បណ្ណសារប្លក

ល្បែង ស្រី ស្រា…

[…]

ចារុដា៖

ជា​និច្ចកាល ឮ​តែ​ល្បែង ស្រី​និង​ស្រា មេត្រី កាលណា​ទើប​ឯង​ផ្លាស់?

មេត្រី៖

ជម្ងឺ​ឆ្កួត​របស់​ខ្ញុំ ស្លូត​បូត​ជា​ទី​បំផុត មិន​ដូច​គេ​ស្មាន​នោះ​ទេ។ ល្បែង​បង្រៀន​យើង​នូវ​ភាព​ហី​មិន​អើ​ពើ ឲ្យ​ចេះ​លាត​បើក​ដៃ ហើយ​មើល​យ៉ាង​សប្បាយ​រីករាយ ភ្នំ​មាស​មួយ​គំនរ​វា​រលាយ​បាត់​ទៅៗ ជា​ចំហាយ​ហាក់​ដូច​ជា​ដំណក់​សន្សើម​ត្រូវ​កំដៅ​ថ្ងៃ។ កាន់​ផ្ទាល់​នូវ​កូន​ឡុក​ឡាក់ ធ្វើ​ឲ្យ​លូត​លាស់​ការ​សញ្ជប់​សញ្ជឹង​ពិចារណា។ ការ​ប្រុង​ប្រយ័ត្ន​លើ​ស្នៀត​ខូច​របស់​អ្នក​លួច​បន្លំ សម្រួច​ភ្នែក និង​ការ​ចេះ​ដឹង​របស់​មនុស្ស។ ការ​ប្រថុយ ធ្វើ​ឲ្យ​កម្រើក​រំជួល​សេចក្ដី​ក្លាហាន។ ការ​ចំណេញ បញ្ឆេះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង រី​ឯ​ការ​ចាញ់​ខាត​បង់ បង្រៀន​នូវ​ការ​មិន​រវីរវល់​អើ​ពើ​យ៉ាង​រីក​រាយ​ជា​ទី​បំផុត។ ចុះ​រី​ឯ​ស្រីៗ? ស្រឡាញ់​ស្រីៗ ជា​សកម្មភាព​គ្មាន​ស្វែង​ចង់​បាន​ប្រយោជន៍ ដែល​ធ្វើ​ឲ្យ​បរិសុទ្ធ​ស្អាត​នូវ​មនោសញ្ចេតនា​មិន​រក​ផល​កម្រៃ។ ស្រីៗ​ស្រឡាញ់​យើង​ផ្ដល់​មក​ឲ្យ​យើង​នូវ​គំនិត​សប្បាយ​មួយ​ប្រភេទ​លើ​ខ្លួន​យើង។ ស្រីៗ​ខ្ពើម​យើង ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ថា​យើង​គ្មាន​តម្លៃ​ធំ​ដុំ។ គុណ​ភាព​ពិសេស​បន្តិច​បន្តួច​ដែល​ខ្ញុំ​មាន​សេស​សល់​ពី​នោះ​ទាក់​ទង​ទៅ​នឹង​អបាយ​មុខ​របស់​ខ្ញុំ​ទាំង​អស់ លោក​ម្ចាស់!

ចារុដា៖

ចុះ​ជា​មួយ​ស្រា ឯង​យ៉ាង​ដូច​ម្ដេច​ដែរ?

