ហេតុ​អ្វី​មិន​ចង់​បាន​និទ្ទេស A?


ការ​សិក្សា​ចំនេះ​ដឹង​ទូទៅ​មាន​ពី​ថ្នាក់​ទី​មួយ​រហូត​ដល់​ថ្នាក់​ទី​ដប់​ពីរ។ ចំនែក​ការ​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២ ក៏​មាន​លក្ខណៈ​ពិសេស​ជាង​គេ​ជាង​ឯង​ដែរ ដែល​គេ​ឯង​តែង​ហៅ​ថា ប្រឡង​ថ្នាក់​ជាតិ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា នៅ​ក្នុង​លទ្ធផល​ប្រឡង​គេ​បែង​ចែក​និទ្ទេស​សិស្ស​ម្នាក់​ៗ​ទៅ​តាម​ពិន្ទុ​ខ្ពស់​ទាប​រៀង​ៗ​ខ្លួន ហើយ​និទ្ទេស​ដែល​ល្អ​ជាង​គេ​នោះ​គឺ A បន្ទាប់​មក​មាន B, C, D ហូរ​ហែរ​ទៀត។

អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ប្រលង​ថ្នាក់​ជាតិ​មក​ដល់​នោះ សុទ្ធ​តែ​បាន​ទស្សន៍ទាយ​ និង​សាក​សួរឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​តើ​អាច​នឹង​យក​និទ្ទេស​ណា​បាន​ល្អ។ សម្រាប់​រូប​ខ្ញុំដែល​កំពុង​រៀន​ថ្នាក់​ទី ១១ អ្វី​ដែល​គួរ​ឲ្យ​ចម្លែកក្នុង​ចិត្ត​​នោះ​គឺ​​ថា​ក្នុង​ចំនោម​សិស្ស​ដប់​នាក់​ដែល​ខ្ញុំ​សួរ​ពី​និទ្ទេស​ដែល​គេ​ចង់​បាន មាន​យ៉ាង​ច្រើន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ថា​គេ​ចង់​បាន​និទ្ទេស A។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​គេ​មិន​ប្រាថ្នា​ចង់​បាន​និទ្ទេស​ខ្ពស់​អញ្ចឹង? ពេល​គេ​សួរ​ខ្ញុំ​ថា​ចង់​បាន​និទ្ទេស​អី ខ្ញុំ​ឆ្លើយ​ថា A គេ​បែរ​ជា​ចំអក ថា​ខ្ញុំ​ប្រាថ្នា​ខ្ពស់​ពេក​ទៅ​វិញ។ តើ​ការ​ចង់​បាន​និទ្ទេស A ដែល​ជា​និទ្ទេស​ល្អ​បំផុត​នោះ​មាន​អ្វី​ប្លែក​ទៅ? នរណា​ទៅ​ចង់​បាន​តែ B C រឺ D នោះ? តើ​ពួក​អ្នក​ទាំង​នោះ​ពិត​ជា​គិត​ថា​ខ្លួន​គ្មាន​សមត្ថភាព​ទៅ​យក​ដល់​និទ្ទេស A រឺ? ពិត​ជា​ឆ្កួត​មែន! ចំពោះ​ខ្ញុំ ខ្ញុំ​គិត​ថា​ឪពុក​ម្ដាយ​ខ្ញុំ​បាន​ចំណាយ​ប្រាក់​កាស​យ៉ាង​ច្រើន​សម្រាប់​ឲ្យ​ខ្ញុំ​យក​មក​ចាយ​វាយ​លើ​ការ​រៀន​សូត្រ​តាំង​ពី​ថ្នាក់​ទី​មួយ​រហូត​ដល់​ថ្នាក់​បញ្ចប់ ហើយ​បូក​ផ្សំ​នឹង​ពេល​វេលា​ទាំង​ប៉ុន្មាន​ឆ្នាំ​ដែល​ខ្ញុំ​បាន​ចំនាយ និង​ការ​មើល​មេរៀន​រាល់​ថ្ងៃ ខ្ញុំ​សម​តែ​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​ល្អ​បំផុត! ខ្ញុំ​គិត​ថា យើង​ជា​មនុស្ស បើ​យើង​មិន​ចេះ​ស្រមើ​ស្រមៃ​ដល់​រឿង​ល្អ​បំផុត​ទេ ម៉េច​នឹង​អាច​ធ្វើ​ការ​ងារ​អ្វី​កើត​ទៅ៖ បាន​តែ​ធ្វើ​ជា​អ្នក​ក្រោម​បង្គាប់​គេ​ហ្នឹង!

ជន​ខ្លះ​អាច​លើក​ឡើង​ថា នេះ​គឺ​ជា​ការ​លើក​តំកើង រឺ​ការ​វាយ​តម្លៃ​​ខ្លួន​ឯង​ខ្ពស់​ពេក។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការ​យល់​ឃើញ​នេះ​មិន​ត្រឹម​ត្រូវ​ទេ ប្រហែល​ជា​គេ​យល់​ច្រឡំ​ហើយ។ មែន! មនុស្ស​មួយ​ចំនួន​ដែល​មាន​មោទនភាព​ចំពោះ​ខ្លួន​ បែរ​ជា​បរាជ័យ។ ផ្ទុយ​ទៅ​វិញ​ បញ្ហា​គឺ​មិន​មែន​បណ្ដាល​មក​ពី​ភាព​មាន​មោទនភាព រឺ​គ្មាន​នោះ​ទេ គឺ​មក​ពី​គេ​ខ្លួន​​ឯង​មិន​បាន​ព្យាយាម គ្មាន​ចិត្ត​ប្ដេជ្ញា​​ធ្វើ​ឲ្យ​បានសំរេច​នូវ​អ្វី​ដែល​គេ​លើក​តំកើងខ្លួន​ឯង។ ប្រសិន​បើ​យើង​អាច​ធ្វើ​បាន​មែន ប្រសិន​បើ​យើង​អាច​ទទួល​ជោគ​ជ័យ​បាន​មែន នោះ​ការ​សរសើរ​ខ្លួន​ឯង​គឺ​គ្មាន​អ្វី​ខុស​ឆ្គង​នោះ​ទេ។ ប្រសិន​បើ​យើង​ខំ​រៀន​ឲ្យ​ពិត​ប្រាកដ មែន នោះ​គ្មាន​ហេតុ​ផល​អ្វី​ដែល​យើង​មិន​គួរ​និយាយ​ថា ខ្លួន​យើង​នឹង​ជាប់​និទ្ទេស A នោះ​ទេ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s