បណ្ណសារប្លក

មនុស្ស​ឆ្កួត​រចនា​រូប​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​ ៧

ក្នុង​កាសែត​កោះ​សន្តិភាព​ចុះ​ផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​ ទី៤ ខែ​សីហា មាន​ព័ត៌មាន​ចម្លែក​មួយ​ ដែលបាន​លើក​ឡើង​ពី​បុរស​ម្នាក់​ដែល​ហ៊ាន​ទៅ​គូរ​ទឹក​ថ្នាំ​ក្រវេម​ក្រវាម​លើ​រូប​សំណាក​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧ ដែល​តាំង​នៅ​ក្នុង​សួន​ច្បារ​លោកស​ ខេង ក្នុង​ខេត្ត​បាត់​ដំបង។ គួរ​ឲ្យ​ខឹង​ណាស់​មែន​ទេ? ចាំ​មើល​ទៀត​សិន! ក្រោយ​អំពី​ការ​ដេញ​ចាប់​បាន និង​ការ​សួរ​ចម្លើយ នគរ​បាល​ក៏​សន្និដ្ឋាន​ថា​ជន​នោះ​ជា​មនុស្ស​ឆ្កួត។ ក្នុង​ការ​សួរ​ចម្លើយ​ផង​ដែរ បុរស​ម្នាក់​នោះ​ក៏​បាន​រៀប​រាប់​ពី​ដើម​ហេតុ​ដើម​ចម​​ ដែល​ខ្លួន​ធ្វើ​ដូច្នេះ។ ហេតុ​ផល​គាត់​ ពេល​ស្ដាប់​ទៅ​ពិត​ជា​គួរ​ឲ្យ​ស្ញើច​មែន​ទែន។

គាត់​ថា នៅ​ថ្ងៃ​ ៣១ កក្កដា ពេល​ទៅ​ហាត់​ប្រាណ​ជា​មួយ​គេ​ឯង​រាល់​ដង​នៅ​សួន​ច្បារ​លោក ស ខេង គាត់​ក៏​ប្រទះ​ឃើញ​ព្រះ​នេត្រ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧ បិទ ដូច្នោះ​ហើយ​គាត់​ក៏​យក​ទឹក​ថ្នាំ​ទៅ​គូរ​បន្ថែម​ភ្នែក​ ដើម្បី​ឲ្យ​ទ្រង់​មើល​ឃើញ​ មនុស្ស​លោក ដែល​លោភ​លន់​មិន​ចេះ​ស្កប់​មិន​ចេះ​ស្កល់។ រួច​ហើយ​គាត់​គូរ​ថែម​ទឹក​ភ្នែក​ទៀត មាន​ស មាន​ខ្មៅ។ ទឹក​ភ្នែក​ពណ៌​ខ្មៅ តំណាង​ឲ្យ​ទឹក​ភ្នែក​ដែល​យំ​ពេល​ឃើញ​មនុស្ស​ចេះ​តែ​ប្រព្រឹត្ត​ខុស ចំនែក​ឯ​ទឹក​ភ្នែក​ពណ៌​ស​តំណាង​ឲ្យ​ទឹក​ភ្នែក​ដែល​យំ​ដោយ​ក្ដី​រំភើប។ លើស​ពី​នេះ​គាត់​​ថែម​ទាំង​គូរ​ឆ្អឹង​ជំនីរ​ថែម​ពី​លើ​ទៀត។ ដល់​ពេល​គេ​សួរ​គាត់​ទៅ គាត់​ក៏​ថា ដែល​មាន​មនុស្ស​ណា​អត់​មាន​ឆ្អឹង​ជំនីរ​នោះ ^_^” ក្រោយ​ពី​គេ​សួរ​ចម្លើយ និង​សន្មត​ថា​គាត់​មាន​ជម្ងឺ​វិកល​ចរិត​ហើយ បុរស​នោះ​ក៏​ត្រូវ​បាន​ដោះ​លែង តែ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល…

ស្ដាប់​មើល​ទៅ តើ​គាត់​សម​ជា​មនុស្ស​ឆ្កួត​ដែរ​ទេ? បើ​គាត់​ជា​មនុស្ស​ឆ្កួត​មែន ប្រហែល​ជា​មនុស្ស​ឆ្កួត ដែល​ខ្ញុំសរសើរ​ជា​លើក​ទី​មួយហើយ :mrgreen:

