ល្បង​ប្រាជ្ញាសម​ហេតុ​ផល


ពិត​ជា​គួរឲ្យ​អស់​សំណើច​មែន នៅ​ក្នុង​ការ​ប្រឡង​សិស្ស​ពូកែ​គណិត​វិទ្យា​ថ្មី​ៗ​នេះ អធិការ​គណិត​វិទ្យា​បាន​ដាក់​ល្បែង​នេះ​ឲ្យ​សិស្ស​ដោះ ស្រាយ។ ច្បាប់​ល្បែង​នេះ គឺ​គេ​ចង់​ឲ្យ​យើង​ជ្រើស​រើស​សមាជិក​គ្រួសារ​ទាំង​ប្រាំ​នាក់​នេះ​ឲ្យ​ឆ្លង​ស្ពាន​ឈើ​មួយ​ដោយ​ប្រើ​ចង្កៀង​ដែល​មាន​ពេល​វេលា​កំណត់។ គួរ​កត់​សម្គាល់​ថា​សមាជិក​ម្នាក់​ៗ​ត្រូវ​ការ​ពេល​វេលាផ្សេងៗ​គ្នា​​ដើម្បី​ឆ្លង​ស្ពាន​នោះ។ តើ​អ្នក​អាច​ដោះ​ស្រាយ​បាន​ដែរ​រឺ​ទេ? ប្រសិន​បើ​អ្នក​ចង់​សាក​ល្បង សូម​អញ្ជើញ​ទៅ​កាន់​គេហទំព័រ​៖ http://www.plastelina.net/games/game3.html

14 thoughts on “ល្បង​ប្រាជ្ញាសម​ហេតុ​ផល

  1. ហាហា ចេញ​ហើយ តែ​ខ្ញុំ​អត់​មាន​ករណី​យក​មនុស្ស​ម្នាក់​ឆ្លង​ស្ពាន​ផង។ ឆ្លង​ម្តង​ពីរ​នាក់។ តែ​ត្រូវ​ដឹង​ថា​ដើម្បី​អោយ​ចំ​ណេញ​ពេល​ត្រូវ​យក​មនុស្ស​ដែល​ដើរ​យឺត​អោយ​ដើរ​ជាមួយ​គ្នា ព្រោះ​ពេលវេលា​ស្មើរ​នឹង​អ្នក​ដើរ​យឺត​បំ​ផុត។ អ្នក​ដើរ​លឿង​អោយ​ដើរ​ជាមួយ​គ្នា ហើយ​ក៏​ជាអ្នក​កាត់​ចង្កៀង​ត្រឡប់​មក​អោយ​គេ​វិញ​ដែរ😀

  2. ងាយ​ស្រួល​ទេ Neth ឯង​គ្រាន់​តែ​ត្រូវ​ចាំ​ថា​ ចំពោះ​ករណី​ខ្លះ​គួរ​តែ​យក​មនុស្ស​តែ​ម្នាក់​ឆ្លង​ស្ពាន​​បាន​ហើយ​កុំ​ឲ្យ​ខាត​ពេល ហើយ​ប្រសិន​បើ​ត្រូវ​យក​មនុស្ស​ពីរ​នាក់​ឆ្លង​ស្ពាន​ ពេល​វេលា​ដែល​ឆ្លង​ស្ពាន​នឹង​ស្មើ​នឹង​ពេល​វេលា​ដែល​អ្នក​ដើរ​យឺត​បំផុត (ក្នុង​ចំណោម​អ្នក​ទាំង​ពីរ) ​ឆ្លង​ស្ពាន។ យល់​ទេ?😆

  3. សួស្តី​អ្នក​​ទាំង​អស់​គ្នា​
    តើ​មាន​អ្នក​ណា​ចិត្ត​ល្អ​ជួយ​ពន្យល់​gameនេះ​ដល់​neth​ឲ​កាន់​តែ​ច្បាស់​តិច​បាន​ទេ។
    ព្រោះពេល​neth​លេង​ទៅ​នៅ​តែ​ចាញ់​ដ​ដែល:((((

  4. ខ្ញុំ​ជឿ​ថា Neth ឯង​មិន​ល្ងង់​ទេ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​នឹក​ឃើញ​ដំណោះ​ស្រាយ​ចំពោះ​ល្បែង​នេះ​ដែរ។ ប្រសិន​បើ​យើង​រក​ដំណោះ​ស្រាយ​ឃើញ យើង​នឹង​ឃើញ​ថា​មិន​ត្រឹម​តែ​សមាជិក​គ្រួសារ​ទាំង​អស់​នោះ​អាច​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទេ ថែម​ទាំង​នៅ​សល់​១​វិនាទី​ទៀត​ផង។ សូម​បង្ហើប​ប្រាប់​បន្តិច​ចុះ៖ Neth ត្រូវ​ចាំ​ថា​ត្រូវ​យក​អ្នក​ដែល​ដើរ​លឿន​ជាង​គេ​នាំ​មុខ​រហូត។ សង្ឃឹម​ថា Neth នឹង​រក​ចេញ​ទៅ​ចុះ ព្រោះ​ថា​នៅ​មាន​ល្បែង​ស្រដៀង​ៗ​ហ្នឹង​ទៀត។😀

  5. ខ្ញុំ​ជឿ​ថា Neth ឯង​មិន​ល្ងង់​ទេ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​នឹក​ឃើញ​ដំណោះ​ស្រាយ​ចំពោះ​ល្បែង​នេះ​ដែរ។ ប្រសិន​បើ​យើង​រក​ដំណោះ​ស្រាយ​ឃើញ យើង​នឹង​ឃើញ​ថា​មិន​ត្រឹម​តែ​សមាជិក​គ្រួសារ​ទាំង​អស់​នោះ​អាច​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទេ ថែម​ទាំង​នៅ​សល់​១​វិនាទី​ទៀត​ផង។ សូម​បង្ហើប​ប្រាប់​បន្តិច​ចុះ៖ Neth ត្រូវ​ចាំ​ថា​ត្រូវ​យក​អ្នក​ដែល​ដើរ​លឿន​ជាង​គេ​នាំ​មុខ​រហូត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s