជឿពិតប្រាកដនោះជាផលដល់ខ្លួនផង។
គាថាបូជាដួងជាតាប្រចាំថ្ងៃកំណើតទាំង៧ថ្ងៃ
១- អ្នកកើតថ្ងៃអាទិត្យ ៖ អវិជសុនុមសាទុគតិ សូត្រ ៦ចប់
២- អ្នកកើតថ្ងៃច័ន្ទ ៖ គជោត គរសា សូត្រ ១៥ចប់
៣- អ្នកកើតថ្ងៃអង្គារ ៖ ភិហំចគោរោថិនំ សូត្រ ៨ចប់
៤- អ្នកកើតថ្ងៃពុធ (ថ្ងៃ) ៖ បិសាំរេលោបុស័ទពុទ្ធិ សូត្រ ១៧ចប់
៥- អ្នកកើតថ្ងៃពុធ (យប់) ៖ កពុធប៉ាទទ័ម វគិ សូត្រ ១២ចប់
៦- អ្នកកើតថ្ងៃព្រហស្បតិ៍ ៖ តសាំសាំវិសទេត សូត្រ ១៩ចប់
៧- អ្នកកើតថ្ងៃសុក្រ ៖ វាថោនោអមវា សូត្រ ២១ចប់
៨- អ្នកកើតថ្ងៃសៅរ៍ ៖ សោមាករិថារកា សូត្រ ២១ចប់
ប្រភព៖ មិនច្បាស់លាស់
តើគួរជឿទេ?
Is There Heaven or Hell?
Religions have been created for as long as we remember, far back into the very depth of human evolution. Each religion always has its deities or great men that are to be worshipped and valued greatly. For example, Christianity has Christ, Buddhism has Buddha and Islam has Allah, etc. In the recorded religious documents of these great religions,
there have been numerous mentions on Heaven and Hell. Is there such thing as another realm for the souls of those who pass away?
Most devoted Christians actually believe in this “other realms” thing. It is said that people who have sins will be sent to hell to suffer for eternity and those good doers and believers will be saved and brought up to heaven to leave peacefully with the Almighty, in another word, God. This will all be decided when the Day of Judgement comes although there hasn’t been any evidence to pinpoint the exact date. Islam also has similar opinions about the realms of heaven of hell. What about Buddhism?
From what people usually know the Buddhists also believe in Heaven and Hell. The bad goes to hell, and the good deserves a golden life in heaven. This will be decided depending on their deeds in the present life. However, what I’ve discovered recently is very interesting. According to the Teacher’s Magazine Vol. 26 Page 11, the Buddha also agrees that there really isn’t any Heaven or Hell. In fact, they are just metaphors that refer to what actually exists in this visible world we’re living nowadays. According to the text, the ones we refer as Gods are compared to the decent people of high ranks in the society who live in happiness and prosperity, which in turn refers to Heaven. On the contrary, people who commit immoral activities daily and who always live in fiery and instable state of mind are referred to those who live in Hell, where no peace can be found.
In my opinion, I think the Buddhism has more facts to support the theory that Heaven and Hell are nowhere to be found other than this land we stand, sit, sleep and walk on every day.
Still, a theory is still a theory. There’s only one way to prove it; I’ll have to die to confirm whether or not this theory is true to its words.
Coming up: the Truth behind Buddhism

