កិត្តិយស រឺ​ស្នេហា


postcidកិត្តិយស រឺ​ស្នេហា”​ រឺ​ហៅ​ម្យ៉ាង​ទៀត​ថា “ឡឺស៊ីដ(Le Cid) គឺ​ជា​រឿង​ប្រលោម​លោក​បែប​ល្ខោន​មួយ​និពន្ធ​ដោយ​លោក​ ព្យ៉ែរគរណីយ (Pierre Corneille) នៅ​ក្នុង​គ.ស. ១៦៣៦ ។ រឿង​នេះ​និទាន​ឡើង​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ អំពី​មន្ត្រី​ម្នាក់​ឈ្មោះ​លោក​ ដុង​យ៉ែក ដែល​ត្រូវ​បាន​មន្ត្រី​ម្នាក់​ទៀត​គឺ​លោក ដុង​គរម៉ាស់ ទះ​កំផ្លៀង​មួយ​ដៃ។ ដោយ​ខ្លួន​ចាស់​គ្មាន​កំលាំងតប​វិញ លោក​ក៏​ប្រគល់​ភារកិច្ច​នេះ​ទៅ​ឲ្យ​កូន​ឈ្មោះ ដុង​រ៉ូឌ្រិក ដែល​បំរុង​នឹង​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​លោក​ គរម៉ាស់ គឺ នាង​ស៊ីម៉ែន។ តើ​ ដុង​រ៉ូឌ្រិក នឹង​សម្រេច​ចិត្ត​យ៉ាង​ណា? យក​នាង ​ស៊ីម៉ែន ដ៏​ស្រស់​ស្អាត រឺការ​សង​សឹង​ជួស​ឪពុក? យក​​ស្នេហា រឺ​កិត្តិយស? រឿង​ល្ខោន​នេះ​លេច​ឮ​សុស​សាយ​ក្នុង​ពពួក​រឿង​កំសត់​បារាំងទាំង​អស់ ដោយ​សារ​តែ​អ្នក​តែង​បាន​ទាក់ទាញ​ចិត្ត​មនុស្សយ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ត្រង់​កន្លែង​សម្រេច​ចិត្ត​របស់​ ដុង​រ៉ូឌ្រិក នេះ​ឯង។

ខ្ញុំ​ធ្លាប់​មើល​រឿង​នេះ​រួច​ហើយ ដូច​ពាក្យ​គេ​និយាយ​មែន ល្អ​មើល​គួរ​សម។ មិន​តែ​ប៉ុណ្ណោះ រឿង​នេះ​ត្រូវ​បាន​បក​ប្រែ​ជា​ខេមរ​ភាសាទៀត​ផង គឺដោយ​លោក អាន ឃុន ។ អ្នក​ទាំង​អស់​គ្នា​អាច​រក​ជាវ​បាន​នៅ​តាម​បណ្ណា​គារ​ផ្សេង​ៗ ចំនែក​ខ្ញុំ​ ខ្ញុំ​រក​ឃើញ​សៀវភៅ​នេះ នៅ បណ្ណាគារ​អង្គរ​ធំ។ ខ្ញុំ​សូម​សរសើរ​អ្នក​និពន្ធ​នេះ​ដោយ​ស្មោះ ពី​ព្រោះ​គាត់​មិន​ត្រឹម​តែ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ប៉ុណ្ណឹង​ទេ គាត់​ថែម​ទាំង​បាន​សរសេរ​រឿង​នេះ​ជា​កំនាព្យ​ទៀត​ផង។ ខ្ញុំ​ជឿ​ថា​មិន​មាន​និពន្ធ​ករ​ច្រើន​ដូច​គាត់​ទេ ដែល​មាន​ទេព​កោសល្យ​បែប​នេះ។

មើលរឿង​នេះ​ជា​ភាសា​អង់គ្លេស៖ Le Cid

15 thoughts on “កិត្តិយស រឺ​ស្នេហា

  1. ខ្ញុំ​ធ្លាប់​ទៅ​មើល​ដែរ។ មើល​មិន​សូវ​យល់​ទេ ព្រោះ​របៀប​សំដែង​ល្ខោន​បែប​អឺរ៉ុប មិន​ដូច​យើង​ទេ(សំដែង​ដោយ​តួ​ខ្មែរ)។ របៀប​បង្ហាញ​តួ​អង្គ​ របៀប​បង្ហាញ​ពី​យប់​នឹង​ថ្ងៃ។ល។ និយាយ​រួម​ទៅ​គឺ​ប្លែក​ដាច់​តែ​ម្តង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s