បណ្ណសារប្លក

ទំនួញ​ប្រែត In English

រដូវ​ភ្ជុំ​បិណ្ឌ​មក​ដល់ អ្នក​រាល់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រាកដ​ជា​រមែង​ស្ដាប់​ឮ​បទ​ទំនួញ​ប្រែត​ ដែល​ត្រូវ​បាន​សូត្រ​ជា​រៀង​រាល់​ព្រឹក​ព្រលឹម​ តាម​វត្ត​អារាម​នានា​ហើយ។ ជា​ការ​កំសាន្ត នេះ​ជា​បទ​ទំនួញ​ប្រែត Version ថ្មី​ជា​ភាសា​អង់គ្លេស​ ដែល​តែង​ឡើង​ដោយ​លោក ជួង សុខគា។ សូម​អញ្ចើញ​កំសាន្ត​ស្ដាប់​ដូច​ត​ទៅ៖


បើ​សិន​ជា​មាន​ពាក្យ​ណា​ឆ្គាំ​ឆ្គង​ រឺ​ប៉ះ​ពាល់​ដល់​អារម្មណ៍​​ពុទ្ធ​សាសនិក​ដោយ​អចេត​នា សូម​អធ្យា​ស្រ័យ។ ជា​ចុង​ក្រោយ សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា ជួប​ជុំ​តែ​ក្ដី​សុខ​សប្បាយ​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។ :grin:

បង​ប្អូន​អាច​ទាញ​យក​បាន​តាម​វ៉ិប​សាយ​នេះ៖ http://www.mediafire.com/?qmm66k501j3zo53 or http://www.4shared.com/audio/9nlyLOse/English_Smot_By_Sokea_.html

សិរិប្រាក់សុប្រាក់ភិនាថ

សម័យ​នេះ កលិយុគ​នៅ​វត្ត សិរិ​ប្រាក់​សុប្រាក់​ភិនាថ ស្រុក​កាត់​ម៉ាន់ឌូ ប្រទេស​នេប៉ាល់ កន្លែង​ដែល​ព្រះ​អង្គ​ប្រសូត្រ ក្នុង​វត្ត សិរិ​ប្រាក់​សុប្រាក់​ភិនាថ ដែល​មិន​គួរ​ឲ្យ​ជឿ និង​មិន​គួរ​ឲ្យ​កើត​បាន។

