បញ្ហា​រៀន​សូត្រ


study

នេះ​គឺ​ជា​ប្រធាន​បទ​មួយ​ដែល​ខ្ញុំ​ចង់​លើក​យក​មក​និយាយ​នៅ​ថ្ងៃ​នេះ។ បើ​តាម​ខ្ញុំ​សង្កេត​ឃើញ មិត្ត​ភក្តិ​ខ្ញុំ​ភាគ​ច្រើន​ និង​អ្នក​ដទៃ​ទៀត​តែង​តែ​ស្វះ​ស្វែង​រក​ម៉ោង​រៀន​អា​នេះ​បន្តិច​អា​នោះ​បន្តិច ដូច​ជា​ម៉ោង ១១ ដល់​ ម៉ោង ១២ រៀន​ភាសា​ ម៉ោង ១២ ដល់​ម៉ោង​ ១ រៀនអ្វី​ផ្សេងៗ​ទៀត។ ខ្ញុំ​ដូច​ជា​មិន​យល់​ទាល់​តែ​សោះ។ ចំពោះ​ខ្ញុំ​វិញ​ទៅ​ត្រឹម​តែ​រៀន​គួរបី​ម៉ោង និង​រៀន​រដ្ឋ ហើយ​រៀន​អង់គ្លេស​នៅ​ពេល​ល្ងាច​តែ​ប៉ុណ្ណឹង​ឯង (ខ្ញុំ​ចង់​រៀន​ភាសា​បារាំង និង​ចិន​ ថែម​ទៀត​ដែរ​ តែ​ចេះ​តែ​គ្មាន​ពេល​រៀន)។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នោះ​គឺ​ថា ការ​រៀន​ច្រើន​ម៉ោង​ហ្នឹង​វា​ត្រឹម​ត្រូវ​ហើយ តែ​ក៏​គួរ​តែ​មាន​ពេល​មាន​វេលា​ឈប់​សម្រាក​ខ្លះ​ដែរ។ ប្រសិន​បើ​យើង​រវល់​តែ​រៀន​ច្រើន​ម៉ោង​ពេក នោះ​នឹង​គ្មាន​ពេល​អាន​សៀវភៅ​បន្ថែម​ដោយ​ខ្លួន​ឯង​ទេ ចេះ​តែ​អ្វី​ដែល​គ្រូ​បង្រៀន​តែ​ប៉ុន​នោះ។ ចំពោះ​អ្នក​ខ្លះ​ គេ​រៀន​ច្រើន​មុខ​វិជ្ជា​តែ​គេ​អាច​ក្ដោប​បាន​ទាំង​អស់ តែ​អ្នក​ខ្លះ​ទៀត​រៀន​ចាប់​ត្រង់​នេះ​លែង ចាប់​ត្រង់​នោះ​លែង រឺ​ក៏​ថា​រៀន​ទៅ​តាម​គ្នា ម្យ៉ាង​រៀន​តែ​ផ្ដោត​តែ​លើ​មុខ​វិជ្ជា​មួយ​ៗ។ ឧទាហរណ៍​កូន​ចិន​រៀន​ខ្មែរ​មួយ​ចំនួន​ រវល់​នាំ​គ្នា​រៀន​តែ​ចិន ពូកែ​តែ​ចិន តែ​ដល់​នៅ​សាលា​ខ្មែរ​ធ្លាក់​ដល់​លេខ ២០ រឺ ៣០ សួរ​ថា​តើ​ហ្នឹង​វា​បាន​ប្រយោជន៍​ស្អី? ប្រសិន​បើ​គ្មាន​សញ្ញា​ប័ត្រ​ខ្មែរ​ចេញ​ដោយ​ក្រសួង​ផង យក​សញ្ញា​ប័ត្រ​ចិន​ហ្នឹង​ទៅ​រក​ការងារ​កើត​រឺ?