ប្រភព​ព័ត៌មាន៖ កោះ​សន្តិភាព

ឈុត​កម្ពុជា​ក្នុង​រឿង Transformers 3

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ឮ​ព៍ត៌មាន​ថាអ្នក​ដឹក​នាំ​​រឿង Transformers: Dark of the Moon បាន​ជ្រើស​រើស​ប្រទេស​កម្ពុជា​ដើម្បី​ថត​ឈុត​មួយ​នៅ​ក្នុង​រឿង។ ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ដែល​បញ្ជាំង​ពី​ឈុត​ថត​នៅ​កម្ពុជា មាន​រយៈ​ពេល​ប្រហែល ១១ វិនាទី (ដូច​ជា​ខ្លី​បន្តិច​ហើយ :mrgreen: ) គឺ​នៅ​ពេល​ដែល​ពួក​ Decepticons ចាប់​ដំឡើង​ម៉ាស៊ីន (Pillars) នៅ​ជុំវិញ​ពិភព​លោក។ ក្នុង​ឈុត​នេះ យើងអាច​ឃើញ ប្រាសាទ​តាព្រហ្ម ប្រាសាទ​បាយ័ន និង​ប្រហែល​ជា​ខាង​ស្ដាំ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត។

ហើយ​នេះ​គឺ​ជា​សកម្មភាព​ថត​នៅ​ប្រាសាទ​បាយ័ន៖

សង្ឃឹម​ថា​នៅ​ពេល​ក្រោយៗ កម្ពុជា​នឹង​មាន​ឱកាស​បាន​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​អន្តរជាតិ​ដទៃ​ទៀត :D

Earth Hour 2011

Earth Hour ជា​ព្រឹត្តិការណ៍​មួយ​ដែល​រមែង​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ខែមីនា។ រី​ឯ Earth Hour 2011 នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សៅរ៍ ទី២៦ ខែ​មីនា ពី​ម៉ោង ៨:៣០ នាទី ដល់​ម៉ោង ៩:៣០ នាទី (ម៉ោង​ក្នុង​ស្រុក)។

Earth Hour ចាប់ផ្ដើម​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅទី​ក្រុង​ស៊ីដនី ​ប្រទេស​អូស្ត្រាលី ដែល​ប្រជា​ជន​ប្រមាណ ២.២ លាន​នាក់ និង​នៅ​អាជីវកម្ម​​ជាង ២០០០ នាំ​គ្នា​បិទ​ភ្លើង​ដើម្បី​ថែ​រក្សា​ថាមពល និង​ក្រើន​រំលឹក​អ្នក​រាល់​គ្នា​អំពីបញ្ហា​​បំលាស់​ប្ដូរ​អាកាស​ធាតុ។ ព្រឹត្តិការណ៍​នេះ​​ទទួល​បាន​គាំ​ទ្រ​កាន់​តែ​ច្រើន​ឡើង​ ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ប្រជា​ជន​រាប់​រយ​លាន​នាក់​ចូល​រួម​ទូទាំង​ប្រទេស​លើ​ពិភព​លោក។

ដូច្នេះ​ហើយ ក្នុង​ឱកាស Earth Hour នា​ឆ្នាំ​នេះ យើង​សូម​សំណូម​ពរ​ឲ្យ​អ្នក​រាល់​គ្នា​បិទ​ភ្លើង​ទាំង​អស់​ចំនួន​រយៈ​ពេល​មួយ​ម៉ោង ដើម្បី​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ឱឡារិក​នេះ។

តើ​អ្នក​ណា​ខ្លះ​នឹង​ចូល​រួម? :mrgreen:

ខាង​ក្រោម​នេះ​ជា​ព្រឹត្តិការណ៍ Earth Hour នា​ឆ្នាំ ២០១០៖

រឿង Transformers 3 ថត​នៅ​ខ្មែរ?

វគ្គ​ទី​ ៣ នៃ​រឿង​ Transformers ដែល​ទទួល​បាន​ជោគជ័យ​ផ្ទួនៗ​ពីរ​លើក​រួច​មក​ហើយ​នោះ ឥឡូវ​នេះ​មាន​គម្រោង​នឹង​ថត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ខែ​ក្រោយ នេះ​បើ​តាមប្រសាសន៍​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ លោក​ខៀវ កាញារីទ្ធ ដែល​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ក្នុង​គេហទំព័រ Facebook ។ លោក ខៀវ កាញារីទ្ធ​បាន​បន្ថែម​ទៀត​ថា គាត់​បាន​ផ្ដល់​​ការ​អនុញ្ញាត​រួច​ហើយ ដែល​ការ​ថត​នេះ​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ទី ២ នៃ​ខែ​កុម្ភៈ។ យោង​ទៅ​តាម​វ៉ិបសាយ Internet Movie Database រឿង​ Transformers វគ្គ​៣ ឈ្មោះ Dark of the Moon នឹង​គ្រោង​ចាក់​បញ្ជាំង​នា​ខែ​កក្កដា​ឆ្នាំ​នេះ។ រី​ឯ​ទីតាំង​ថត​ដែល​បាន​ចុះ​នៅ​លើ​ទំព័រ​នោះ មាន​ Chicago និង Los Angeles ប៉ុន្តែ​គ្មាន​ប្រទេស​កម្ពុជា​ឡើយ។

