ហេតុ​អ្វី​បាន​ជា​ឧបករណ៍​អេឡិច​ត្រូនិច​នៅ​តែ​ស៊ី​ភ្លើង​ពេល​មិន​ប្រើ?


      the_conscious_consumer-636332711-1235688578     

អ្នក​ទាំង​អស់​គ្នា​ច្បាស់​ជា​ធ្លាប់​ឮ​គេ​និយាយ​ត​ៗ​គ្នា​មក​ហើយ ថា​គ្រឿង​អេឡិចត្រូនិច​ ទោះ​បី​ជា​ពេល​បិទ​កុងតាក់​ទៅ​ហើយ ក៏​នៅ​តែ​បន្ត​ប្រើ​ចរន្ត​ភ្លើង​ដែរ។ តើ​មូល​ហេតុ​អ្វី?

            សាស្ត្រាចារ្យ​ គ្រីស ឃីអែលលីច នៃ​នាយកដ្ឋាន​ថាមពល​ បាន​បង្ហើប​ប្រាប់​ពី​បង្ហាញ​នេះ​ថា ការ​បន្ត​ប្រើ​ប្រាស់​ថាម​ពល​របស់​ឧបករណ៍​អេឡិច​ត្រូនិច​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​មួយ​ក្នុង​ចំនោម​មូល​ហេតុ​ពីរ។ ទី​មួយ​៖ ឧបករណ៍​ទាំង​នោះ​មាន ​អាដាប់ទ័រ (Adapter) ដែល​នៅ​តែ​បន្ត​ស្រូប​ចរន្ត​អគ្គិសនី ចំនែក​ឯ​ហេតុ​ផល​ទី​ពីរ​នោះ​គឺ​ថា ឧបករណ៍​អេឡិចត្រូ​និច​ទាំង​នោះ​មាន​គ្រឿង​ផ្សំ​តូចៗ​ទៀត (ដូច​ជា​នាឡិកា រឺ​ក៏​ក្ដារចុច) ដែល​ជា​ដើម​ចម​នៃ​ការ​ស្រូប​ថាម​ពល។ គាត់​ក៏​បាន​បន្ថែម​ទៀត​ថា អ្វី​ក៏​ដោយ​ដែល​ប្រើ​ប្រាស់​ប្រដាប់​បញ្ជា​ពី​ចម្ងាយ​ក៏​អាច​នឹង​ស្រូប​យក​ថាម​ពល​ពេល​មិន​ប្រើ​ការ​ដែរ ត្បិត​ឧបករណ៍​ទាំង​នោះ​ត្រូវ​ការ​ថាម​ពល​ដើម្បី​អាច​ទទួល​សញ្ញា​ពី​ប្រដាប់​បញ្ជា​បាន។

One thought on “ហេតុ​អ្វី​បាន​ជា​ឧបករណ៍​អេឡិច​ត្រូនិច​នៅ​តែ​ស៊ី​ភ្លើង​ពេល​មិន​ប្រើ?

  1. ភ្លើងនោះហៅថា ថាមពលរង់ចាំ (standby power) ។ តែរបស់ខ្លះមាន
    កុងតាក់ពីរ មួយហៅថា Master Switch ឬក៏ Hard Switch មួយទៀតហៅ
    ថា Soft Switch ។ បើយើងប្រើកុងតាក់ធំ (Master Switch) សម្រាប់បិទភ្លើង
    នោះចរន្តភ្លើងក៏ឈប់រត់ទៀតដែរ មានន័យថា ឧបករណ៍នោះអត់មានប្រើភ្លើង
    ទៀតទេ ។ ផ្ទុយទៅវិញ បើយើងប្រើកុងតាក់តូច (Soft Switch) សម្រាប់បិទ
    ភ្លើង នោះចរន្តភ្លើងនៅតែមានសម្រាប់ឧបករណ៍នោះប្រើប្រាស់ ប៉ុន្តែវាមិនស៊ី
    ភ្លើងប៉ុន្មានទេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s