ហើយ​ចំពោះ​មុខ​វិជ្ជា​មួយ​ចំនួន​ដែល​មិន​បាន​ការ ខ្ញុំ​គិត​ថា​គួរ​តែ​កាត់​ចោល​មិន​គួរ​រៀន​នាំ​តែ​ខាត​ពេល​ធ្វើ​អ្វី​ទេ។ ជាក់​ស្ដែង ដូច​ជា​ការ​រៀន​សន្ទនា​អង់គ្លេស រឺ​បក​ប្រែ​កាសែត​ជា​ដើម តើ​មាន​បាន​ប្រយោជន៍​អី​ប៉ុន្មាន? ទិញ​តែ​កាសែត​អង់គ្លេស Cambodia Daily តែ ១២០០ រៀល មក​អង្គុយ​អាន​បក​ខ្ទេច ហើយ​ថែម​ទាំង​បាន​អត្ថបទ​ច្រើន​ជាង​គេ​ចែក​អោយ​​ក្នុង​ម៉ោង​រៀន​បក​ប្រែ​កាសែត​ហ្នឹង​ទៀត​ផង។ ខ្វះ​អីវចនានុក្រម​ អង់គ្លេស-ខ្មែរ រឺ ​អង់គ្លេស-អង់គ្លេស?

បញ្ហា​សំខាន់​មួយ​ទៀត​នោះ​គឺ​និយាយ​ពី​អ្នក​រៀន​ដើម្បី​ត្រៀម​ប្រលង​សិស្ស​ពូកែ។ នៅ​សាលា​ ខ្ញុំ​ឃើញ​មនុស្ស​ភាគ​ច្រើន​រៀន​ផ្ដោត​តែ​លើ​មុខ​វិជ្ជា​សិស្ស​ពូកែ​របស់​ខ្លួន​ប៉ុណ្ណោះ ដូច​ជា គណិត​វិទ្យា រូប​វិទ្យា រឺ​ ភាសា​ខ្មែរ តែ​ចំពោះ​មុខ​វិជ្ជា​ផ្សេង​ទៀត​ បែរ​ជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ រឺ​មិន​ខ្វល់​តែ​ម្ដង។ មួយ​វិញ​ទៀត ពិន្ទុ​ទូទៅ​របស់​គេ​នៅ​សាលា​មិន​សូវ​ល្អ​ប៉ុន្មាន​ឡើយ បើ​ប្រៀប​ធៀប​នឹង​សិស្ស​ឯ​ទៀត។ ឲ្យ​តែ​នឹក​ឃើញ​រឿង​នេះ ខ្ញុំ​តែង​តែ​ចង់​ស្រែក​ថា៖ “អ្នក​ឯង​ឆ្កួត​ទេ​រឺ?” ខ្ញុំ​ថា​សិស្ស​ប្រភេទ​នេះ​មិន​មែន​សិស្ស​ពូកែ​ទេ គឺ​ជា​ សិស្ស​ប្រកាច់ ទៅ​វិញ។ រៀន​យក​តែ​មុខ​ជំនាញ​របស់​ខ្លួន…សាលា​រដ្ឋ​ហ្នឹង​គឺ​ជា​សាលា​ចំណេះ​ដឹង​ទូ​ទៅ​ណា៎! ត្រូវ​ចេះ​ទាំង​អស់! មិន​មែន​រុង​រឿង​តែ​មួយ អា​ផ្សេង​ទៀត​ក្ឌុក​នោះ​ទេ។

ខ្ញុំ​ឃើញ​​ទៀត​ថា អ្នក​រៀន​ត្រៀម​ប្រលង​សិស្ស​ពូកែ​ តែ​ង​តែ​រត់​ទៅ​រក​គ្រូ​ណា៎​ល្បី​ៗ ដើម្បី​សុំ​រៀន​ជា​មួយ។ នេះ​មិន​មែន​ជា​ការ​អាក្រក់​ទេ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​បន្ថែម​យោបល់​ថា រៀន​ជា​មួយ​គ្រូ​ល្អ​ហ្នឹង​វា​ប្រសើរ​ហើយ តែ ៦០% ​នៃ​ជ័យ​ជំនះ​របស់​យើង​ គឺ​មក​ពី​ខ្លួន​ឯង ស្រាវជ្រាវ​ រៀន​ស្វ័យត​ដោយ​ខ្លួន​ឯង ធ្វើ​លំហាត់​ឲ្យ​បាន​ច្រើន​ដោយ​ខ្លួន​ឯង មើល​សៀវភៅ​ឲ្យ​បាន​ច្រើន​ដោយ​ខ្លួន​ឯង​ ឯ​ណោះ​ទេ! (ដូច​មាន​និយាយ​នៅ​ក្នុង វិធី​រៀន​គណិតវិទ្យា​ឲ្យ​ពូកែ)។

ហ៊ើយ! សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​យល់​ពី​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ។

One thought on “បញ្ហា​រៀន​សូត្រ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s