មេត្រី៖

ច្រើន​លើស​ជាង​នេះ ថែម​ទៀត។ ជំនឿ​លើ​អ្នក​ដទៃ ហើយ​និង​ជំនឿ​លើ​ខ្ញុំ​ខ្លួន​ឯង ការ​ភ្លេច​នូវ​ទុក្ខ​សោក​របស់​ខ្ញុំ ការ​សម្រាក​នៃ​ចំណង់​របស់​ខ្ញុំ។ ស្រា​មើល​ខ្លួន​មនុស្ស​ច្រណែន​ប្រចណ្ឌ​ឲ្យ​ជា បំភ្លឺ​អ្នក​មាន​ទុក្ខ​សោក មិន​តែ​ប៉ុណ្ណោះ ស្រា​ផ្ដល់​លំអ​ដល់​មនុស្ស​រូប​អាក្រក់ ហើយ​និង​យុវវ័យ​ដល់​ព្រឹទ្ធាចារ្យ។ ស្រា​ផ្ដល់​មនុស្ស​ឯកោ នូវ​មិត្ត​ដែល​មាន​ចិត្ត​ស្រឡាញ់​ពោរពេញ​ច្រើន​ថែម​ទៀត។ ស្រា​ផ្ដល់​គំនិត​ដល់​មនុស្ស​អស់​សង្ឃឹម ផ្ដល់​សេចក្ដី​សប្បាយ​ដល់​អ្នក​ព្រួយ ផ្ដល់​សន្តិភាព​ដល់​អ្នក​មាន​ចិត្ត​ព្រួយ​បារម្ភ។ បើ​សិន​ជា​គ្មាន​លោក​ម្ចាស់​ទេ ដោយ​ឥត​រារែក ខ្ញុំ​និយាយ​ថា​ស្រា​ជា​មិត្ត​យ៉ាង​ប្រាកដ​ប្រជា​របស់​ខ្ញុំ​ហើយ។

ចារុដា៖

ស្ដាប់​ឯង​និយាយ​ទៅ​ ឮ​ដូច​ជា​មាន​ត្រូវ នៅ​ក្នុង​ការ​និយាយ​ខុស​របស់​ឯង​ដែរ។ កាល​ណា​ឯង​ស្រវឹង ឯង​យក​អ្នក​ដែល​ឯង​ជួប​ទាំង​ប៉ុន្មាន​ជា​មិត្ត។ មិត្ត​ឯង​ទាំង​អស់​នោះ ប្រហែល​ជា​មាន​តម្លៃ​គ្រាន់​បើ​ជាង​មិត្ត​កាល​អញ​នៅ​មាន​ទ្រព្យ ពី​ព្រោះ​ថា សេចក្ដី​ក្រ​ខ្សត់​បាន​មក​ដណ្ដើម​យក​ពី​អញ​អស់​ទៅ​វិញ។ អញ​មិន​និយាយ​ឲ្យ​ឯង​ទេ មេត្រី ពី​ព្រោះ​ឯង​នៅ​ភក្ដី​នឹង​អញ តាំង​ពី​អញ​វិនាស​ហិន​ហោច​ទ្រព្យ​សម្បត្តិ​អស់​ទៅ។

[…]

(ដក​ស្រង់​ចេញ​ពីរឿង ​រទេះ​ដី​ឥដ្ឋ ដោយ ក្សត្រ​ក្លឹង្គ បក​ប្រែ​សម្រួល​ពី​ភាសា​បារាំង​ដោយ នួន​ កន)

​អត់​ឱន

ក្រោយ​អាពាហ៍ពិពាហ៍​អស់​១១​ឆ្នាំ​មក គូ​ស្វាមី​ភរិយា​មួយ​គូ​ក៏ប្រសូត្រ​បាន​បុត្រាមួយ។ អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​ណាស់ ហើយ​ពួក​គាត់​ស្រឡាញ់​កូន​ប្រុស​ទុក​ដូច​ជា​កែវ​ភ្នែក។ នៅ​ពេល​ទារក​អាយុ​បាន​ពីរ​ខួប នា​ព្រឹក​មួយ​ប្ដី​ប្រទះ​ឃើញ​ដប​ថ្នាំ​មួយ​ឥត​បិទ​គម្រប។ គាត់​ហួស​ម៉ោង​ធ្វើ​ការ​ទៅ​ហើយ ដូច្នេះ​ក៏​ពឹង​ប្រពន្ធ​ឲ្យ​ជួយ​បិទ​គម្រប​ដប​ថ្នាំ រួច​យក​ទៅ​ដាក់​លើ​ទូ។ រី​ឯ​ម្ដាយ​ រវល់​តែ​ជាប់​ដៃ​ក្នុង​ផ្ទះ​បាយ ក៏​ភ្លេច​ប្រការ​នេះ​ឲ្យ​ឈឹង។

