ប្រវត្តិ​ ក្ដាប់ លា កន្ត្រៃ (ប៉ាវស៊ីងស៊ុង)


rsp_rulesក្ដាប់ លា កន្ត្រៃ រឺ​ក៏​គេ​ហៅ​ថា ប៉ាវស៊ីងស៊ុង គឺ​ជា​ល្បែង​មួយ​ដែល​មាន​ប្រជាប្រិយ​ភាព​ទូទាំង​ពិភព​លោក ហើយ​គេ​ប្រើ​ល្បែង​នេះ​សម្រាប់​សម្រេច​ជ្រើស​រើស​អ្នក​ចេញ រឺ​ឈ្នះ​ឲ្យ​ធ្វើ​អ្វី​មួយ ពោល​គឺ​ប្រើ​ក្នុង​ការ​សម្រេច​កិច្ច​ការ​ត្រូវ​ខុស​ណា​មួយ។ តើ​វា​មាន​ប្រវត្តិ​មក​ពី​ណា?

ដោយ​យោង​ទៅ​តាម​ពាក្យ​សម្ដី​របស់​លោក វ៉កឃើរ (Walker) បាន​ឲ្យ​ដឹង​ថា កំណត់​ត្រា​ដំបូង​បំផុត​នៃ​ល្បែង​នេះ​គឺ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ប្រហែល​ឆ្នាំ ២០០ មុន​គ.ស. ដែល​ជន​ជាតិ​ជប៉ុន​ហៅ​ថា ជេនខិន (Jan-Ken) ។ លោក​ វ៉កឃើរ បាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ល្បែង​នេះ​ត្រូវ​បាន​នាំ​ចូល​ទៅ​ក្នុង​ទ្វីប​អឺរ៉ុប​នៅ​កំឡុង​ពាក់​កណ្ដាល​សត​វត្ស​ទី​១៧ ដោយ​ជាប់​ទាក់​ទង​នឹង​លោក Jean Baptiste Donatien de Vimeur, Comte de Rochambeau ​ជា​ឧត្ដម​សេនីយ៍​បារាំង​ ដែល​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​បញ្ជា​ទ័ព​ជំនួយ​លោក​ ចច វ៉ាស៊ីងតោន ក្នុង​សង្គ្រាម​បដិវត្តន៍​អាមេរិច។ មូល​ហេតុ​ដែល​ល្បែង​នេះ​មាន​ជាប់​ទាក់​ទង​នឹង​លោក Rochambeau នៅ​ជា​អាថ៌កំបាំង​នៅ​ឡើយ ប៉ុន្តែ​គេ​បាន​ហៅ​ល្បែង​នេះ​ដោយ​ប្រើ​ឈ្មោះ​របស់​លោក​គឺ “Rochambeau” រឺ​ “roshambo” ។

នេះ​មិន​មែន​ជា​ទ្រឹស្ដី​តែ​មួយ​អំពី​ប្រភព​ល្បែង​នេះ​ទេ។ មាន​បុរស​ម្នាក់​ទៀតបាន​គូស​បញ្ជាក់​អំពី​ប្រភព​ល្បែង​នេះ​ ថា​មក​ពី​ទ្វីប​អាហ្វ្រិក រឺ​ទ្វីប​អឺរ៉ុប​ទៅ​វិញ។ គាត់​បាន​និយាយ​ថា​ល្បែង​ប៉ាវ​នេះ​ពឹង​ផ្អែក​ទៅលើ​ឧបករណ៍​ដែល​ប្រើ​ប្រាស់​ដោយ​មនុស្ស​ជំនាន់​មុននៅ​ទ្វីបអាហ្វ្រិក រឺ​ក៏​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ដែល​មាន​ដើម​កំណើត​ពី​តំបន់​ ស្កែនឌីណាវៀរ (Scandinavia) រួច​រាល​ដាល​ទៅ​ដល់​ទ្វីប​អឺរ៉ុប រឺ​ក៏​ជា​ល្បែង​ប្រពៃណី​របស់​ជន​ជាតិ​ ស៊ែលទិក (Celtic) ដែល​ឆ្លង​ទៅ​ប្រទេស ​ប៉ទុយហ្កាល់ ហើយ​បន្ទាប់​មក​ដល់​អឺរ៉ុប។ ទ្រឹស្ដី​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​បុរស​ម្នាក់​ទៀត​ ដែល​គាត់​បញ្ជាក់​ថា “ការ​ស្រាវជ្រាវ​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ឯ​សាកលវិទ្យាល័យលីសប៊ន បាន​បង្ហាញ​ថា​ល្បែង​ក្ដាប់​លា​កន្ត្រៃ​នេះ អាច​ចេញ​មក​ពី​ជនជាតិ ស៊ែលទិក ដែល​រស់​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​ប៉ទុយហ្កាល់ (ជិត​ព្រំដែន​ប្រទេស ​ប៉ទុយហ្កាល់ និង​អេស្ប៉ាញ) នៅ​ប្រមាណ​សតវត្ស​ទី​៦​មុន​គ.ស.។ គេ​ជឿ​ថា ល្បែង​នេះ​បាន​រាល​ដាល​ទៅ​ដល់​ឧបទ្វីប​អេស្ប៉ាញ​ដទៃ​ទៀត​ក្នុង​កំឡុង​ពេល​៥០​ឆ្នាំ​ក្រោយ។ ការ​លុក​លុយ​នៃ​ពួក​រ៉ូម៉ាំង​ក្នុង​ប្រទេស ​ហ៊ីសស្ប៉ានៀ (អេស្ប៉ាញ) ​ក្នុង​សតវត្ស​ទី​មួយ​នៃ​គ.ស. បាន​ធ្វើ​ឲ្យ​ល្បែង​នេះ​មាន​ប្រជា​ប្រិយ​ភាព​នៅ​តំបន់ ហ្កាលៀ[i] និង អ៊ីតាលៀ (អ៊ីតាលី​) ។ ប៉ុន្តែ ពួក​រ៉ូម៉ាំង​ពុំ​បាន​ណែនាំ​ល្បែង​នេះ​ដល់​ចក្រភព​អង់គ្លេស​​នោះ​ទេ ដោយ​សារ​តែ​ពួក​គេ​ខ្លាច​ល្បែង​នេះ​ធ្វើ​ឲ្យ​ពួក​អង់គ្លេស​បះ​បោរ​ប្រឆាំង​តប​វិញ។ ល្បែង​នេះ​បាន​មក​ដល់​ប្រទេស​អង់គ្លេស​នៅ​ក្នុង​ឆ្នាំ ៣៥០ នៃ​គ.ស. តាម​រយៈ​ពួក​ប៉ទុយហ្កាល់។

ដូច្នេះ​មាន​រឿង​រ៉ាវ និង​ទ្រឹស្ដី​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​ប្រវត្តិ​ប៉ាវ​ស៊ីងស៊ុង​នេះ។ តើ​វា​ចេញ​មក​ពី​អាស៊ី អឺរ៉ុប រឺ​ក៏​អាហ្វ្រិក? ចំពោះ​រឿង​នេះ​ខ្ញុំ​ក៏​មិនសូវ​ច្បាស់​ដែរ។



[i] ហ្គាលៀ ជា​តំបន់បុរាណដែល​រួម​មាន​​ប្រទេស​បារាំង ប៊ែលហ្ស៊ីក និង​ប្រទេស​អឺរ៉ុប​ផ្សេងៗ​ទៀត

5 thoughts on “ប្រវត្តិ​ ក្ដាប់ លា កន្ត្រៃ (ប៉ាវស៊ីងស៊ុង)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s