តើ​ខ្មៅ​ដៃ​មាន​ប្រភព​ចេញ​ពី​ទី​ណា?


តើ​ខ្មៅ​ដៃ​មាន​ប្រភព​ចេញ​ពី​ទី​ណា?

72pencils

ខ្មៅ​ដៃ​ដែល​យើង​ប្រើ​គូសវាស​សរសេរ​ក្នុង​ពេលបច្ចុប្បន្ន​នេះ​លោក​អ្នក​ប្រហែល​ជា​មិន​ទាន់​ជ្រាប​ថា តើ​មាន​ប្រភព​កំណើត​ពី​ទី​ណា ហើយ​មាន​ចាប់​តាំង​ពី​សម័យ​កាល​ណា​មក​ផង​ដែរ។

តាម​ការ​ពិត​ខ្មៅដៃ​មាន​តាំង​ពី​យូរ​យារ​រាប់​រយ​ឆ្នាំ​មក​ហើយ ហើយ​អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ​គឺ​ថា ការ​គិត​ឆ្នៃ​ប្រឌិត​ឡើង​កើត​ចេញ​ពី​ខ្យល់​ព្យុះ​ដែល​បាន​បោក​បក់​ដើម​ឈើ​រលំ​កាល​ពី​ក្នុង​ឆ្នាំ ១៥៦៤ មាន​ខ្យល់​ព្យុះ​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ប្រទេស​អង់​គ្លេស។ ខ្យល់​ព្យុះ​លើក​នោះ​មាន​កម្លាំង​ខ្លាំង​ក្លា​រហូត​ធ្វើ​ឲ្យ​ដើម​ឈើ​ធំ​មួយ​រលំ​បាក់​នឹង​ត្រង់​បរិវេណ​ដើម​ឈើ​រលំ​បាក់​នោះ​ឯង​ធ្វើ​ឲ្យ​គេ​ប្រទះ​ឃើញ​ធ្យូង​កាបូន​ដែល​ជា​ប្រភព​នៃ​បណ្ដូល​ខ្មៅ​ដៃ។ តំណ​ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ ១៧៦០ អ្នក​គីមី​ជន​ជាតិ​អាល្លឺម៉ង់​បាន​នាំ​យក​ធ្យូង​កាបូន​នេះ​ទៅ​ពិសោធ​កិន​ឲ្យ​ក្លាយ​ទៅ​ជា​កំទេច​មួយ​ហើយ​លុញ​ឲ្យ​ទៅ​ជា​បណ្ដូល​សរសៃ​ល្អិត​បន្ទាប់​មក​សាក​ល្បង​ប្រើ​គូស​វាស​នៅ​លើ​ក្រដាស។ ការ​សាក​ល្បង​លើក​នេះ​មិន​ទទួល​បាន​ជោគជ័យ​ព្រោះ​បណ្ដូល​ខ្មៅ​ដៃ​នៅ​ផុយ​ស្រួយ​ងាយ​បាក់។ ក៏​ប៉ុន្តែ​បែរ​មក​ទទួល​ជោគជ័យ​នៅ​ក្នុង​សត​វត្ស​ទី​ ១៨ ក្រោយ​ពេល​គេ​នាំ​យក​សរសៃ​កាបូន​នោះ​ទៅ​ដុស​រហូត​ទទួល​បាន​បណ្ដូល​ខ្មៅ​ដៃ​ពណ៌​ចាស់​មិន​ងាយ​បាក់​បែកក្រោយ​មក​ទៀត​ក៏​មាន​មនុស្ស​យក​សាច់​ឈើ​ទន់​មក​ស្រោប​បណ្ដូល​ខ្មៅ​ដៃ​រហូត​ដល់​បាន​ជា​ខ្មៅ​ដៃ​មក​ទល់​បច្ចុប្បន្ន​នេះ៕

ដក​ស្រង់​ចេញ​ពី៖ កាសែត​កម្ពុជា​ថ្មី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s