បក​ប្រែ​ WordPress


WordPress គឺ​ជា​វ៉ិប​សាយ​ក្រុម​ហ៊ុន​ដ៏​ល្បី​ល្បាញ​មួយ​ដែល​ផ្ដល់​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង្កើត ប្លក (Blog) ផ្សេងៗ​​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ លើស​ពី​នេះ​ទៅ​ទៀត WordPress មិន​មែន​មាន​ត្រឹម​តែ​ភាសា​អង់គ្លេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​បក​ប្រែ​អត្ថន័យ​ពី​ភាសា​អង់​គ្លេស​ទៅ​ភាសា​ជាតិ​នី​មួយៗ​ទៀត​ផង ក្នុង​នោះ​ក៏​មាន​ភាសា​ខ្មែរ​ដែរ ដែល​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​យ៉ាង​ច្រើន​ដល់​មិត្ត​អ្នក​អាន​ដែល​មិន​ចេះ រឺ​មាន​ការ​លំបាក​ក្នុង​ការ​អាន​ភាសា​អង់គ្លេស។

ដើម្បី​ចូល​រួម​ជា​វិភាគ​ទាន​ក្នុង​ការ​បក​ប្រែ WordPress ទៅ​ជា​ភាសា​ខ្មែរ​ជាតិ​យើង ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំង​អស់​គ្នា​នូវ​វ៉ិប​សាយ​​បក​ប្រែ WordPress ដែល​មាន​អាសយដ្ឋាន៖ http://translate.wordpress.com ។ នៅ​គេហ​ទំព័រ​នោះ អ្នក​អាច​បក​ប្រែ​ចំណង​ជើងមាតិកា​របស់ WordPress ពី​អង់គ្លេស​ទៅ​ភាសា​ផ្សេងៗ​បាន តាម​រយៈ​ការ​ផ្ដល់​ជា​សំនូម​ពរ​បក​ប្រែ (ដូច​ជា Comment ដែរ) ដោយ​ការ​វាយ​ពាក្យ​បក​ប្រែ​ដែល​យើង​គិត​ថា​សម​គួរ​អាច​ស្ដាប់​បាន​រួម​ផ្ញើ​ទៅ​ឲ្យ​គេ ក្រោយ​មក​គេ​នឹង​រើស​ពាក្យ​បក​ប្រែ​ណា​មួយ​យ៉ាង​សម​រម្យ​យក​មក​ប្រើ​ជា​ទូទៅ។ សូម​ចូល​រួម​ក្នុង​ការ​បក​ប្រែ WordPress ជា​ភាសា​ខ្មែរ ដើម្បី​អភិវឌ្ឍ​អក្ខរ​ភាព និង​ជួយ​លើក​តំកើង​ភាសា​ខ្មែរ​យើង​តាម​ផ្នែក​ព័ត៌មាន​វិទ្យា​!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s