(ប្រែ​សម្រួល​ពី LIFT)

Watch the trailer of Transformers 3 here:

Summary Report of Koh Pich Accident

 

After Accident (source: Reuters)

Where: Koh Pich bridge

When: Around 10 pm on 22nd of November 2010

Cause of Accident: Panic, which leaded to Stampede

Cause of Panic: Suffocation and Electrocution (caused by contact with metal guard rails on either side of the bridge)    (Still under investigation)

Reported Death (Official): 352 (Women: 222)

Reported Injured (Official): 395


Report from an eyewitness: Ki-Media

Did these many people have to die?

The Truth Behind Red Balls Falling From the Sky

Here are the three previous videos of the Red Balls falling from the sky:

All in all, it’s all Sabay’s doing.

ប្រើ​ទូរស័ព្ទ​រន្ទះ​បាញ់?

ថ្មីៗ​នេះ​មាន​ភ្លៀង​ធ្លាក់​ជា​រៀង​រាល់​ថ្ងៃ ហើយ​ចាស់ៗ និង​មិត្ត​ភក្តិ​ខ្ញុំ​មួយ​ចំនួន​តែង​ដាស់​តឿន​ខ្ញុំ​ឲ្យ​បិទ​ទូរស័ព្ទ កុំ​ប្រើ​ពេល​កំពុង​ភ្លៀង។ ដូច្នេះ​ហើយ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា តើ​ទូរស័ព្ទ​ពិត​ជា​អាច​ទាក់​ទាញ​រន្ទះ​បាញ់​មែន​រឺ​មិន​មែន?

ក្នុង​ព័ត៌មាន​កោះ​សន្តិភាព​ចុះ​ផ្សាយ​ថ្ងៃ​ទី ២៩ កញ្ញា ឆ្នាំ ២០១០ បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ខណៈ​ពេល​ដើរ​កាត់​ភ្លៀង​ដោយ​ដាក់​ទូរស័ព្ទ​ដៃ​ក្នុង​ហោប៉ៅ។ ក្រោយ​ឧប្បត្តិហេតុ​នេះ ទូរស័ព្ទ​ដែល​បាន​រក​ឃើញ​ត្រូវ​បែក​ខ្ទេច​ខ្ទី​អស់​គ្មាន​សល់។ ដូច​គ្នា​ដែរ​ ក្នុង​ប្រទេស​ចិន ថ្ងៃ​ទី ២៤ ខែ​កក្កដា ឆ្នាំ ២០០៤ មនុស្ស​ដប់​ប្រាំ​នាក់​ត្រូវ​រង​គ្រោះ​រន្ទះ​បាញ់ ក្រោយ​ការ​ស៊ើប​អង្កេត​ឃើញ​ថា មាន​បុរស​វ័យ​ចំណាស់​ម្នាក់ (ក្នុង​ចំណោម​ ១៥ នាក់) បាន​ប្រើ​ទូរស័ព្ទ​ដៃ​ពេល​កំពុង​ភ្លៀង​ផ្គរ។ សាស្ត្រាចារ្យ Liu Shuhua នៅ​ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ​ផ្នែក​ឧតុនិយម​ប្រចាំ​សាកល​វិទ្យាល័យ Peking បាន​មាន​ប្រសាសន៍​ថា វា​ពិតជា​មាន​គ្រោះ​ថ្នាក់​ណាស់​ក្នុង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ពេល​កំពុង​មាន​ភ្លៀង។ រលក​អេឡិចត្រូម៉ាញេទិច​តាម​ទូរស័ព្ទ​ជា​អ្នក​ចម្លង​ចរន្ត​ដ៏​ល្អ ចំនែក​ទូរស័ព្ទ​ដើរ​តួ​ជា​ឧបករណ៍​ទាក់​ទាញ​រន្ទះ។ តើ​នេះ​ជា​ការ​ពិត​ដែរ​រឺ​ទេ?