ក្មេង​ប្រុស​នោះ​ឃើញ​ដប​ ក៏​ប្រវេ​ប្រវា​ទៅ​យក ហើយ​ដល់​ឃើញ​ពណ៌​ស្អាត​ ក៏​ផឹក​ទាំង​អស់។ តាម​ពិត​ ថ្នាំ​នោះ​ជា​ថ្នាំ​មាន​ជាតិ​ពុល​ សម្រាប់​តែ​មនុស្ស​ធំ​ប្រើ​ប្រាស់ ​ក្នុង​កម្រិត​តិច​តួច​ប៉ុណ្ណោះ។ ពេល​ដែល​ទារក​នោះ​ដួល​ព្រូស ម្ដាយ​ក៏​ស្លន់​ស្លោរ​ប្រញាប់​យក​ទៅ​មន្ទីរ​ពេទ្យ តែ​ជីវិត​ក្មេង​នោះ​បាន​រលត់​ទៅ​ហើយ។ ម្ដាយ​ក្មេង​តក់​ស្លុត​យ៉ាង​តក្កមា។ គាត់​មិន​ដឹង​ជា​ត្រូវ​ប្រឈម​មុខ​នឹង​ប្ដី​ខ្លួន​យ៉ាង​ណា​នោះ​ទេ។

ក្រោយ​មក ឪពុក​ក្មេង​មក​ដល់​មន្ទីរ​ពេទ្យ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ ឃើញ​សាក​សព​កូន​ខ្លួន រួច​គាត់​ក៏​សម្លឹង​មើល​ប្រពន្ធ​គាត់​ ព្រម​ទាំង​​និយាយ​តែ​ពាក្យបួនម៉ាត់​ប៉ុណ្ណោះ។

តើ​ពាក្យ​នោះ​ជា​អ្វី?

ប្ដី​គ្រាន់​តែ​និយាយ​ថា៖ “បង​ស្រឡាញ់​អូន”

ការ​បញ្ចេញ​ប្រតិកម្មចម្លែក​របស់​ប្ដី​នេះ​ តាម​ពិត​ជា​អាកប្បកិរិយា​មួយ​ប្រកប​ដោយ​សម្បជញ្ញៈ។ កូន​ស្លាប់​ទៅ​ហើយ។ ​មិន​អាច​ប្រស់​វា​ឲ្យ​រស់ឡើង​វិញ​បាន​ទេ។ ទោះ​ជា​ស្ដី​បន្ទោស​ម្ដាយ​យ៉ាង​ណា​ក៏​គ្មាន​បាន​ប្រយោជន៍​អ្វី​ដែរ។ ម្យ៉ាង​វិញ​ទៀត បើ​សិន​ជា​គាត់ (ប្ដី) ​គ្រាន់​តែ​ចំណាយ​ពេល​បន្តិច​ ដើម្បី​យក​ដប​ថ្នាំ​នោះ​ទៅ​ទុក ​ក៏ប្រាកដ​ជា​គ្មាន​រឿងដល់​ថ្នាក់​​នេះ​ដែរ។ មិន​ចាំ​បាច់​​ទម្លាក់​កំហុស​លើ​នរណា​ទេ។ នាង​ក៏​បាត់​បង់​កូនតែ​មួយ​គត់​របស់​នាង​ដែរ។ អ្វី​ដែល​នាង​ត្រូវ​ការ​នា​ពេល​នេះ​គឺ​ការ​លួង​លោង និង​ការ​អាណិត​អាសូរ​ពី​ប្ដី។ នេះ​ហើយ​ជា​អ្វី​ដែល​គាត់​បាន​ផ្ដល់​ឲ្យ​នាង។

