ច្បាប់​កែ​ប្រែ​កំហុស​អក្ខរា​វិរុទ្ធ


អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​ដឹង​មក​ហើយ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង មាន​កំហុស​អក្ខរាវិរុទ្ធ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង សូម្បី​តែ​គ្រូ​ភាសា​ខ្មែរ​ខ្លះ​ក៏​នៅ​តែ​សរសេរ​ខុស​ដែរ។ តើ​មាន​វិធី​អ្វី​ទៅ​ដើម្បី​អាច​កាត់​បន្ថយ​កំហុស​ដែល​មិន​គួរ​មាន​ទាំង​អស់​នេះ​បាន?

បើ​តាម​គំនិត​ខ្ញុំ រដ្ឋា​ភិបាល​កម្ពុជា​គួរ​តែ​បង្កើត​ច្បាប់​មួយ​ដែល​ដាក់​ពិន័យ​ដល់​ជន​ណា ដែល​សរសេរ​អក្សរ​ខ្មែរ​មិន​ត្រឹម​ត្រូវ​តាម​វចនានុក្រម។ មិន​មែន​ថា​ដាក់​ទោស​ធ្ងន់​ធ្ងរ​អី​ទេ គ្រាន់​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ឈប់​សរសេរ​ពាក្យ​ខុស​ហ្នឹង​ត​ទៅ​ទៀត​ប៉ុណ្ណោះ។ ដូច​គ្នា​ដែរ គួរ​តែ​ចុះ​ចាត់​វិធាន​ការ កែ​ប្រែ​ពាក្យ​ខុស​អក្ខរាវិរុទ្ធ​ទាំង​អស់​នៅ​តាម​តូប ហាង និង ទី​កន្លែង​នានា​ទាំង​អស់ និយាយ​រួម​គឺ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

តើ​អ្នក​ទាំង​អស់​គ្នា​យល់​ស្រប​ជា​មួយ​នឹង​គំនិត​របស់​ខ្ញុំ​ដែរ​រឺ​ទេ? រឺ​ក៏​មាន​គំនិត​អ្វី​ផ្សេង​ពី​នេះ?

8 thoughts on “ច្បាប់​កែ​ប្រែ​កំហុស​អក្ខរា​វិរុទ្ធ

  1. ខ្ញុំគិតថា វាជាការល្អ រកអ្វីប្រៀបផ្ទឹមពុំបាន ការណ៍ដែលកូនខ្មែរនិយាយពីខ្មែរ ដើម្បីការរីកចម្រើនទាំងអស់គ្នា។​ វាមិនសំខាន់ទេ ក្នុងការនិយាយបន្តោសបង្អាប់​គ្នានោះ។​ ប្រការដែលសំខាន់នោះ គឺការនាំគ្នាយកចិត្តទុកដាក់កែលម្អនូវអ្វីដែល​យល់ថា​ត្រូវកែលម្អ។​ សូមមេត្តាកុំដង្អក់ទុកចាំអ្នកនេះ ទុកចាំអ្នកនោះ… ចាំពេល នេះ​ឬចាំពេលនោះ… ពីព្រោះការធ្វើដូច្នេះ វាពុំជាការល្អទេ !!!។

    វាប្រសើរណាស់ដែលយើងជាកូនខ្មែរ ម្នាក់ៗត្រូវមានការភ្ញាក់រឭកដោយខ្លួនឯង ហើយចាប់ផ្តើមធ្វើការទៅតាមលទ្ធភាពរបស់ខ្លួនម្នាក់ៗ ដោយមិនចាំបាច់រង់ចាំ ពេលវេលាណាមួយនោះទេ ៕

