តើ​ការ​បិទ​ខេមបូស៊ិក និង​​ល្បែង​ដទៃ​ទៀត​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ?


ប៉ុន្មាន​ថ្ងៃ​មុន​នេះ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​គេ​បិទ​សាខា​ទាំង​ប៉ុន្មាន​របស់​ខេមបូស៊ិក​ទាំង​អស់ ព្រម​ទាំង​បន​ល្បែង​ដទៃ​ទៀត​ដូច​ជា​ឆ្នោត​ជា​ដើម។ តើ​ហេតុ​អ្វី​បាន​​ជា​ទើប​តែ​បិទ​ឥឡូវ? តើ​គេ​បិទ​នេះ​ក្នុង​គោល​បំណង​អ្វី?

បើ​តាម​យោបល់​របស់​ខ្ញុំ ការ​បង្ខំ​បញ្ជា​ឲ្យ​បិទ​នេះ​គឺ​ដោយ​សារ​តែ​វិបត្តិ​សេដ្ឋ​កិច្ច​ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ពិភព​លោក។ កុំ​ថា​វិបត្តិ​នេះ​មិន​សូវ​ប៉ះ​ពាល់​ដល់

សាខាខេមបូស៊ិក
សាខាខេមបូស៊ិក

ប្រទេស​កម្ពុជា​ឲ្យ​សោះ គឺ​វា​ប៉ះ​ពាល់​ខ្លះ​ណាស់ ពោល​គឺ​ខ្លាំង​ជាង​ប្រទេស​ដទៃ​ៗ​ឯ​ទៀត​ផង ដោយ​សារ​ប្រទេស​យើង​នៅ​ជា​ប្រទេស​ក្រី​ក្រ​ និង​កំពុង​អភិវឌ្ឍ​នៅ​ឡើយ។ កំណើន​នៃ​ភាព​គ្មាន​ការងារ​ធ្វើ​ដែល​កំពុង​តែ​មាន​ស្រាប់ ក៏​កាន់​តែ​កាន់​ឡើង​ក្នុង​កំឡុង​ពេល​វិបត្តិ​នេះ។ ដូច្នេះ វា​ជា​ការ​ចាំ​បាច់​ណាស់​ដែល​បន​ល្បែង​ទាំង​ឡាយ​ត្រូវ​តែ​បិទ។ ហេតុ​អ្វី? ពី​ព្រោះ​ថា បើ​ពុំ​នោះ​ទេ អំពើ​ចោរកម្ម​ និង​ឃាតកម្ម​នឹង​កាន់​តែ​ឈាន​ឡើង​ដល់​កំរិត​កំពូល ត្បិត​មនុស្ស​ត្រូវ​ការ​លុយ ប្រសិន​គ្មាន​លុយ ស្អី​ក៏​ហ៊ាន​ធ្វើ​ដែរ។ ម្យ៉ាង ការ​បញ្ជា​ឲ្យ​បិទ​នេះ​ក៏​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​គួរ​សម​ដែរ​ដល់​ប្រជា​ជន​ទាំង​អស់។ ជាក់​ស្ដែង​ សព្វ​ថ្ងៃ​ម្នាក់​ៗ​គ្មាន​រក​ការងារ​អ្វី​ធ្វើ​នោះ​ទេ គិត​តែ​ដេក​យល់​សប្តិ កាត់​សប្តិ រួច​ទៅ​ចាក់​ឆ្នោត​ផ្សង​សំណាង។ ឯ​អ្នក​ចាក់​បាល់​វិញ​ក៏​អញ្ចឹង​ដែរ មួយ​យប់​ៗ​គ្មាន​ដេក​គ្មាន​ពួន​​ទេ ចាំ​មើល​តែ​បុង​បាល់ ចាំ​មើល​តែ​ទូរទស្សន៍។

បញ្ហា​សំខាន់​បំផុត​នោះ​គឺ​ផ្ដោត​ទៅ​លើ​សិស្សា​នុសិស្ស។ ដូច​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ ក្មេង​ៗ​សិស្ស​សាលា​ មិន​ទាន់​ទាំង​រៀន​ចប់​បាក់​ឌុប​ផង​ ក៏​ចេះ​ចាក់​បាល់​ នឹង​គេ​ទៅ​ហើយ។ បើ​ល្បែង​ចូល​ខ្លួន​ទៅ​ហើយ តើ​រៀន​សូត្រ​ឯ​ណា​កើត? កុំ​ថា​ឡើយ​តែ​សិស្ស​ សូម្បី​តែ​គ្រូៗ​មួយ​ចំនួន​ដែល​គួរ​តែ​ធ្វើ​ជា​គំរូ​ល្អ​ដល់​គេ ក៏​ប្រព្រឹត្ត​អំពើ​ឆ្កួត​លីលា​ដូច​នេះ​ដែរ។ ខ្ញុំ​ឃើញ​ផ្ទាល់​នឹង​ផ្នែក​ គ្រូ​ប្រុស​ៗ​មួយ​ក្រុម​ប្រជុំ​គ្នា​ បុង​បាល់​នៅ​នឹង​ដៃ កំពុង​តែ​ពិភាក្សា​គ្នា​អំពី​រឿង​បាល់។ បើ​អញ្ចឹង តើ​ទៅ​អប់​រំ​កូន​សិស្ស​ម៉េច​ទៅ​កើត​ទៅ?

រួម​សេចក្ដី​មក ការ​បិទ​ខេមបូស៊ិក និង​ទីតាំង​ចាក់​ឆ្នោត​ ក៏​អាច​ជា​មធ្យោបាយ​មួយ​កាត់​បន្ថយ​នូវ​អំពើ​អាក្រក់​នៅ​ក្នុង​សង្គម​បាន​ខ្លះ​ដែរ ទោះ​បី​ជា​​មិន​អាច​នឹង​បិទ​បាន​ទាំង​អស់​ក៏​ដោយ (ខ្លះ​នៅ​តែ​បើក​លួច​លាក់)។ ហ៊ុន សែន​បង្ហាញ​អំពី​សក្ដានុភាព​របស់​គាត់​ហើយ តើ​ជំហាន​បន្ទាប់​មក​ទៀត​គឺ​ជា​អ្វី?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s