ថ្ងៃ​មួយ​នៅ​ក្នុង​គុហាវត្ត សិរិ​ប្រាក់​សុប្រាក់​ភិនាថ មាន​ព្រះ​តេជ​គុណ​ ១​អង្គ លោក​គង់​ធេជី សមាធិ​ក្នុង​គុហា​នោះ ពេល​នោះ​ស្រាប់​តែ​មាន​ពស់ ១ លូន​ចេញ​មក​ពី​មុខ​ព្រះ​ពុទ្ធ​រូប ព្រះ​តេជគុណ​អង្គ​នោះ បាន​ឃើញ​ពស់​នោះ​ហើយ ក៏​កើត​មាន​ការ​ភ័យ​ខ្លាច រំពេច​នោះ​ស្រាប់​តែ​ក្លាយ​ទៅ​ជា​មនុស្ស​ក្នុង​លក្ខណៈ​មុខ​ព្រហ្ម ហើយ​ក៏​និយាយ​ទៅ​កាន់​ព្រះ​តេជ​គុណ​នោះ​ថា៖ សូម​ព្រះ​អង្គ​កុំ​ភ័យ​ខ្លាច និង​តក់​ស្លុត​នឹង​ឃើញ​រូប​ខ្ញុំ​អី សូម​ព្រះ​អង្គ​ស្ដាប់​ខ្ញុំ​សិន ឃើញ​ខ្ញុំ​គឺ​ជា​ស្ដេច​នាគរាជ យើង​ខ្ញុំ​​នឹង​មក​បុតិ (ស្លាប់) នៅ​ក្នុង​វត្ត​នេះ ដើម្បី​បំបាត់​នូវ​អំពី​អាក្រក់​ដែល​មនុស្ស​បាន​សាង បាបកម្ម​ជា​ច្រើន​ឲ្យ​វិនាស​ចេញ​ផុត​ពី​លោក​នេះ សូម​ព្រះ​អង្គ​ប្រកាស​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង​ថា៖ អ្នក​យក​រឿង​ខ្ញុំ​ទៅ​ចំលង​ចែក ១០០០​សន្លឹក ក្នុង​ពេល​១៥​ថ្ងៃ ទៅ​៣០​ថ្ងៃ អ្នក​នោះ​នឹង​មាន​លាភ មាន​សេចក្ដី​សុខ សេចក្ដី​ចំរើន គិត​ប្រាថ្នា​អ្វី​នឹង​បាន​សំរេច​ដូច​ក្ដី​ប្រាថ្នា​គ្រប់​បែប​យ៉ាង បើ​បុគ្គល​ណា​ម្នាក់​ឃើញ​ហើយ​ដឹង​ហើយ​កុំ​ដំអក់​ឲ្យ​ខាត​ពេល ថា​បើ​ចំលង​ចែក​ត្រូវ​ចំលង​ចែក​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ ទៅ​៣០​ថ្ងៃ តែ​បើ​សិន​ជា​បណ្ដែត​បណ្ដោយ​ពេល​ម្ដង​ថ្ងៃ​នេះ ម្ដង​ថ្ងៃ​នោះ គ្រោះ​កាច​នឹង​កើត​មាន​ដល់​អ្នក​ហើយ។ បើ​អស់​លោក​អ្នក​ទាំង​ឡាយ​បាន​មើល​ហើយ​កុំ​ហែក​ចោល​អី​សោះ គឺ​ទុក​សូត្រ​ភាវនា ដើម្បី​កើត​សិរី​មង្គល​ដល់​ខ្លួន និង​ក្រុម​គ្រួសារ។ ក្រោយ​មក​តេជគុណ​អង្គ​នោះ​ក៏​បាន ចំលង​ចែក​១០០០​សន្លឹក ក្នុង​ពេល​៣​ទៅ​៤​ថ្ងៃ លោក​ក៏​បាន​សំរេច​នូវ​វិជ្ជា​ផ្សេងៗ ហើយ​លោក វិនវៈប្រាសាទកប្បកា ក៏​បាន​ចម្លង​ចែក ១០០០​សន្លឹក លោក​ក៏​បាន​មាស​ប្រាក់​ដែល​គេ​ជំពាក់​មក​វិញ​ទាំង​អស់ អ្នក​ចំលង​ចែក​បាន ៤០០​សន្លឹក​ម្នាក់​ទៀត​ជា​អ្នក​ស្រែ​ចំការ ថ្ងៃ​មួយ គាត់​ទៅ​ភ្ជួរ​ស្រែ​ក៏​បាន​ប្រទះ​ក្រឡ​១ ក្នុង​នោះ​មាន​ពេជ្រ​ពេញ​ប្រៀប ចំនែក​លោក​ម្នាក់​ទៀត​ចំលង​ចែក ១០០​សន្លឹក ក៏​បាន​ត្រូវ​ឆ្នោត​មួយ​លាន​បាត លោក​ម្នាក់​ទៀត​មាន​មុខ​របរ​រក​ស៊ី​ធាក់​រ៉ឺម៉ក​ចំលង​ចែក ៦៤០​សន្លឹក គាត់​ក៏​បាន​ជួប​ប្រទះ​នឹង​ថូ​មាស លោក​ម្នាក់​ទៀត​អត់​ការងារ​ធ្វើ បាន​ចំលង​ចែក ៣-៤​ថ្ងៃ ក៏​បាន​ការងារ​ល្អ​សំរាប់​ខ្លួន​ធ្វើ លោក​ម្នាក់​បំរុង​ចំលង​ចែក​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហួស​ពេល​កំណត់​មិន​ទៀត​ទាត់ គាត់​ជា​អ្នក​ជំនួញ ការ​រក​ស៊ី​ខាត​បង់​ប្រាក់​កាស​យ៉ាង​ច្រើន ហើយ​ឪពុក​ម្ដាយ​បាន​ស្លាប់​ចោល​ទៀត ម្នាក់​ទៀត​ចំលង​បាន​ ១០០​សន្លឹក មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​មាន​មាស​ប្រាក់​មិន​គួរ​ឲ្យ​ជឿ​បាន។