    1. បំណងល្អយើងសុំឯកភាពជាមួយមតិដែលបានលើកឡើងដោយកូនខ្មែរ។ មើលចុះរាជរាដ្ឋាភិបាលនៅក្នុងរបបព្រះរាជាណាចក្រកម្ពុជាទី២នេះ ​៖
      ១. ការរំដោះជាតិ ពុំចាំបាច់កម្លាំងមហាអំណាចណាមួយនោះទេ….
      ២. ការដឹកនាំ និង គ្រប់គ្រងប្រទេសជាតិ​ពុំចាំបាច់រង់ចាំព្រះរាជវង្សានុវង្ស ត្រកូលអភិជន បញ្ញវន្ត អ្នកមានសញ្ញាបត្រខ្ពង់ខ្ពស់ណាមួយនោះទេ គឺចាប់ ផ្តើមឡើង ពីបាតដៃទទេ គឺទទេទាំងចំណេះដឹង ទទេទាំងចំណេះធ្វើ ទទេទាំងបទពីសោធន៍ ទទេទាំងទ្រព្យសម្បត្តិ ។ល។និង។ល។ រហូតទល់មាននូវអ្វីៗដែលកំពុងមានសព្វថ្ងៃ​នេះ។ ​ប្រសិនបើនៅរង់ចាំ ដូចពួកអ្នកដែលមានទស្សនៈរងចាំៗ…នោះ ម្លេះសមប្រទេសជាតិ ពុំបានឈានមកដល់ដូចសព្វថ្ងៃនេះទេ។ សិច។
      ៣. ដូច្នេះ បើរាជរដ្ឋាភិបាលជាប់នឹងការងារធំៗទៅហើយនោះ គួរតែអស់ លោកអ្នកដែលជាបញ្ញវន្តដែលកំពុងមើលឃើញនូវចំណុចខ្វះខាតណាមួយ នោះ សូមមេត្តាចូលខ្លួនមក ទោះមកពីទីជិត​ឬទីឆ្ងាយ ជាគំនិតឬជាកម្លាំង ជាសម្ភារៈឬជាមធ្យោបាយផ្សេងៗ ​ដើម្បីចូលរួមជាមួយគ្នាក្នុងការកសាង​និង​អភិវឌ្ឍន៍ប្រទេសជាតិយើងទាំងអស់គ្នា៕

  2. ចុះ​ឲ្យ​ធ្វើ​ម៉េច? បើ​វប្បធម៌​បរទេស​ចេះ​តែ​ហូរ​ចូល​មក ហើយ​យើង​គ្មាន​អ្វី​រាំង​ស្កាត់ អាល្អ​ក៏ចូល​បាន អា​អាក្រក់​ក៏​ចូល​បាន យូរ​ៗ​ទៅ​ឡប់​ពេញ​តែ​ប្រទេស។ ការ​សរសើរ​ និង​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ឲ្យ​បាន​ច្រើន​នោះ​គឺ​វា​ត្រឹម​ត្រូវ​ហើយ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​សរសេរ​ច្រើន​នេះ​ ឃើញ​ខុស​កែ​បាន​ក៏​ជា​ការ​ល្អ​ដែរ។ មួយ​ទៀត យើង​ចាំ​បាច់​ទៅ​ខ្វល់​នឹង​ពាក្យ​សម្ដី​គេ​ថា​ធ្វើ​អ្វី ដូច​ពាក្យ​ស្លោក​គេ​ថា “មិន​ត្រូវ​សោក​ស្ដាយ​នឹង​អំពើ​ល្អ​ដែល​ខ្លួន​បាន​ធ្វើ”។

    ចំនែក​អា​រឿង​បិត​អក្សរ​ចិន​លើ​ជញ្ជាំង​នោះគឺ​ដោយ​សារ​ប្រជា​ជន​ខ្មែរ​ភាគ​ច្រើន​មាន​ជំនឿ​ស៊ប់​ពេក ព្រម​ទាំង​ឆាប់​ជឿ​លើ​ពាក្យ​ចចាម​អារ៉ាម​ពាស​វាល​ពាស​កាល​ ដូច​ជា​រឿង​លេខទូរស័ព្ទ​ក្រហម​កាល​ពី​កន្លង​ទៅ។

