ហេតុ​អ្វី​មាន​សក់​ស្កូវ?


image002

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មូល​ហេតុ​ដែល​សក់​ប្រែ​ជា​ស្កូវ​ហើយ ហើយ​នេះ​ក៏​អាច​ជា​ចំណាប់​ផ្ដើម​នៃ​មាគ៌ា​ឆ្ពោះ​ទៅ​រក​ការរក​ឃើញ​នូវ​ថ្នាំ​ការពារ​សក់​ស្កូវ​ផង​ដែរ។

ការ​ស្រាវ​ជ្រាវ​ថ្មីៗ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សក់​ស្កូវ​អាច​បណ្ដាល​មក​ពី​ប្រតិកម្ម​គីមី​បណ្ដាក់​ដែល​កើត​ឡើង​នៅ​ក្នុង​សរសៃ​សក់​របស់​មនុស្ស។ ប្រតិកម្ម​នេះ​ចាប់ផ្ដើម​នៅ​ពេល​ដែល​មាន​ការ​ធ្លាក់​ចុះ​នូវ​ អង់ស៊ីម មួយ​ប្រភេទ​ហៅ​ថា កាតាឡែស (Catalase) ។ កាតាឡែស​គឺ​ជា​អង់ស៊ីម​សម្រាប់​បំបែក​អ៊ីដ្រូសែន​ពែអុកស៊ីត ដែល​រមែង​កើត​មាន​ឡើងនៅ​ក្នុង​សក់​ឲ្យ​ទៅ​ជា​អ៊ីដ្រូសែន និង​អុក​ស៊ីសែន។ ប៉ុន្តែ​នៅ​ពេល​ដែល​កំរិត​កាតាឡែស​ចុះ​ទាប អ៊ីដ្រូសែន​ពែ​អុកស៊ីត ក៏​មិនត្រូវ​បាន​បំបែក​ដែរ ហើយ​សក់​ក៏​មាន​ការ​ប្រែ​ពណ៌​ពី​ខ្មៅ​ទៅ​ស រឺ​ស្កូវ។

របក​គំហើញ​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​មនុស្ស​ទូទៅ។ ខ្ញុំ​សង្ឃឹម​ថា​ទៅ​ថ្ងៃ​អនាគត​មនុស្ស​មិន​ចាំ​បាច់​សក់​ស្កូវ ហើយ​ក៏​មិន​ចាំ​បាច់​ទិញ​ថ្នាំ​លាប​សក់​ទៀត​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ សូម​សោក​ស្ដាយ​ចំពោះ​ក្រុមហ៊ុន​ផលិត​ថ្នាំ​លាប​សក់​ផង ព្រោះ​អី​តែ​គេ​ផលិត​ថ្នាំ​ការពារ​សក់​ស្កូវ​បាន ក្រុមហ៊ុន​នោះ​ច្បាស់​ជា​អេ​ហើយ។

សម្រាប់​ព័ត៌មាន​បន្ថែម៖ Why Hair Goes Gray

One thought on “ហេតុ​អ្វី​មាន​សក់​ស្កូវ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s