ពេល​ខ្លះ យើង​តែង​ចំនាយ​ពេល​វែក​មុខ​រក​ អ្នក​ទទួល​ខុស​ត្រូវ រឺ​អ្នក​ដែល​ត្រូវ​បន្ទោស មិន​ថា​នៅ​ក្នុង​ទំនាក់​ទំនងណា​មួយ ក្នុង​ការងារ​ណា​មួយ រឺ​ក៏​ជា​មួយ​មនុស្ស​ដែល​យើង​ស្គាល់​ក៏​មាន​ដែរ។ យើង​សុទ្ធ​តែ​ភ្លេច​នូវ​ភាព​កក់​ក្ដៅ​នៃ​ទំនាក់​ទំនង​មនុស្ស ក្នុង​ការ​ជួយ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។ គិត​ទៅ​មើល តើ​ការ​អត់​អោន​ទោស​ឲ្យ​នរណា​ម្នាក់​ដែល​យើង​ស្រឡាញ់​ វា​ពិបាក​ណាស់​ទៅ​រឺ? សូម​ចេះ​ថែ​រក្សា​​អ្វី​ដែល​យើង​មាន។ កុំ​បន្ថែម​ការ​ឈឺ​ចាប់ កំហឹង និង​ទុក្ខ​វេទនា ដោយ​គ្រាន់​តែ​កំណាញ់​នឹង​ការ​អត់​អោន​អី។

ប្រសិន​ជា​អ្នក​រាល់​គ្នា​ព្រម​​សម្លឹង​មើល​ន័យ​ជីវិត​​ដោយ​ប្រើ​ទស្សនៈ​បែប​នេះ​ នោះ​ពិភព​លោក​ច្បាស់​ជា​មិន​សូវ​មាន​បញ្ហា​ទៀត​ទេ។

សូម​ទម្លាក់​ចោល​ឲ្យ​អស់​នូវ ការ​ច្រណែន ការ​មិន​ព្រម​អត់​ទោន ភាព​កំណាញ់ និង​សេចក្ដី​ភ័យ​ខ្លាច ហើយ​អ្នក​នឹង​បាន​ដឹង​ថា រឿង​រ៉ាវ​ទាំង​ឡាយ​មិន​ពិបាក​ដូច​អ្នក​គិត​ឡើយ។

Read this in English: A Couple

ពាក្យ​ស្លោក​ប្រចាំ​គ្រួសារ

ពេល​ធ្វើ​គ្មាន​នរណា​ឃើញ មាន​ចិត្ត​ទេវតា​ដឹង។

នេះ​គឺ​ជា​ពាក្យ​ស្លោក​ប្រចាំ​ត្រកូល​គ្រប់​ជំនាន់​របស់​គ្រួសារ​ត្រកូល​ថាង នៅ​ក្នុង​រឿង​ “ជើង​ឯក​អ្នក​ប្រដាល់” (鐵馬尋橋) ដែល​ទើប​នឹង​ចប់​កាល​ពី​ថ្ងៃច័ន្ទ ទី២០ ឆ្នាំ​២០១០ ផ្សាយ​នៅ​ប៉ុស្តិ៍​លេខ​១០ របស់​ក្រុម​ហ៊ុន PPCTV។ ឃ្លា​នេះ​ងាយ​ស្រួល​យល់​ទេ បើ​យើង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​អ្វី​មួយ​ដែល​ជា​កុសល ទោះ​បី​ជា​គ្មាន​នរណា​គេ​ឃើញ​ ក៏​មាន​ខ្លួន​យើង​ម្នាក់​ដឹង ពោល​គឺ​យើង​មាន​សេចក្ដី​សុខ​ (សេចក្ដី​សុខ = ការ​សុខ​ចិត្ត) ណាស់​ទៅ​ហើយ។ ឧទាហរណ៍៖ ការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​មិន​ចាំ​បាច់​ធ្វើ​អ្វី​ឲ្យ​ហ៊ឺហា​ហឹកហ៊ាក់​ ខ្លាច​គេ​ឯង​មិន​ដឹង​នោះទេ ណា​មួយ​អ្នក​ធ្វើ​បែប​នេះ ច្រើន​តែ​ជា​មនុស្ស​ក្អេង​ក្អាង​ ចង់​ឲ្យ​គេ​ដឹង​ថា​ខ្លួន​ធ្វើ​ល្អ ប៉ុន្តែ​ក្នុង​ចិត្ត​ដាំ​ពូជ​អាក្រក់​បាត់​ទៅ​ហើយ។ យ៉ាង​ណា​មិញ បើ​យើង​ធ្វើ​អំពើ​អកុសល ទោះ​ជា​មាន​តែ​មេឃ​ដឹង​ដី​ដឹង តែ​គំនិត​ស្មោក​គ្រោក​នោះ​នឹង​ទៅ​តាម​ចង​ពៀរ​​យើង​គ្រប់​ដង្ហើម​ចេញ​ចូល។