តាម​វ៉ិបសាយ ABC News ចុះ​ផ្សាយ​ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ ២០០៦ មជ្ឈមណ្ឌល​ចាប់​រន្ទះ​មួយ​ក្នុង​ទី​ក្រុង Tucson រដ្ឋ​ Arizona បាន​អះ​អាង​ថា ទូរស័ព្ទ​ដៃ រឺ​ឧបករណ៍​ចាក់ MP3 (MP3 Player) គ្មាន​គ្រោះ​ថ្នាក់​អី​នៅ​ក្នុង​ព្យុះ​ភ្លៀង​ជា​ជាង​កូន​សោ រឺ​កាក់​នោះ​ទេ។ ចំនែក​ឯ​លោក Ron Holle ឧតុវិទូ​មួយ​រូប​បាន​មាន​ប្រសាសន៍​ថា “អ្វី​ដែល​នៅ​ជាប់​ខ្លួន​មិន​មែន​ជា​កត្តា​បញ្ជាក់​ថា​អ្នក​នឹង​ត្រូវ​រន្ទះ​បាញ់​រឺ​អត់​នោះ​ទេ”។ គាត់​បាន​បន្ថែម​ទៀត​ថា គ្រប់​រន្ទះ​ទាំង​អស់​សុទ្ធ​តែ​អាច​សម្លាប់​យើង​បាន មិន​ខ្វល់​ថា​យើង​មាន​អ្វី​ជាប់​ខ្លួន​ឡើយ

យោង​ទៅ​តាម BBC News ចុះ​ផ្សាយ​ថ្ងៃ​ទី ២២ មិថុនា ឆ្នាំ ២០០៦ បាន​បញ្ចាក់​ថា ការ​ដាក់​ទូរស័ព្ទ​ដៃ​ជាប់​នឹង​ខ្លួន​អាច​បណ្ដាល​ឲ្យមាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​បើ​កាល​ណា​មាន​រន្ទះ​បាញ់។ វេជ្ជបណ្ឌិត​ Swinda Esprit អ្នក​ឯក​ទេស​ខាង​ផ្នែក​ត្រចៀក ច្រមុះ និង​បំពង់​ក បាន​និយាយ​ថា “បើ​សិន​ជា​អ្នក​ត្រូវ​រន្ទះ​បាញ់​តែ​ម្យ៉ាង នោះ​ចរន្ត​អគ្គិសនី​នឹង​រត់​ពេញ​ខ្លួន​អ្នកមួយ​ភ្លែត​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ទូរស័ព្ទ​ដៃ​ជាប់​នឹង​ខ្លួន ចរន្ត​អគ្គិសនី​នឹង​រត់​ចូល​ក្នុង​ខ្លួន ហើយ​បណ្ដាល​ឲ្យ​មាន​របួស​កាន់​តែ​ធ្ងន់​ធ្ងរ។” ប៉ុន្តែ​គាត់ និង​អ្នក​ឯក​ទេស​ផ្សេង​ទៀត ក៏​មាន​ការ​ឯក​ភាព​ដែរ​ថា ទូរស័ព្ទ​ដៃ​មិន​មែន​ជា​ភ្នាក់​ងារ​បង្ក​ឲ្យ​មាន​រន្ទះ​នោះ​ទេ។

ដូច្នេះ យើង​អាច​សន្និដ្ឋាន​បាន​ថា ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ពេល​កំពុង​ព្យុះ​ភ្លៀង មិន​មែន​ជា​ហេតុ​បង្ក​ឲ្យ​រន្ទះ​បាញ់​ទេ ប៉ុន្តែ​ប្រសិន​បើ​ត្រូវ​រន្ទះ​បាញ់​ ពេលមាន​ទូរស័ព្ទ​ជាប់​នឹង​ខ្លួន នោះវា​នឹង​បង្ក​ឲ្យ​មាន​របួស​កាន់​តែ​ធ្ងន់​ធ្ងរ (បើ​សិន​មិន​ស្លាប់ :mrgreen: ) ។

ឯក​សារ​យោង៖

កោះ​សន្តិភាព៖ http://kohsantepheapdaily.com.kh/article/20100929-015959.html

China Through A Lens: http://www.china.org.cn/english/2004/Jul/102167.htm

ABC News: http://abcnews.go.com/GMA/Weather/story?id=2181843

BBC News: http://news.bbc.co.uk/2/hi/health/5106510.stm

ចំណេះ​ដឹង​មួយ​ចំនួន​អំពី​រន្ទះ៖

  • រន្ទះ​បាញ់​មាន​ល្បឿន​ប្រមាណ ២២៤០០ គីឡូម៉ែត​ក្នុង​មួយ​ម៉ោង ហើយ​ពេល​បាញ់​ម្ដងៗ​ធ្វើ​ឲ្យ​បរិយាកាស​នៅ​ជុំវិញ​មាន​សីតុណ្ហភាព​ដល់​ទៅ ៣០០០០ អង្សា​សេ (ក្ដៅ​ជាង​ផ្ទៃ​ព្រះ​អាទិត្យ​ប្រាំ​ដង!)។
  • ប្រូបាប​ដែល​អ្នក​ត្រូវ​រន្ទះ​បាញ់​គឺ​ប្រហែល ១ ក្នុង​ ៣ លាន​ករណី។
តាមដាន

Get every new post delivered to your Inbox.

Join 42 other followers