ប្រសិន​បើ​ស្ត្រី​ខ្មែរ​ដូច​ស្ត្រី​ឥណ្ឌា


នៅ​ប្រទេស​ខ្មែរ​យើង​ គេ​ច្រើន​តែ​ចាត់​ទុក​ស្ត្រី​ជា​ភេទ​ទន់​ខ្សោយ ពេល​រៀប​ការ​រួច​ធ្វើ​ជា​មេ​ផ្ទះ​ឲ្យ​តែ​ប្ដី​ចិញ្ចឹម។ ដោយ​សារ​តែ​ទស្សនៈ និង​គំនាប​ប្រពៃណី​ទាំង​អស់​នេះ នាំ​ឲ្យ​ស្ត្រី​ភាគ​ច្រើន​យល់​ថា​ខ្លួន​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​ជា​ពិសេស​ផ្នែក​ផ្លូវ​ចិត្ត។ ជា​ពិសេស​ ស្ត្រី​ជា​មេ​ផ្ទះ​ត្រូវ​បុរស​ជា​ប្ដី​មើល​ងាយ ដោយ​ខ្លួន​ត្រូវ​ប្ដី​ចិញ្ចឹម គ្មាន​ធ្វើ​ការ​អ្វី និង​ត្រូវ​មាន​ឋានៈ​តូច​ទាប​ជា​ប្ដី​ទៀត។ នៅ​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ក៏​មាន​ចែង​អំពី​ការ​លើក​កំពស់​ស្ត្រី​នៅ​ក្នុង​សង្គម​ដូច​ជា​ត្រង់​ជំពូក ៣ មាត្រា​ ៣៦ ដែល​មាន​ចែង​ថា ការងារ​មេ​ផ្ទះ​មាន​តម្លៃ​ស្មើ​គ្នា​ នឹង​កំរៃ​ដែល​បាន​មក​ពី​ការងារ​ធ្វើ​នៅ​ក្រៅ​ផ្ទះ ។ ប៉ុន្តែ​ទោះ​បី​ជា​មិន​បាន​និយាយ​ចេញ​មក​ក៏​ដោយ ក៏​ស្ត្រី​ហាក់​ដូច​ជា​នៅ​តែ​មាន​ឋានៈ​តូច​ទាប​នៅ​ក្នុង​ភ្នែក​អ្នក​រាល់​គ្នា​ដដែល។

និយាយ​ពី​ប្រទេស​ផ្សេង​វិញ​ នៅ​ប្រទេស​ឥណ្ឌា មាន​ការ​ប្រកាន់​វណ្ណៈ​ខ្លាំង​ណាស់ ទោះ​ជា​ពេល​បច្ចុប្បន្ន​នេះ​ក៏​ដោយ។ អ្វី​ដែល​ចម្លែក​នោះ​គឹ​ថា​ នៅ​ក្នុង​ប្រទេស​នោះ​គឺ​ស្ត្រី​ទេ​ដែល​ជា​អ្នក​ទៅ​ដណ្ដឹង​បុរស។ នៅ​ប្រទេស​យើង​វិញ​កាល​ពី​មុន​ ក៏​ស្ត្រី​ទៅ​ដណ្ដឹង​បុរស​ដែរ ប៉ុន្តែ​ក្រោយ​មក​ក៏​កែ​ប្រែ​ទម្លាប់ ឲ្យ​បុរស​មក​ដណ្ដឹង​ស្ត្រី​វិញ។ នៅ​ឥណ្ឌា ប្រសិន​បើ​ស្ត្រី​វណ្ណៈ​តូច​តាច​ម្នាក់​ដែល​មក​ដណ្ដឹង​បុរស​ជា​គូ​សង្សារ​ដែល​ជា​អ្នក​មាន​វណ្ណៈ​ខ្ពស់​ជាង​ខ្លួន​នោះ លុះ​ត្រា​តែ​នារី​នោះ​រៀន​ចប់​មហា​វិទ្យាល័យ​ រឺ​បាន​រៀន​ខ្ពង់​ខ្ពស់​សិន ទើប​អាច​រៀប​ការ​ជា​មួយនឹង​​គេ​បាន​។ គិត​មើល​ទៅ​ល្អ​ម្យ៉ាង​ដែរ ប្រសិន​បើ​យក​ទំនៀម​ទម្លាប់​នេះ​មក​អនុវត្ត​នៅ​ក្នុង​ប្រទេស​យើង (លើក​លែង​រឿង​វណ្ណៈ​ចេញ) ពី​ព្រោះ​ថា​គូ​សង្សារ​ទាំង​ពីរ​ភេទ​សុទ្ធ​តែ​ត្រូវ​មាន​ចំណេះ​ដឹង​អាច​រក​ស៊ី​ចិញ្ចឹម​ជីវិត​រៀង​ៗ​ខ្លួន​ មុន​នឹង​រៀប​អាពាហ៍ពិពាហ៍។ ធ្វើ​ដូច​នេះ ស្ត្រី​មិន​ចាំ​បាច់​ពឹង​ពាក់​ទៅ​លើ​បុរស​ជា​អ្នក​រក​ស៊ី​ចិញ្ចឹម​ខ្លួន​នោះ​ទេ គឺ​គេ​អាច​ចេញ​រក​ការ​ងារ​សម​រម្យ​ស្មើ​នឹង​បុរស​ជា​ប្ដី​ដែរ។ ម្យ៉ាង​ទៀត បើ​ធ្វើ​ដូច្នេះ បុរស​នឹង​គ្មាន​សិទ្ធិ​ហា​មាត់​ស្ដី​មើល​ងាយ​ប្រពន្ធ​ខ្លួន​ទៀត​ទេ។ ផល​ប្រយោជន៍​ធំ​មួយ​ទៀត​នោះ​គឺ​ថា នៅ​ពេល​ដែល​បុរស​ជា​ប្ដី​មាន​ជម្ងឺ រឺ​បាត់​បង់​ជីវិត​ដោយ​យថា​ហេតុ​ណា​មួយ ស្ត្រី​ជា​ម្ដាយ​អាច​មាន​លទ្ធភាពរក​ស៊ី​ រឺ​ធ្វើ​ការ​ផ្គត់​ផ្គង់​គ្រួសារ​បាន មិន​ចាំ​បាច់​ក្រ​វេទនា​ដូច​ស្ត្រី​មេម៉ាយ​ខ្មែរ​បច្ចុប្បន្ន​មួយ​ចំនួន​នោះ​ទេ។

តើ​អ្នក​ទាំង​អស់​គ្នា​យល់​ថា​យ៉ាង​ម៉េចដែរ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s