ហេតុ​ការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​គុហា​វត្ត សិរិ​ប្រាក់​សុប្រាក់​ភិនាថ ត្រូវ​គិត​ដោយ​ក្ដី​ស្មោះ និង​សច្ចា​មើល​ឃើញ ហើយ​ចំលង​ចែក​មើល​តៗ​គ្នា កុំ​ហែក​ចោល​អី​សោះ ដោយ​ក្ដី​បរិសុទ្ធចិត្ត ហើយ​ជឿ​ពិត​ប្រាកដ​នោះ​ជា​ផល​ដល់​ខ្លួន​ផង។

គាថា​បូជា​ដួង​ជាតា​ប្រចាំ​ថ្ងៃ​កំណើត​ទាំង​៧​ថ្ងៃ

១- អ្នក​កើត​ថ្ងៃ​អាទិត្យ                  ៖ អវិជសុនុមសាទុគតិ សូត្រ​ ៦​ចប់

២- អ្នក​កើត​ថ្ងៃ​ច័ន្ទ                       ៖ គជោត គរសា សូត្រ ១៥​ចប់

៣- អ្នក​កើត​ថ្ងៃ​អង្គារ                    ៖ ភិហំចគោរោថិនំ សូត្រ ៨​ចប់

៤- អ្នក​កើត​ថ្ងៃ​ពុធ (ថ្ងៃ)                 ៖ បិសាំរេលោបុស័ទពុទ្ធិ សូត្រ ១៧​ចប់

៥- អ្នក​កើត​ថ្ងៃ​ពុធ (យប់)              ៖ កពុធប៉ាទទ័ម វគិ សូត្រ ១២​ចប់

៦- អ្នក​កើត​ថ្ងៃ​ព្រហស្បតិ៍             ៖ តសាំសាំវិសទេត សូត្រ ១៩​ចប់

៧- អ្នក​កើត​ថ្ងៃ​សុក្រ                    ៖ វាថោនោអមវា សូត្រ ២១​ចប់

៨- អ្នក​កើត​ថ្ងៃ​សៅរ៍                    ៖ សោមាករិថារកា សូត្រ ២១​ចប់

ប្រភព៖ មិន​ច្បាស់​លាស់

តើ​គួរ​ជឿ​ទេ? :mrgreen:

មេ​សូត្រ​ពុទ្ធ​សាសនា

[Click on the picture to download the PDF version]

មេ​សូត្រ​កំណាព្យ​នេះ​ពិត​ជា​មាន​អត្ថន័យ​ណាស់ ហើយ​ថែម​ទាំង​អាច​ឲ្យ​យើង​ចាំ​ពី​អត្ថន័យ​ពណ៌​ទាំង​ប្រាំមួយ​នៅលើ​ទង់​ព្រះ​ពុទ្ធសាសនា​យើង​សព្វ​ថ្ងៃ​ទៀត​ផង។ បទ​នេះ​សូត្រ​បែប​កូន​ក្មេង​ទើប​ពិរោះ​ស្ដាប់។ យើង​អាច​សូត្រ​បាន​ទុក​ជា​ការ​កំសាន្ត។ :mrgreen:

តាមដាន

Get every new post delivered to your Inbox.

Join 42 other followers