ប្រសិន​បើ​គិត​អ្វី​មិន​ចេញ​ណែនាំ​ឲ្យ​ដេក​មួយ​យប់​សិន​ព្រឹក​ឡើង​សឹម​គិត​បន្ត


ប្រសិន​បើ​គិត​អ្វី​មិន​ចេញ​ណែនាំ​ឲ្យ​ដេក​មួយ​យប់​សិន​ព្រឹក​ឡើង​សឹម​គិត​បន្ត

chimpanzee_thinking_poster

            អ្នក​វិទ្យាសាស្ត្រ​ព្រម​ទទួល​ស្គាល់​រួច​ហើយ​ថា ការ​ប្រៀន​ប្រដៅ​របស់​ក្រុម​មនុស្ស​ជំនាន់​មុន​ថា​ប្រសិន​បើ​គិត​អ្វី​មិន​ចេញ​ឲ្យ​ដេក​គិត​មួយ​យប់​សិន​នោះ​មាន​ភស្តុតាង​អះ​អាង​បាន​ថា​គឺ​ជា​ការ​ពិត។

            លោក​សាស្ត្រាចារ្យ​ប៉បស្ទិកក្លូត​ផ្នែក​ចិត្ត​វិទ្យា​ពី​សាលា​រៀន​វេជ្ជ​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ហាវ៉ាត​សហរដ្ឋ​អាមេរិច​បាន​បង្ហើប​ប្រាប់​ថា​ការ​ទទួល​ទាន​ដំណេក​ធ្វើ​ឲ្យ​ចង​ចាំ​បាន​នឹង​បើក​ឱកាស​ឲ្យ​ខួរ​ក្បាល​បាន​ចាប់​ការ​ជា​មួយ​នឹង​ទិន្នន័យ​ជា​ច្រើន​សន្ធឹក​សន្ធាប់​ដែល​យើង​បាន​ទទួល​ក្នុង​មួយ​ថ្ងៃៗ​ព្រម​ទាំង​បាន​អធិប្បាយ​ថា ការ​ទទួល​ទាន​ដំណេក​មិន​គ្រាន់​តែ​ជួយ​ឲ្យ​យើង​ចង​ចាំង​បាន​ប៉ុណ្ណោះ​ទេ តែ​ខួរ​ក្បាល​បាន​ចំណាយ​ពេល​វេលា​ចម្រាញ់​រក្សា​អត្ថន័យ​ចេញ​មក​ទៀត​ផង។

            ខួរ​ក្បាល​នឹង​ចម្រាញ់​យក​តែ​វត្ថុ​ដែល​ចំបងៗ​ពី​បទពិសោធ​របស់​យើង​ស្រដៀង​នឹង​យើង​ដឹង​ថា សុនខ​ជា​មួយ​នឹង​សត្វ​ឆ្មា​ខុស​គ្នា​បែប​ណា ដែល​ពិបាក​នឹង​អធិប្បាយ​ចេញ​បាន។

            ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​ញូវសាយអែនទិស​បាន​រាយ​ការណ៍​ពី​លទ្ធផល​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​លើក​នេះ​ថា​វេជ្ជបណ្ឌិត​ប៉ប់ អ្នក​ពិសោធ​ឈាន​មុខ​គេ​ជា​មួយ​នឹង​ក្រុម​ការងារ​បាន​សិក្សា​ប្រៀប​ធៀប​លទ្ធផល​ពិសោធន៍​ការ​ចង​ចាំរវាង​អ្នក​សិក្សា​ពីរ​ក្រុម​ដោយ​ឲ្យ​ក្រុម​មួយ​មាន​ឱកាស​ដេក​មុន​នឹង​ធ្វើ​ការ​ពិសោធន៍ លទ្ធផល​បាន​បង្ហាញ​ថា ក្រុម​ដែល​បាន​ដេក​អាច​ចង​ចាំ​បាន​ល្អ​ជាង។

            លោក​សាស្ត្រាចារ្យ​ក្រូគ័រ ពី​មជ្ឈមណ្ឌល​ពិសោធ​រឿង​ដេក​នៃ​សាកល​វិទ្យាល័យ​សឺរ៉េ​របស់​អង់គ្លេស​បាន​ផ្ដល់​គំនិត​យល់​ឃើញ​ថា មនុស្ស​ទូទៅ​មាន​អារម្មណ៍​ឆ្ងល់​ទៅ​នឹង​គុណ​ប្រយោជន៍​នៃ​ការ​ទទួល​ទាន​ដំណេក​ជា​យូរ​មក​ហើយ។

            យើង​ពី​មុន​មក​បាន​ត្រឹម​តែ​ដឹង​ខ្លះៗ​ពី​ផល​ប្រយោជន៍​ដល់​រាង​កាយ​ដែល​បាន​ឈប់​សម្រាក ក៏​ប៉ុន្តែ​ពេល​នេះ​យើង​ដឹង​ថា​យើង​បាន​សន្សែ​សន្សំ​បទ​ពិសោធ​ចំនួន​ដ៏​ច្រើន​ទុក​នៅ​ក្នុង​ខួរ​ក្បាល​របស់​យើង​រាល់​ថ្ងៃ ហើយ​ការ​ដេក​នេះ​វា​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​យើង​បាន​ចាត់​ការ​ជា​មួយ​នឹង​រឿង​ទាំង​អស់​ទៀត​ផង៕

ដក​ស្រង់​ចេញ​ពី​៖ កាសែត​កម្ពុជា​ថ្មី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s