ប៉ម​សេរី​ភាព​សាង​សង់​នៅ​កន្លែង​អគារ​ភ្លោះ


ក្រោយ​ពី​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ​ ២០០១ រឺ​ហៅ​ថា​ការ​វាយ​ប្រហារ 9/11 ដោយ​ការ​បុក​យន្ត​ហោះ​កំទេចអគារ​ភ្លោះ​ពាណិជ្ជកម្ម​freedom-tower-modelពិភព​លោក​ក្នុង​ទី​ក្រុង New York រដ្ឋ Manhattan សហរដ្ឋ​អាមេរិច​មក ទី​កន្លែង​នោះ​ក្លាយ​ជា​ទំនេរ​ស្អាត។ ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ ២០០៣ ក្រុម​ហ៊ុន Lower Manhattan Development Corporation បាន​បង្កើត​មាន​ការ​ដេញ​ថ្លៃ​គម្រោង​សាង​សង់​អគារ​ថ្មី​មួយ​ទៀត​នៅ​ទីតាំង​អគារ​ភ្លោះ​មុន មាន​ឈ្មោះ​ថា ប៉ម​សេរី​ភាព (Freedom Tower) ។ ការ​រចនា​ម៉ូដ​របស់​លោក ដានីញែល លែបស៍ខាញ (Daniel Libeskind) បាន​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។ អគារ​ថ្មី​នេះ​មាន​កំពស់ ១៧៧៦ ហ្វីត (៥៤១ ម៉ែត) ត្រូវ​គ្នា​នឹង​ឆ្នាំ​ដែលប្រទេស​អាមេរិច​ទទួល​បាន​ឯករាជ្យ (៧ កក្កដា ១៧៧៦)។ បង្គោល​ស្រួច​មួយ​នៅ​កំពូល​អគារ​នេះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​​ ដៃ​និង​គប់​ភ្លើង នៃ​រូប​​សំណាក​សេរី​ភាព (Statue of Liberty) ដែរ។ ការ​សាង​សង់​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ ២០០៦។ តាម​រយៈ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ប៉ម​សេរីភាព​នេះ​នឹង​អាច​សាង​សង់​រួច​នៅ​ក្នុង​ចន្លោះ​ឆ្នាំ ២០១៣-២០១៤។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s