  3. ចុះ​fiedel ចាំ​នរណា​គេធ្វើ?។ ឃើញ​ខុស​ ប្រាប់​គេ​ទៅ (បើ​មិន​គេ​ថា យី​អាប៉ិ​នេះ ឆ្កួត​ រឺ​ជា​ហ្នឹង?😀 )
    Fidel បារម្ភ​រឿង​សរសេរ​ខុស​នេះ។ ខ្ញុំ​វិញ ខ្ញុំ​ថា សំខាន់​នោះ​គឺ​អោយ​គេ​ស្រលាញ់​ការ​សរសេរ​ជា​ខ្មែរ​នោះ​វា​ពេក​ទៅ​ហើយ។
    ខ្ញុំ​មិន​ដឹង​ខ្មែរ​ច្រើន​រឺ​អត់​ទេ ដែល​អោយ​តំលៃ​លើ​អ្វី​ដែល​មាន​លក្ខណៈ​ជា​ខ្មែរនោះ។ អ្នក​មិន​ចេះ ចេះ​តែសរសេរ​ខុស​ក្តី​ត្រូវ​ក្តី អ្នក​ចេះ​នោះ​ក៏​​ទៅ​និយមរបស់​បរទេស។ អ្នក​បុរាណ នោះ គិត​ថា​បាលី​សំស្ក្រឹត​នោះ ដូច​ជា​សំបើម​ណាស់ ភាសា​ខ្មែរ​ភាសា​អ្នក​អត់​រៀន ភាសា​សំស្ក្រឹត​ភាសា​បញ្ញាវន្ត (ព្រោះ​មាន​តែ​អ្នក​រៀន​ទេ បាន​ចេះ​សំស្ក្រឹត)។ អ្នក​ខ្លះ​និយាយ​ខ្មែរ​លាយ​ពាក្យ​បាលី​សំស្ក្រឹត​មួយ​ម៉ាត់​ពីរ ក៏​តាំង​យី​ពូកែ​ណាស់​និយាយ​សុទ្ធ​តែ​ពាក្យ​វប្បធម៌។ អ្នក​ថ្មី​នោះ ខ្លះ​បាន​ទៅ​ស្រុក​គេ​មួយ​ខែ​ពីរ​ខែ ភ្លេច​ខ្មែរ​អស់​រលីង។​
    ខ្លះ​ទៀត​លើ​ជញ្ជាំង​ផ្ទះ​បិទ​សុទ្ធ​តែ​អក្សរចិន ទោះ​បី​អត់​ចេះ​ចិន​មួយ​តួ ជឿ​ថា​រក​ស៊ី​មាន​បាន។

  4. តែ​ការ​សំខាន់​នៅ​ក្នុង​ប្រទេស​យើង​សព្វ​ថ្ងៃ គឺ​ថា​មិន​សូវ​មាន​នរណា​គេ​យក​ចិត្ត​ទុក​ដាក់​ឡើយ​អំពី​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ។ គេ​មើល​ទៅ ឃើញ​ត្រូវ​ក៏​មិន​មាត់ ឃើញ​ខុស​ក៏​មិន​អើ​ពើ តើ​អាច​នឹង​កែ​ប្រែ​បាន​យ៉ាង​ដូច​ម្ដេច?

  5. យូរៗ​ទៅ ពាក្យ​មួយ​សរសេរ​ខុស​ពី​វចនានុក្រម ហើយ​បើ​គេ​តាម​វចនានុក្រម​ភាគ​ច្រើន នោះ​ពាក្យ​មួយ​នោះ នឹង​ក្លាយ​ជា​ពាក្យ​ខុសគេ​ខុស​ឯង គឺ​គេ​មិន​អោយ​តំលៃ រឺ គេ​មើល​មិន​យល់។ ដូច្នេះ​អ្នក​អាន​នោះ​គេ​វាយ​តំលៃ​ គេ​រិះគន់​។

    យើង​គ្រាន់​តែ​គិត​មើល​ទៅ បើ​ខ្មែរ​ណា​ម្នាក់​សរសេរ​ពាក្យ​អង់គ្លេស​មួយ​ខុសបិទ​មុខ​ហាង គេ​នឹង​ពេប​ជ្រាយ ថា​ម្នាក់​មួយ​ម៉ាត់​ កែ​ឯង។ មិន​បាច់​បង្ខំ​ទេ មិន​បាច់​មាន​ច្បាប់​បង្ខំ​អោយ​សរសេរ​ត្រូវ​អី​ទេ។

  6. លោក​គ្រូ​និយាយ​នេះ​ក៏​ត្រូវ​ម្យ៉ាង​ដែរ តែ​ប្រសិន​បើ​យើង​ចេះ​មូល​មតិ​គ្នា​ជ្រើស​រើស​ពាក្យ​ណា​មួយ​ឲ្យ​សម​ស្រប​ទៅ ងាយ​ស្រួល​អាន ងាយ​ស្រួល​យល់ និង​អាច​ទទួល​យក​បាន​ពី​មនុស្ស​គ្រប់​គ្នា នោះ​មិន​ចាំ​បាច់​មាន​ការ​ខ្វែង​គំនិត​គ្នា​ច្រើន​នោះ​ទេ។ ចំនែក​ឯ​ពាក្យ​ដែល​គ្មាន​នៅ​ក្នុង​វចនា​នុក្រម​នោះ​មិន​មែន​មាន​ន័យ​ថា​ខុស​នោះ​ទេ គឺ​គ្រាន់​តែ​ចង់ឲ្យ​គណៈ​កម្មការ​ខាង​ផ្នែក​អក្សរ​សាស្ត្រ​សហការ​គ្នា​បង្កើត​វចនា​នុក្រម​សម្រាប់​ពាក្យ​ថ្មី​បន្ថែម​ទៀត ដូច​ជា​នៅ​ប្រទេស​អង់គ្លេស​ដែរ ពោល​គឺ​គេ​មាន​វចនានុក្រម​ពាក្យ​ថ្មីៗ​ជាប់​ជា​និច្ច សម្រាប់​បំពេញ​តម្រូវ​ការ​របស់​ប្រជា​ជន។