សង្ឃឹម​ថា​ ប្រយោគ​មួយ​ឃ្លា​នេះ​អាច​ជា​ចំណង​ដៃ​ចំពោះ​អ្នក ដូច​ចំពោះ​គ្រួសារ​ត្រកូល​ថាង ដែរ។ :mrgreen:

ក្អក​យ៉ាង​ណា​ឲ្យ​ត្រឹម​ត្រូវ?

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ចង់​ឲ្យ​ខ្លួន​មាន​អនាម័យ​​ដើម្បី​សុខភាព​ខ្លួន​ឯង ហើយ​នេះ​ក៏​ជា​សុជីវធម៌​មួយ​នៅ​ក្នុង​សង្គម​ដែរ។ ដូច្នេះ​ហើយ​នៅ​ពេល​ក្អក​កណ្ដាស យើង​រាល់​គ្នា​តែង​យក​ដៃ​ខ្ទប់​មាត់។ តើ​ការ​រក្សា​អនាម័យ​បែប​នេះ​ត្រឹម​ត្រូវ​ដែរ​រឺ​ទេ?

នៅ​ក្នុង​ប្រទេស​ទាំង​អស់​មិន​ថា​មាន​រឺ​ក្រ គេ​តែង​សង្កេត​ឃើញ​ថា​ ​មនុស្ស​មួយ​ភាគ​ធំ​ប្រើ​ប្រាស់​វិធី​មិន​ត្រឹម​ត្រូវ​ក្នុង​ការ​ជៀស​វាង​មេរោគ​ឆ្លង។ ៣​នាក់​ក្នុង​ចំនោម​មនុស្ស​៤​នាក់​ព្យាយាម​យក​ដៃ​ខ្ទប់​មាត់​ពេល​គេ​ក្អក រឺ​កណ្ដាស​ព្រោះ​គេ​គិត​ថា​នេះ​ជា​វិធី​ក្នុង​ការ​ការពារ​មិន​ឲ្យ​មេរោគ​ដែល​ចេញ​ពី​មាត់​ពួក​គេ​ហើរ​ចូល​ទៅ​ក្នុង​ខ្យល់​។ តាម​ពិត​នេះ​ជា​ការ​យល់​ច្រឡំ​មួយ​ទាំង​ស្រុង។ ទោះ​ជា​យើង​បាន​ការពារ​មិន​ឲ្យ​មេរោគ​ហើរ​ចូល​ទៅ​ក្នុង​ខ្យល់​ក្ដី ក៏​ប៉ុន្តែ​មេរោគ​វា​នឹង​នៅ​ជាប់​នឹង​ដៃ​យើង​ដដែល។ ដូច​ដែល​យើង​ដឹង​ស្រាប់​ហើយ ដៃ​ជា​វត្ថុ​រាវ :grin: យើង​ប្រើ​ដៃ​បើក​ទ្វារ ប៉ះ​តុ​កៅអី និង​របស់​របរ​ផ្សេង​ៗ​ទៀត​ ដូច្នេះ​មេរោគ​ក៏​ចម្លង​ទៅ​លើ​វត្ថុ​ទាំង​នោះ​ដែរ។ ពេល​អ្នក​ដទៃ​មក​ប៉ះ​​ចំ​វត្ថុ​ទាំង​អស់​នោះ គេ​ក៏​គង់​នឹង​ឆ្លង​មេរោគ​ដូច​តែ​គ្នា​នោះ​ឯង។

