កំហុស​អក្ខរាវិរុទ្ធ​ខ្មែរ


កំហុស​អក្ខរាវិរុទ្ធ​ខ្មែរ

          នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ ពុំ​ទាន់​មាន​ការ​អភិរក្ស​អក្សរ​ខ្មែរ (ខេមរយានកម្ម) ឲ្យ​បាន​សម​ស្រប និង​អាច​ទទួល​យក​បាន​តាម​ស្តង់ដា​អន្តរជាតិ​នៅ​ឡើយ​ទេ។ បើ​និយាយ​ឲ្យ​ចំ​ទៅ បម្រើ​បំរាស់​អក្សរ​ខ្មែរ​នៅ​ក្នុង​ប្រទេស​យើង​មាន​កំហុស​ឆ្គង​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ ជាក់​ស្ដែង​នៅ​តាម​តូប​លក់​ ក៏​ដូច​ជា​ហាង​នា​នា ច្រើន​តែ​ច្រឡំ​សរសេរ​ខុស​ពាក្យ​ជា​ច្រើន ដូច​ជា​ ផ្ញើ សរសេរ​ទៅ​ជា ផ្ញើរ, ផ្សារ សរសេរ​​ជា ផ្សា, ឫស្សី សរសេរ​ជា ឬស្សី …។ ប្រសិន​បើ​យើង​ចង់​ថែ​រក្សា​អក្សរ​ខ្មែរ​ឲ្យ​បាន​គង់​វង្ស​ត​ទៅ​មុខ​ទៀត គួរ​យើង​ទាំង​អស់​គ្នា​សហការ​ព្យាយាម​ធ្វើ​យ៉ាង​ណា​លុប​បំបាត់​ការ​សរសេរ​អក្សរ​ខុស​នេះ​ឲ្យ​ខាង​តែ​បាន ហោច​ណាស់​ក៏​ត្រូវ​កាត់​បន្ថយ​ខ្លះៗ​ដែរ ព្រោះ​ថា​ប្រសិន​បើ​មាន​ការ​សរសេរ​ខុស​ច្រើន​ដូច​នេះ​ទៅ​ថ្ងៃ​អនាគត អក្សរ​ខ្មែរ​យើង​ច្បាស់​ជា​បាត់​បង់​ទ្រង់​ទ្រាយ​ដើម មិន​ស្គាល់​ថា​អក្សរ​ណា​ត្រូវ​អក្សរ​ណា​មិន​ត្រូវ​ទេ ពោល​គឺ​ចេះ​តែ​សរសេរ​តាម​ការ​អាន​តែ​ប៉ុណ្ណឹង។ ក្នុង​នាម​ខ្ញុំ​ជា​កុល​បុត្រ​ខ្មែរ​មួយ​រូប ខ្ញុំ​សូម​សំណូម​ពរ​ឲ្យ​ស្មេរ​ទាំង​ឡាយដែល​ជា​ជាតិ​កម្ពុជា​ដូច​គ្នា សូម​មេត្តា​ព្យាយាម​សរសេរ​អក្សរ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វចនា​នុក្រម​ខ្មែរ ជួយ​ត្រួត​ពិនិត្យ​អត្ថបទ​ខ្មែរ​ឡើង​វិញ​ដើម្បី​កុំ​ឲ្យ​ចេញ​ផ្សាយ​មាន​ខុស​ពាក្យ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កំហុស​នេះ​ដក់​ជាប់​នៅ​ក្នុង​ខួរ​ក្បាល​អ្នក​អាន​ផ្សេងៗ។ ចំនែក​រូប​ខ្ញុំ ក៏​នឹង​ព្យាយាម​ឲ្យ​អស់​ពីកម្លាំង​កាយ​កម្លាំង​ចិត្ត​ដែរ។ សូម​អរគុណ​ទាំង​អស់​គ្នា ជួយ​អភិរក្ស​អក្សរ​ខ្មែរ!

4 thoughts on “កំហុស​អក្ខរាវិរុទ្ធ​ខ្មែរ

  1. បុត្រ! ប្រសិន​បើ​បុត្រ​ចង់​លុប​អក្សរ​មិន​ប្រកប​ចោល​នោះ គឺ​ធ្វើ​ឲ្យ​បាត់​បង់​លក្ខណៈ​ពិសេស​មួយ​នៃ​ភាសា​ខ្មែរ​។ បុត្រ​ដឹង​ទេ ភាសា​នីមួយ​ៗ​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​រៀងៗខ្លួន​ ហើយ​ភាសា​ខ្មែរ​ក៏​ដូច្នោះ​ដែរ​។ ការ​មិន​ប្រកប​អក្សរ​ខ្លះ​ដូច​ជា ណ៍ រ៍ … គឺ​នេះ​ហើយ​ ជា​លក្ខណៈ​ពិសេស​មួយ​ដែល​សម្គាល់​បាន​ថា ជា​ភាសាខ្មែរ​។

  2. ភាគ​ច្រើន​វា​ជា​ពាក្យ​បាលី​សំស្រ្កឹត ខ្ញុំ​ចង់​ធ្វើ​បដិវ័ត ឲ្យក្លាយជាពាក្យ​ខ្មែរ​ តើអាច​ទៅ​រួច​ទេ?

  3. មិនអា​ចលុបចោលបានទេ អគ្គលីបុត្រ ពាក្យទាំងនោះសុទ្ធតែមានន័យ​របស់វា។ មុននឹងលុបចេញយើងត្រូវមានអំនះអំណាងអោយបាន​ច្បាស់លាស់។

  4. តាម​យោបល់​ខ្ញុំ ពាក្យ​មិន​ប្រកប​គួរ​លុប​ចោល​ទាំង​អស់​ទៅ
    ដូច​ជា រ រណ៍ ន៍ ្ត ្គ ……
    ដាក់​ច្រើន​ពេក នាំ​រញ៉េ​រញ៉ៃទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s