  7. អារម្ភកថារបស់​វចនានុក្រម​ខ្មែរ: អ្នក​បង្កើត​វចនានុក្រមដំបូង​ឡើយ​ប្រុង​ដាក់​ថា វចនានុក្រម​ខ្មែរ​របស់​រាជការ ប៉ុន្តែ​គេ​មិន​ដាក់​បែប​នេះ​ទៅ​វិញ ព្រោះ​យល់​ថា​ដូច​ជា​បង្ខំ​គេ​អោយ​ធ្វើ​តាម​ខ្លួន។ ដូច្នេះ​ក៏​ដាក់​ថា​ជា​វចនានុក្រម​ខ្មែរ​វិញ។ ហើយ​ចង់​នរណា​សរសេរ​តាម​ក៏​បាន​មិន​សរសេរ​តាម​ក៏​បាន។ ហេតុ​អ្វី​ក៏​សរសេរ​តាម​ក៏​បាន​មិន​សរសេរ​តាម​ក៏​បាន។
    ព្រោះ​ថា​ការ​បង្កើត​ជា​វចនានុក្រម​ខ្មែរ​នេះ អ្នក​និពន្ធ​បាន​កែ​អ្វី​ដែល​ជា​ទំលាប់​ចាស់​ដែល​គេ​ធ្លាប់​តែ​ប្រើ​និង​សរសេរ​ជា​ច្រើន។ បង្កើត​ក្បួន​ថ្មី​ខុស​ពី​មុន។ ដូច្នេះ​តើ​គេ​អាច​ពន្យល់​យ៉ាង​ដូចម្តេច​បាន​ថា អ្វី​ដែល​ខ្លួន​ឯង​ធ្វើ​នុះ​វាត្រឹម​ត្រូវ?។ ឧទាហរណ៍ ពាក្យ ហើយ ហើ្យ ឱយ ឱ្យ ។ កាល​ពីមុន​គេ​សរសេរ​ថា ហើ្យ ឱ្យ តែ​ក្រោយ​មក​ថា​កែ​ ជា ហើយ តែ​ទុក ឱ្យ នៅ​ដដែលទុក​ជា​លក្ខណៈ​ពិសេស​មួយ។ តើ​គេ​អាច​ពន្យល់​យ៉ាង​ម៉េច​ថា​ខ្លួន​ធ្វើ​នេះ​ត្រឹម​ត្រូវ។

    ទស្សនៈ ថាបើ​បណ្តោយ​អោយ​សរសេរ​អនាធិបតេយ្យបែប​នេះ​នោះ​អក្សរ​ខ្មែរ​នឹង​រលាយ​នោះ វា​មិន​ត្រឹម​ត្រូវ​ទេ។ ដរាប​ណា​យើង​មាន​វចនានុក្រម​ ក៏​គង់​មាន​គេ​សរសេរតាមកាន់​តែ​ច្រើន​ឡើងៗ។ តែ​បើ​គេ​មិន​ចង់​សរសេរ​តាមភាគ​ច្រើន មានន័យ​ថា​វចនានុក្រម​មិន​ល្អ។

    អ្វី​ដែល​សំខាន់​នោះ​គឺ​មិន​មែន​ការ​បង្ខិត​បង្ខំ​គេ​អោយ​សរសេរ​តាម​នោះ​ទេ។ ក្រុម​អ្នក​បង្កើត​វចនានុក្រម​គួរ​តែ​មាន​គោល​ការណ៍​ខ្លួន​ឯង​អោយ​ច្បាស់​លាស់​សិន រឿង​ថា​ដូច​ម្តេច​ដែល​ហៅ​ថា​សរសេរ​ត្រូវ ដូចម្តេច​ដែល​ហៅ​ថា​ខុស?។ ពាក្យ​គ្មាន​ក្នុងវចនានុក្រម​មានន័យ​ថា​ខុស​រឺ? ពាក្យ​ថ្មី​ត្រូវ​សរសេរ​យ៉ាង​ណា? តាម​គោលការណ៍​បែប​ណា?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s