វិធី​មួយ​ដើម្បី​ទប់​ស្កាត់​​ការ​ចម្លង​តាម​របៀប​នេះ គឺ​យើង​ត្រូវ​លាង​ដៃ​សម្អាត​សាប៊ូ​ភ្លាម​ ក្រោយ​ពេល​ក្អក​ រឺ​កណ្ដាស​ដោយ​យក​ដៃ​ខ្ទប់​មាត់​ហើយ។ ប៉ុន្តែ​ជឿ​ថា​គ្មាន​នរណា​គេ​ឩស្សាហ៍​ធ្វើ​ដូច​នេះ​ឡើយ។ ចំនែក​វិធី​មួយ​ទៀត​គឺ​ប្រើ​កន្សែង​ រឺ​ក្រដាស​ជូត​មាត់មក​ខ្ទប់​មាត់​ជំនួស​ឲ្យ​ដៃ​វិញ។ ប៉ុន្តែ​ក្នុង​ចំនោម​៣០​នាក់ មាន​តែ​១​នាក់​ប៉ុណ្ណោះ​ ដែល​ត្រៀម​កន្សែង រឺ​ក្រដាស​ជូត​មាត់​ដាក់​ជាប់​នឹង​ខ្លួន។

ដូច្នេះ​ហើយ មាន​វិធី​ម្យ៉ាង​ដែល​ងាយ​ស្រួល និង​មិន​ចំណាយ​ពេល​យូរ គឺ​យើង​ប្រើ​កែង​ដៃ​មក​ខ្ទប់​មាត់​វិញ នៅ​ពេល​ដែល​យើង​ក្អក​ រឺ​កណ្ដាស។ ទោះ​ជា​មេរោគ​នៅ​ជាប់​នឹង​កែង​ដៃ ប៉ុន្តែ​វា​កម្រ​នឹង​ឆ្លង​ទៅ​គេ​ណាស់ (លុះ​ត្រា​តែ​យក​យើង​កែង​ដៃ​ទៅ​កៀរ​គេ) ហើយ​យើង​ក៏​អាច​សម្អាត​ពេល​ក្រោយ​បាន​ដែរ (ដូច​ជា​ពេល​ងូត​ទឹក)។ វិធី​នេះ​ គេ​ហៅ​ថា ដ្រាឃ្យូឡា (Dracula)។

ដោយ​ហេតុ​យ៉ាង​នេះ ខ្ញុំ​សូម​សំណូម​ពរ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ប្រើ​កែង​ដៃ​​មក​ខ្ទប់​មាត់ ពេល​ណា​ត្រូ​វការ​ក្អក រឺ​កណ្ដាស​ដើម្បី​សុខភាព​អ្នក​ដទៃ ក៏​ដូច​ជា​សុខភាព​បរិស្ថាន​យើង​ដែរ។ សូម​សំណាង​ល្អ! :mrgreen:

តន្ត្រីករព្យ៉ាណូពិការដៃ

Liu អាយុ​២៣​ឆ្នាំ បាន​បាត់​បង់​ដៃ​ទាំង​គូ​របស់​គាត់​នៅ​ក្នុង​ឧបទ្ទវហេតុ​​មួយ​កាល​ពី​អាយុ​១០​ឆ្នាំ ក្រោយ​ពី​គាត់​បាន​ប៉ះ​នឹង​ខ្សែ​ភ្លើង​មាន​ចរន្ត​ពេល​កំពុង​លេង​បិទ​ពួន។ ទោះ​ជា​យ៉ាង​ណា​ក្ដី សោកនាដកម្ម​នេះ​មិន​បាន​បញ្ឈប់​រូប​គាត់​​ក្នុង​ការ​សម្រេច​ក្ដី​សុបិន​​ក្នុង​ការ​ក្លាយ​ជា​អ្នក​លេង​ព្យ៉ាណូ​ម្នាក់​ឡើយ។ លោក​បាន​បង្រៀន​ខ្លួន​ឯង​ឲ្យ​ចេះ​លេង​ព្យ៉ាណូ​នឹង​ជើង​តាំង​ពី​អាយុ ១៨ ឆ្នាំ ក្រោយ​ពី​គ្រូ​បង្រៀន​ព្យ៉ាណូ​ម្នាក់​បាន​ប្រាប់​គាត់​ថា​គាត់​នឹង​គ្មាន​អនាគត​ទេ។

នៅ​ក្នុង​ឱកាស​ចូល​រូម​ប្រកួត​ក្នុង​កម្មវីធី China’s Got Talent លោក​បាន​ពណ៌នា​ប្រាប់​ចៅ​ក្រម​កាត់​ក្ដី​ថា៖

