បណ្ណសារចំណាត់ក្រុម៖ Puzzles

Are You Far or Close?

So, what do you see?

រូប​ភាព​បំភាន់​ភ្នែក

តើ​ចំនុច​បៃតង រឺ​ក្រហម​ជា​ផ្ចិត​នៃ​រង្វង់​នេះ? (សំណួរ​កូន​ក្មេង! :mrgreen: )

លេង​ល្បែង​កូន​ក្មេង

តើ​អ្នក​ទាំង​អស់​គ្នា​អាច​រក​រូប​ភាព​បង្កប់​ទាំង​អស់​នៅ​ក្នុង​រូប​នេះ​បាន​ដែរ​រឺ​ទេ? សាក​ល្បង​មើល!

នាំ​គ្នា​បត់​ក្រដាស

នេះ​គឺ​ជា​ការ​សាក​ល្បង​តូច​មួយ។ ចូរ​អ្នក​ទាំង​អស់​គ្នា​បត់​ក្រដាស​ជា​ពីរ​ឲ្យ​បាន​លើស​ពី ៧ រឺ ៨ ដង​ទៅ​មើល។
poofbook4
តើ​អ្នក​អាច​ធ្វើ​បាន​ទេ? តាម​ការ​ពិសោធ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​គេ​អាច​បត់​ក្រដាស​មួយ​ជា​ពីរ​បាន​ចំនួន ១២ ដង។

ប្រស្នា

នេះ​គឺ​ជា​ប្រស្នា​មួយ​ដែល​គេ​ដាក់​ឲ្យ​បេក្ខ​ជន​រក​ចម្លើយ​នៅ​ក្នុង​កម្មវិធី​ប្រលង​ប្រជែង​ ខួប​លើក​ទី​៥៧៥​នៃ​ដើម​កំណើត​រាជ​ធានី​ភ្នំ​ពេញ វគ្គ​ទី​ប្រាំពីរ៖

“ប” ទ្រ​ដំ​លើ​បុក​ជើង “ព”                      ប្រកប​នឹង​ ”ល” ប្រើ​ពីរ​ឃ្លា

មួយ​ភ្ជាប់ “ប៉” “រ” “អ៊ិ” ត​គ្នា                     ទាញ​យារ “ស” “ថ” ក្រោម “ន” កប។

ទី​ពីរ​ឃ្លា​ក្រោយ​មាន​ឈ្នាប់​ចង              អត្តៈ​សៅ​ហ្មង​បង់​រូប​ឆោម

ព្រោះ​កម្ម​ឃ្លា​មុន​ជា​ដើម​ចម                 ឃ្លា​ក្រោយ​ទ្រុឌ​ទ្រោម​គ្រោះ​មរណា។

តើ​អ្នក​ទាំង​អស់​គ្នា​រក​ឃើញ​ទេ? បើ​រក​ឃើញ​មែន សូម​ចូល​រួម​សោក​ស្ដាយ។

ល្បងប្រាជ្ញា Logic ដ៏លំបាកបំផុតនៅក្នុងលោក

មាន​មនុស្ស​មួយ​ក្រុម​ដែល​មាន​ភ្នែក​ពណ៌​ខុស​ៗ​គ្នា​រស់​នៅ​លើ​កោះ​មួយ។ ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​វិភាគ​ដ៏​ចំណានៗ។ ប្រសិន​បើ​មាន​រឿង​អ្វី​មួយ​ដែល​គេ​អាច​ទាញ​សន្និដ្ឋាន​បាន​នោះ គេ​នឹង​ធ្វើ​ភ្លាម។ ជា​រៀង​រាល់​យប់​​ពេល​អធ្រាត្រ តែង​តែ​មាន​ទូក​មួយ​មក​សំចត​នៅ​កោះ​នោះ។ អ្នក​កោះ​ណា​ដែល​អាច​ដឹង​ថា​ខ្លួន​ឯង​មាន​ភ្នែក​ពណ៌​អ្វី​បាន នឹង​មាន​សិទ្ធិ​ចាក​ចេញ​ពី​កោះ​នោះ ហើយ​អ្នក​ដទៃ​នឹង​នៅ​ទី​នេះ​រហូត។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​អាច​មើល​ឃើញ​មនុស្ស​ដទៃ​ទៀត​ទាំង​អស់ ហើយ​ដឹង​ចំនួន​មនុស្ស​ដែល​មាន​ពណ៌​ភ្នែក​នីមួយៗ​ទៀត​ផង (ដក​ខ្លួន​ឯង​ចេញ) ប៉ុន្តែ​ពួក​គេ​មិន​អាច​ទាក់​ទង​គ្នា​បាន​ទេ។ អ្នក​រាល់​គ្នា​សុទ្ធ​បាន​ដឹង​ពី​ច្បាប់​អស់​នេះ។

នៅ​លើ​កោះ​នេះ​មាន​មនុស្ស​ភ្នែក​ខៀវ​ចំនួន ១០០ មនុស្ស​ភ្នែក​ពណ៌​ត្នោត​ចំនួន ១០០ ហើយ​និង​ឥសី​ម្នាក់​ដែល​មាន​ភ្នែក​ពណ៌​បៃតង។ ដូច្នេះ​អ្នក​ដែល​មាន​ភ្នែក​ពណ៌​ខៀវ​នីមួយៗ​អាច​មើល​ឃើញ​មនុស្ស​ភ្នែក​ពណ៌​ត្នោត​ចំនួន ១០០ នាក់ មនុស្ស​ភ្នែក​ពណ៌​ខៀវ​ចំនួន ៩៩ នាក់ និង​មនុស្ស​ភ្នែក​ពណ៌​បៃតង​ម្នាក់ ប៉ុន្តែ​គេ​មិន​អាច​ដឹង​ពី​ពណ៌​ភ្នែក​ខ្លួន​ឯង​បាន​ឡើយ ពី​ព្រោះ​ថា​ចំនួន​មនុស្ស​សរុប​អាច​មាន មនុស្ស​ភ្នែក​ពណ៌​ត្នោត​ ១០១ នាក់ និង​ភ្នែក​ពណ៌​ខៀវ​ ៩៩ នាក់ រឺ​ក៏ ភ្នែក​ពណ៌​ត្នោត​ ១០០ នាក់ ភ្នែក​ពណ៌​ខៀវ​ ៩៩ នាក់ ហើយ​គេ​អាច​មាន​ពណ៌​ភ្នែក​ផ្សេង (ដូច​ជា​ក្រហម​ជា​ដើម)។

នា​ថ្ងៃ​មួយ​ឥសី​ម្នាក់​នោះ​ក៏​ឡើង​មក​និយាយ​ប្រកាស​ប្រាប់​អ្នក​ទាំង​អស់​គ្នា។ គាត់​និយាយ​ថា៖

“ខ្ញុំ​អាច​មើល​ឃើញ​នរណា​ម្នាក់​មាន​ភ្នែក​ពណ៌​ខៀវ។”

តើ​នរណា​អាច​ចេញ​ពី​កោះ​បាន ហើយ​នៅ​យប់​ណា?

សំគាល់៖ សំណួរ​នេះ​គឺ​ជា​សំណួរ​វិភាគ​ មិន​មែន​ប្រើ​ល្បិច​អ្វី​នោះ​ទេ។ នៅ​លើ​កោះ​នោះ​គ្មាន​កញ្ចក់ រឺ​អ្វី​សម្រាប់​ឆ្លុះ​មុខ​ឡើយ។

Three Errors?

Their are three errers in this paragraph. Study it carefully and see if you can find all of them.

តាមដាន

Get every new post delivered to your Inbox.

Join 42 other followers