តើ​ហ៊ីត្លែរ​ស្លាប់​ដោយ​របៀប​ណា?


រូបថតហ៊ីត្លែរក្នុងឆ្នាំ ១៩៣៣
រូបថតហ៊ីត្លែរក្នុងឆ្នាំ ១៩៣៣

បើ​តាម​ខ្ញុំ​ដឹង មនុស្ស​ភាគ​ច្រើន​នៅ​មាន​ចម្ងល់​ជា​ច្រើន​អំពី​ការ​ស្លាប់​របស់​លោក អាដុហ្វ ហ៊ីត្លែរ ដែល​ជា​មេដឹក​នាំ​ពួក​ណាស៊ីស​ប្រទេស​អាល្លឺម៉ង់​ដែល​ជា​ដើម​ចម​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ។ ដូច្នេះ​ហើយ ខ្ញុំ​ក៏​សូម​បក​ស្រាយ​ដើម្បី​បំបាត់​ចម្ងល់​របស់​អ្នក​ទាំង​អស់​គ្នា ដូច​ត​ទៅ៖

តាម​ការ​ស្រាវជ្រាវ​មក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ ១៩៤៥ ប្រទេស​អាល្លឺម៉ង់​ចាប់​ផ្ដើម​ចាញ់​សង្គ្រាម ហើយ​ប្រទេស​អាល្លឺម៉ង់​ក៏​ត្រូវ​បក្ស​ពួក​សម្ព័ន្ធ​មិត្ត​វាយ​ចូល​បាន​រហូត​ដល់​ក្រុង​ប៊ែរឡាំង (Berlin) ។ ដល់​ដំណាក់​កាល​នេះ ហ៊ីត្លែរ​ ដោយ​ដោះ​ស្រាយ​អ្វី​មិន​ចេញ ក៏​ចេញ​បញ្ញា​មួយ​ឲ្យ​គេ​បំផ្លាញ​ទី​ក្រុង​ប៊ែរឡាំង​ចោល ព្រោះ​គាត់​និយាយ​ថា ទី​ក្រុង​នេះ​ត្រូវ​តែ​ដួល​រលំ​ទៅ​តាម​ជីវិត​របស់​គាត់។ ម្យ៉ាង​វិញ​ទៀត គាត់​ក៏​បាន​ប្រសាសន៍​ផង​ដែរ​ថា គាត់​នឹង​ធ្វើ​ជា​ខ្មោច​នៅ​ក្នុង​ទី​ក្រុង​ប្រទេស​កំណើត​របស់​ខ្លួន ជា​ជាង​ឲ្យ​គេ​ចាប់​បាន។ មក​ដល់​ថ្ងៃ​ទី ៣០ មេសា ឆ្នាំ ១៩៤៥ ហ៊ីត្លែរ​ ក៏​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​នៅ​ក្នុង​ឧម្មង្គ​ (រូង​ក្រោម​ដី) របស់​គាត់ ដោយ​បាញ់​សម្លាប់​ខ្លួន។ គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​នឹង​គាត់​ធ្វើ​អត្ត​ឃាត​នោះ គាត់​បាន​បញ្ជា​ឲ្យ​កូន​ចៅ​របស់​គាត់ យក​សាក​សព​គាត់​ទៅ​ដុត​ចោល​ កុំ​ឲ្យ​បន្សល់​ភស្តុតាង​អ្វី​ឡើយ។ ទាហាន​ទាំង​នោះ​ក៏​ធ្វើ​ដូច​តាម​ពាក្យ​ដែល​ ហ៊ីត្លែរ​ និយាយ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​នៃ​ការ​ដុត (ចាក់​សាំង​ដុត) ទាហានទាំង​ប៉ុន្មាន​នាក់​នោះ ក៏​ត្រូវ​បង្ខំ​ចិត្ត​រត់​គេច​ខ្លួន ដោយ​សារ​កង​ទ័ព​ក្រហម​របស់​រុស្សី​មក​ដល់។

ការ​អាក់​ខាន​នេះ​បាន​ធ្វើ​ឲ្យ​សាក​សព​របស់​ហ៊ីត្លែរ​មិន​ត្រូវ​បាន​ឆេះ​ទាំង​ស្រុង​នោះ​ទេ។ លោក​ស្តាលីន គាត់​បាន​បញ្ជា​ឲ្យ​កង​ទ័ព​ជំនិតសម្ងាត់​មួយ​ក្រុម

ធ្មេញហ៊ីត្លែរ
ធ្មេញហ៊ីត្លែរ

តូច​ដើម្បី​ស្វះ​ស្វែង​រក​ និង​សម្គាល់​សាក​សព​របស់​លោក ហ៊ីត្លែរ។ ចុង​ក្រោយ​ គេ​គាស់​បាន​សាក​សព​មួយ​ពី​ក្នុង​មឈូស​ក្រោម​ដី ប៉ុន្តែ​មុខ​មាត់​ និង​ខ្លួន​ប្រាណ​ត្រូវ​ឆេះ​ខ្ទេច​មើល​គ្មាន​យល់ លើក​លែង​តែ​ធ្មេញ​មួយ​ក្រាស និង​ លលា​ដ៏​ក្បាល​មួយ​បំនែក។ ដូច្នេះ​មាន​តែ​វិធី​ម្យ៉ាង​គត់​គឺ​ទៅ​ស៊ើប​សួរ​រក​ទន្យ​ពេទ្យ​ឯក​ជន (Private Dentist) របស់​លោក​ហ៊ីត្លែរ។ ទន្ត​ពេទ្យ​នោះ​ក៏​បាន​គូរ​គំនូស​តាង​គ្រោង​ធ្មេញ​របស់​លោក ហ៊ីត្លែរ ទៅ​តាម​ការ​ចង​ចាំ​របស់​គាត់ សរ​ឲ្យ​ឃើញ​ថា​គំនូស​តាង និង​ធ្មេញ​ពិត​មាន​លក្ខណៈ​ដូច​គ្នា គេ​ក៏​សន្មត​ថា​សាក​សព​នោះ​គឺ​ជា​សាក​សព​របស់​លោក​ហ៊ីត្លែរ។

