ប្រព័ន្ធ​ច្បាប់​នៅ​ប្រទេស​កម្ពុជាមាន​ប្រភព​មក​ពី​ណា?


យុត្តិធម៌​ត្រូវ​តែ​អនុវត្ត
យុត្តិធម៌ ត្រូវ តែ អនុវត្ត

កាល​ពី​ដើម​ឡើយ ប្រទេស​កម្ពុជា​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ស្ដេច ហើយ​កិច្ច​ការ​គ្រប់​បែប​យ៉ាង​ គឺ​ព្រះ​អង្គ​ជា​អ្នក​ដោះ​ស្រាយ។ ក្រោយ​ៗ​មក​ទៀត ប្រទេស​កម្ពុជា​ជួប​ប្រទះ​នឹង​សង្គ្រាម​រាំង​ជល់​គ្រប់​បែប​យ៉ាង ហើយ​ច្បាប់​ប្រទេស​ក៏​ប្រែ​ប្រួល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។ ដោយ​ឡែក​ក្នុង​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ប្រព័ន្ធ​ច្បាប់​ត្រូវ​លុប​បំបាត់​ចេញ​ទាំង​ស្រុង​តែ​ម្ដង​ ដោយ​កាន់​របប​កុំមុយនីស្ត​គ្រប់​គ្រង​ដោយ​ពួក​ខ្មែរ​ក្រហម។ ទើប​តែ​ដល់​ថ្ងៃ​ទី ២៤ កញ្ញា ឆ្នាំ ១៩៩៣ នេះ​ទេ​ ទើប​ប្រទេស​យើង​បាន​ចេញ​សេចក្ដី​ប្រកាស​រដ្ឋ​ធម្មនុញ្ញ​ជា​ផ្លូវ​ការ​ រហូត​មក​ដល់​បច្ចុប្បន្ន។ តើ​ច្បាប់​នៅ​ក្នុង​ប្រទេស​យើង​មាន​ប្រភព​មក​ពី​ណា​ខ្លះ?

ចាប់​ពី​ពេល​ដែល​ប្រទេស​បារាំង​ចូល​មក​ដាក់​អាណានិគម​លើ​ប្រទេស​កម្ពុជា ប្រទេស​កម្ពុជា​ក៏​អនុលោម​តាម​ច្បាប់​ប្រទេស​បារាំង មាន​ឈ្មោះ​ថា ច្បាប់​ស៊ីវិល (Civil Law) ប៉ុន្តែ​មាន​ការ​កែ​ប្រែ​ឲ្យ​សម​ស្រប​ទៅ​តាម​លក្ខណៈ​ជាតិ​ខ្មែរ (ខ្មែររូបនីយកម្ម)។ ក្នុង​ពេល​បច្ចុប្បន្ន​ប្រព័ន្ធ​ច្បាប់​ប្រទេស​យើង​មាន​ការ​ផ្សំ​បញ្ចូល​គ្នានូវ​ច្បាប់​ពីរ​ប្រភេទ​គឺ ច្បាប់​ស៊ីវិល និង ច្បាប់​មួយ​ទៀត​យក​តាម​ប្រទេស​អង់​គ្លេស ឈ្មោះ​ហៅ​ថា សហ​ច្បាប់ (Common Law) ។ កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ទទួល​ដំណឹង​មក​ថា ប្រទេស​កម្ពុជា​បំរុង​នឹង​កែ​ប្រែ​ប្រព័ន្ធ​ច្បាប់​ ដោយ​អនុវត្ត​តាម​ច្បាប់​នៅ​ប្រទេស​ជប៉ុន​វិញ​ម្ដង (អង្គ​ការ JICA) ហើយ​ប្រព័ន្ធ​ច្បាប់​នេះ​នឹង​ត្រូវ​អនុវត្ត​ភ្លាមៗ​ក្នុង​ពេលខាង​មុខ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ច្បាប់​របស់​ប្រទេស​ផ្សេងៗ​ដែល​កម្ពុជា​យក​មក​ប្រើ​ប្រាស់​តាម គឺ​សុទ្ធ​តែ​ត្រូវ​បាន​សម្រប​សម្រួល​ទៅ​តាម​ ស្ថានភាព លក្ខណៈ​ប្រពៃ​ណី និង​ទំនៀម​ទម្លាប់​របស់​ជាតិ​យើង។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ប្រព័ន្ធ​ច្បាប់​ដែល​យក​ពី​បរទេស​រមែង​មាន​ការ​រអាក់​រអួល​ មិន​អាចអនុវត្ត​បាន​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​យើង​ទេ ត្បិត​តែ​មាន​ការ​កែ​សម្រួល​ទៅ​ហើយ​ក្ដី។ ដូច្នេះ​ប្រសិន​បើ​យើង​ចង់​បង្កើត​ប្រព័ន្ធ​ច្បាប់​ដ៏​ល្អ​មួយ​នោះ គួរ​ណាស់​តែ​រដ្ឋា​ភិបាល​កម្ពុជា​បង្កើត​ដោយ​ផ្ទាល់​តែ​ម្ដង ពី​ព្រោះ​ច្បាប់​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​ប្រទេស​យើង​តែ​ម្ដង ងាយ​ស្រួល​ក្នុង​ការ​ប្រតិបត្តិ និង​ បញ្ជា​។

កំណត់​សម្គាល់៖ តាម​ការ​សង្កេត​កន្លង​មក យើង​ឃើញ​ថា​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ពេញ​លេញ​នៅ​ឡើយ មាន​តែ​ឈ្មោះ​តែ​ប៉ុណ្ណោះ​ឯង។

4 thoughts on “ប្រព័ន្ធ​ច្បាប់​នៅ​ប្រទេស​កម្ពុជាមាន​ប្រភព​មក​ពី​ណា?

  1. ស្រុក​ខ្លះ បើ​ធ្វើ​ការ​ទាំង​ប្តី​ទាំង​ប្រពន្ធ​សល់​លុយ​ដូច​តែ​ធ្វើ​ការ​តែ​ប្តី​ដែរ ព្រោះ​អត់​នរណា​មើល​កូន យក​កូន​ទៅ​ដាក់​សាលា​អស់​ថ្លៃ​ស្មើ​ប្រាក់​ខែ​មនុស្ស​ម្នាក់។
    តែ​បញ្ហា​សំខាន់​នោះ គឺ​បើ​សិន​ជា​ប្តី​ប្រពន្ធ​នេះ​រស់​ជា​មួយ​គ្នា​មួយ​ជីវិត​មិន​អី​ទេ តែ​បើ​បែក​បាក់​គ្នា​វិញ ហើយ​ប្រពន្ធ​អត់​ការងារ​ធ្វើ នោះ​នឹង​ចប់​ហើយ។

    ហេតុ​នេះ​ពេល​លែង​លះ​គ្នា តុលាការ​គួរ​ចេញ​សាលក្រម​អោយ​ប្តី​ចិញ្ចឹម​ប្រពន្ធ​បន្ត​ទៀត។

    តែ​រឿង​នរណា​ដណ្ដឹង​នរណា​នោះ ខ្ញុំ​ថា​យើង​​ដណ្តឹង​គេ​ស្រួល​ចិត្ត​ជាង​ចាំ​គេ​មក​ដណ្តឹង​យើង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s