ការ​គូសលេង​លើ​ក្រដាស​ពេល​កំពុង​រៀន​ជា​ការ​ល្អ???


ជា​ធម្មតា នៅ​ពេល​កំពុង​រៀន​មុខ​វិជ្ជា​ណា​មួយ​គួរ​ឲ្យ​ធុញ​ទ្រាន់ សិស្ស​តែង​តែ​យក​ក្រដាស​មក​គូស​វាស​លេង​ ដើម្បី​កែ​អផ្សុក។ អ្នក​ទាំង​គិត​ថា​សិស្ស​នោះ​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀន​សូត្រ។ ប៉ុន្តែ​វិទ្យាសាស្ត្រ​ថា​ផ្សេង​ពី​នោះ​ទេ!

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ដឹង​ថា សិស្ស​ដែល​គូស​វាស​លេង​លើ​ក្រដាស​ពេល​កំពុង​ស្ដាប់​គ្រូ​ពន្យល់ រឺ​អត្ថបទ​កាស្សែត​ណា​មួយ អ្នក​នោះ​ទទួល​ព័ត៌មាន​បាន​ច្រើន​ជាង​សិស្ស​ធម្មតា។ ក្នុង​ការ​ពិសោធ​មួយ គេ​ឲ្យ​សិស្ស​មួយ​ថ្នាក់​ស្ដាប់​អត្ថបទ​កាស្សែត​មួយ ។ សិស្ស​មួយចំនួន​​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​គូស​រូប​លេង​លើ​ក្រដាស​ស្រប​ពេល​នឹង​ការ​ស្ដាប់ ដោយ​មិន​ខ្វល់​ថា​ស្អាត​រឺ​មិន​ស្អាត​នោះ​ទេ ហើយ​ដោយ​មិន​ប្រាប់​ពី​គោល​បំណង​អ្វី​ឡើយ។ ក្រោយ​ពេល​ដែល​កាស្សែត​លេង​ចប់ គេ​ក៏​ដាក់​សំណួរ​ឲ្យ​សិស្ស​ទាំង​អស់​នោះ​ឆ្លើយ​​គឺ​សួរ​អំពី ឈ្មោះ​មនុស្ស​ទាំង​ប្រាំបី​ដែល​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង និង​ឈ្មោះ​ទី​កន្លែង​ទាំង​ប្រាំបី​ដែល​បាន​លើក​ឡើង​ក្នុង​ការ​សន្ទនា។ លទ្ធ​ផល​បង្ហាញ​ឲ្យ​ឃើញ​ថា សិស្ស​ដែល​គូស​លេង​លើ​ក្រដាស​ពេល​កំពុង​ស្ដាប់​ទទួល​បាន​ពិន្ទុ​ជា​មធ្យម ៧.៥ ឯ​សិស្ស​ដែល​ស្ដាប់ធម្មតា​បាន​ពិន្ទុ​ជា​មធ្យម​ត្រឹម​តែ ៥.៨ ប៉ុណ្ណោះ។

ដូច្នេះ​គេ​ក៏​សន្និដ្ឋាន​ថា​ការ​គូស​លេង​លើ​ក្រដាស​មិន​មែន​ជា​ការ​នាំ​អារម្មណ៍​សិស្ស​ឲ្យ​ចាក​ឆ្ងាយ​ពី​ការ​រៀន​សូត្រ​ឡើយ ផ្ទុយ​ទៅ​វិញ​ការ​គូស​លេង​បាន​ហាម​ឃាត់អារម្មណ៍​​សិស្ស​នោះ​មិន​អោយ​ស្រមើ​ស្រមៃ​ ពេល​កំពុង​រៀន​ទៅ​វិញ​នោះ​ទេ។

សម្រាប់​ព៍ត៌មាន​បន្ថែម៖ Take Note: Doodling Can Help Memory

4 thoughts on “ការ​គូសលេង​លើ​ក្រដាស​ពេល​កំពុង​រៀន​ជា​ការ​ល្អ???

  1. គេ​សុទ្ធ​តែ​ជា​អ្នក​វិទ្យាសាស្ត្រ ដូច្នេះ​គេ​ច្បាស់​ជា​រើស​សិស្ស​ដែល​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ហើយ មិន​យក​សិស្ស​ពូកែ​ជាង​ទៅ​ឲ្យធ្វើ​ពិសោធ​នោះ​ទេ។

  2. ចៃដន្យប៉ះ​អាអ្នកគូសលេង​ហ្នឹង​ពួកែផងទេមិនដឹង ពិសោធន៍ចឹង​ម៉េចអាយកជាការបាន ចង់ពិសោធន៍គួតែ​ធ្វើឲ្យបាន ១០០០នាក់ ១០០ដងអីទៅបានអាច​យកជាការបាន!
    ធម្មតា​តែយើងកំពុងគូសលេងចឹង ម៉ែហៅស៊ីបាយ​ស្តាប់មិនលឺផង! តែបើថាគូស​លេង ដើម្បី​បាត់​ស្ត្រៃសនឹង​មែន!

  3. ខ្ញុំ​យល់​ស្រប​នឹង​គំនិត​នេះ​ ព្រោះក្រៅ​ពី​បាន​បន្ធូរ​អារម្មណ៍​ក្នុង​ការ​រៀន​សូត្រ​ ការគូស​វាស​លើ​ក្រដាស​អាច​ធ្វើ​ឲ្យ​គេ​បែក​គំនិត​ថ្មីៗ​ច្រើន​ដៅយ​មិន​ដឹង​ខ្លួន​។ ខ្ញុំ​ធ្លាប់​មាន​បទ​ពិសោធន៍​ររឿង​នេះ​ខ្លះៗ​ដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s