ប៉ុន្តែ​រឿង​រក​ឃើញ​សាក​សព​នេះ​មិន​ត្រូវ​បាន​បង្ហើប​ប្រាប់​ឲ្យ​ពិភព​លោក​ដឹង​សោះ​ឡើយ រហូត​ទាល់​តែ​ដល់​ទសវត្ស​ទី ៦០ (1960s) ។ នៅ​ក្នុង​កំឡុង​ពេល​លាក់​កំបាំង​នេះ ពួក​រុស្សី​បាន​ផ្លាស់​ប្ដូរ​សាក​សព​របស់​លោក​ ហ៊ីត្លែរ ជា​ច្រើន​កន្លែង កប់​ម្ដង​ហើយ គាស់​ឡើង​ម្ដង​ទៀត រហូត​ដល់​ទី​បញ្ចប់​គេ​ក៏​បាន​យក​សាក​សព​នោះ​ទៅ​រោយ​​តាម​ទន្លេ​អស់​ទៅ។ ក្រោយ​មក ប្រទេស​រុស្សី​គិត​ថា​វា​ប្រសើរ​ជាង​ប្រសិន​បើ​បង្ហាញ​នូវ​បំនែក​សាក​សព​របស់​លោក​ហ៊ីត្លែរ​ ដើម្បី​ប្រាប់ (ខ្ញុំ​យល់​ថា​ដូច​ជា​ចង់​អួត) ពិភព​លោក​ឲ្យ​បាន​ដឹង៖ គឺ​ធ្មេញ​មួយ​ក្រាស និង បំនែក

លលាដ៍​ក្បាល​ហ៊ីត្លែរ
លលាដ៍ ក្បាល ហ៊ីត្លែរ

លលាដ៍​ក្បាល។ វេជ្ជបណ្ឌិត​ជន​ជាតិ​រុស្សីម្នាក់​បាន​យក​ធ្មេញ​មួយ​ក្រាស​នោះ​មក​វិភាគ​ ពិនិត្យ DNA បញ្ជាក់​ថា​ពិត​ជា​ធ្មេញ​របស់​លោក​ហ៊ីត្លែរ​មែន (ម្ដង​នេះ​តាម​បែបតក្កៈ ពោល​គឺ Logic)។ បន្ទាប់​ គេ​វិភាគ​ទៅ​លើ​បំនែក​លលាដ៍​ក្បាល​ ឃើញ​ថា​មាន​ស្នាម​ធ្លុះ​ដោយ​គ្រាប់​កាំភ្លើង​មួយ​នៅ​ផ្នែក​ខាង​ឆ្វេង​លលាដ៍​ក្បាល សន្មត​ថា​លោក ហ៊ីត្លែរ បាញ់​សម្លាប់​ខ្លួន​ ដោយ​យក​កាំភ្លើង​ភ្ជង់​ក្រោម​ចង្កា​ផ្នែក​ខាង​ស្ដាំ​ ហើយ​ផ្អៀង​មក​រក​ខាង​ឆ្វេង។ គេ​ថែម​ទាំង​ទស្សន៍​ទាយ​ទៀត​ថា ប្រហែល​ជា​មុន​នឹង​លោក​ហ៊ីត្លែរ​បាញ់​សម្លាប់​ខ្លួន គាត់​បាន​លេប​ថ្នាំ​ពុល​រួច​ទៅ​ហើយ ដើម្បី​ឲ្យ​ប្រាកដ​ថា​គាត់​នឹង​ស្លាប់។ គួរ​រំលឹក​ផង​ដែរ​ថា ថ្នាំ​ពុល​ដែល​គាត់​លេប​គឺ​ជា​ប្រភេទ​គីមី​ម្យ៉ាង​ដែល​នៅ​ពេល​ដែល​លេប​ចូល​ក្នុង​ពោះ នឹង​ស្រូប​យក​អុកស៊ីសែន (O2) ពី​ខ្លួន​យើង​ទាំង​អស់​ រឺ​ហៅ​ម្យ៉ាង​ទៀត​ថា កាត់​ផ្ដាច់​​អុកស៊ីសែន ដូច្នេះ​យើង​នឹង​ថប់​ដង្ហើម​ស្លាប់។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​លើក​កាំភ្លើង​យក​មក​បាញ់​សម្លាប់​ខ្លួន​បាន ក្រោយ​ពេល​លេប​ថ្នាំ​ពុល​ហើយ។

ការ​រៀប​រាប់​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា​តើ​លោក អាដុហ្វ ហ៊ីត្លែរ​ស្លាប់​យ៉ាង​ដូច​ម្ដេច។ ដូច​នេះ​ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​លែង​ឆ្ងល់​ថា​តើ​ ហ៊ីត្លែរ ស្លាប់​យ៉ាង​ម៉េច​ទៀត​ហើយ។ ប្រសិន​បើ​នៅ​មាន​ចម្ងល់​អ្វី​ទៀត សូម​សួរ​មក​ចុះ ខ្ញុំ​នឹង​ព្យាយាម​ឆ្លើយ​​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​ដឹង។

4 thoughts on “តើ​ហ៊ីត្លែរ​ស្លាប់​ដោយ​របៀប​ណា?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s