“សម្រាប់​មនុស្ស​ដូច​ជា​រូប​ខ្ញុំ មាន​តែ​ជម្រើស​ពីរ​ប៉ុណ្ណោះ។ មួយ​គឺ​បោះ​បង់​ចោល​នូវ​ក្ដី​ប្រាថ្នា​ទាំង​អស់ ហើយ​ស្លាប់​ទាំង​គ្មាន​ន័យ។ ហើយ​មួយ​ទៀត​គឺ​ត្រូវ​តស៊ូ​ដល់​ទី​បំផុត​ទោះ​ជា​ពិការ​ដៃ​ទាំង​ពីរ​ក៏​ដោយ។ ហើយ​ក៏​គ្មាន​នរណា​ថា​អ្នក​លេង​ព្យ៉ាណូ​ចាំ​បាច់​ត្រូវ​ប្រើ​ដៃ​ដែរ។”

Liu ជ្រើស​រើស​ជម្រើស​ទី​ពីរ​នេះ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​សម្ដែង​របស់​ Liu នៃ​បទ “Mariage D’amour”៖

ក្រោយ​មក គាត់​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​កាសែត​សៀងហៃ​ដូច​ត​ទៅ​នេះ៖

គាត់​និយាយ​ថា​ គាត់​លែង​មាន​កំហឹង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ទៀត​ហើយ ព្រោះ​វា​គ្រាន់​តែ​ជា ​”ព្រហ្ម​លិខិត” ​ដែល​មក​កំណត់ និង​រៀប​ចំ​ជីវិត​របស់​គាត់​តែ​ប៉ុណ្ណោះ។

“ខ្ញុំ​មិន​ដឹង​សោះ​ថា​តើ ហេតុ​អ្វី​បាន​ជា​មនុស្ស​ទាំង​ឡាយ​ចាត់​ទុក​ជីវិត​ខ្ញុំ​ដូច​ជា​វេទនា​ណាស់​អញ្ចឹង ត្បិត​តែ​ខ្ញុំ​ពិការ​ដៃ” Liu មាន​ប្រសាសន៍។ “ខ្ញុំ​នៅ​តែ​ជា​បុរស​ម្នាក់​រស់​នៅ​ជីវិត​ដ៏​ស្រស់​បំព្រង​មួយ ដូច​អ្នក​ឯ​ទៀត​អញ្ចឹង​ដែរ។”

គាត់​ក៏​បាន​ប្រាប់​កាសែត​សៀងហៃ​ផង​ដែរ​ថា ពេល​ដែល​ឧបទ្ទវហេតុ​នោះ​បាន​កើត​ឡើង គាត់​ទ្រហ៊ោ​យំ​យ៉ាង​ខ្លាំង ហើយ​ព្យាយាម​ហើយ​ព្យាយាម​ទៀត​ដើម្បី “​ភ្ញាក់​ឡើង​ពី​សុបិន​អាក្រក់​នេះ”។

ប៉ុន្តែ​លុះ​ក្រោយ​មក គាត់​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា​នេះ​មិន​មែន​ជា​សុបិន​ឡើយ ហើយ​ក៏​នឿយ​ហត់​នឹង​ការ​យំ​សោក​ដែរ។ គាត់​បាន​ផ្លាស់​ប្ដូរ​អត្តចរិត ហើយ​សួរ​ខ្លួន​ឯង​ថា៖ “ខ្ញុំ​ពិការ​ដៃ​ហើយ ចុះ​វា​យ៉ាង​ម៉េច?”

A Glass Per Day…

Moral: Don’t believe what you hear. Believe only half of what you see and a quarter of what you read.

Are You Going to Finish Strong?

What are you going to do when you fall down? You’ll get back up, right? But there are times in your life when you can’t find the strength to get back up or that you find it impossible to do so. Then, what are you going to do? Here’s one of the most inspirational videos I’ve ever watched so far. Check it out!

Did you guys enjoy it? :grin:

តាមដាន

Get every new post delivered to your Inbox.

Join 42 other followers