គុណសម្បត្តិនៃគណិតវិទ្យា


20080422044624

ចំណេះ​ដឹង​ទូទៅ​ត្រូវ​បាន​គេ​បែង​ចែក​ជា​ពីរ​ផ្នែក​ធំៗ​គឺ​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម។​ ផ្នែក​នី​មួយៗ​តែង​តែ មាន​គុណ​ប្រយោជន៍​ផ្សេងៗ​ពី​គ្នា។ តើ​គណិតវិទ្យា​វិញ​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ?

វិទ្យាសាស្ត្រ​សង្គម​មាន​ដូច​ជា អក្សរសាស្ត្រ គេហវិទ្យា សីលធម៌ ពលរដ្ឋ​វិជ្ជា ទស្សនវិជ្ជា និង​វិជ្ជា​ផ្សេងៗ​ដែល​គេ​យក​មក​ប្រើ​ប្រាស់នៅ​ក្នុង​សង្គម​ ហើយ​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី និង​កាលៈ​ទេសៈ សម័យកាល​នៃ​សង្គម។ ចំនែក​វិទ្យាសាស្ត្រ​ពិត​មាន​ដូច​ជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា គណិតវិទ្យា ពោល​គឺ​វិជ្ជា​ទាំង​ឡាយ​ណា​ដែល​បម្រើ​ដល់​វិទ្យាសាស្ត្រ​ពិត គ្មាន​ការ​ប្រែ​ប្រួល​mathlogo_smallឡើយ។ ឧទាហរណ៍ មួយ​បូក​មួយ​គឺ​ស្មើ​ពីរ មិន​អាច​ស្មើ​បី​រឺ​បួន​ឡើយ។ បើ​យើង​សង្កេត​មើល​ទៅ យើង​នឹង​ឃើញ​ថា​មុខ​វិជ្ជា​មួយ​គឺ​គណិតវិទ្យា​ប្រៀប​បាន​នឹង​មែក​ធាង​ដ៏​ធំ​មួយ​ដែល​បែក​មែក​សាខា​ទៅ​ឲ្យ​មុ​ខវិជ្ជា​ដ៏​ទៃ​ទៀត​ដូច​ជា​រូប​វិទ្យា និង​គីមីវិទ្យា​ជា​ដើម។ យើង​ក៏​ដឹង​រួច​មក​ហើយ​ថា​គណិតវិទ្យា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជាតិ​គ្រប់​ប្រទេស​ទាំង​អស់​ទូទៅ​សកល​លោក។ ជាក់​ស្ដែង​ការងារ​លក់​ដូរ គណនា​លេខ និង​ដោះ​ស្រាយ​លំហាត់​ សម្រាប់​ធ្វើ​សំណង់​ផ្សេងៗ​សុទ្ធ​តែ​ត្រូវ​ការ​រូប​មន្ត​គណិតវិទ្យា​យក​មក​ដោះ​ស្រាយ​ទោះ​អស់ បើ​ពុំ​នោះ​ទេ ផ្ទះ​ដែល​សង់​ហើយ​មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​នៅ​មិន​បាន​គង់​ទេ។ ម្យ៉ាង​វិញ​ទៀត​ គណិតវិទ្យា​បាន​បម្រើ​ដល់​មនុស្ស​លោក​ជា​ច្រើន​ប្រការ​ ជា​ពិសេស​ក្នុង​ការ​ស្ទង់​មើល​ពី​អ្វី​មួយ រួម​មាន​គ្រោះ​ថ្នាក់​ធម្មជាតិ អាកាសធាតុ និង​បំរែបម្រួល​ពិភព​លោក​ជា​អាទិ៍។ យ៉ាង​ណា​មិញ គេ​អាច​ប្រើ​គណិតវិទ្យា​កសាង​ម៉ាស៊ីន​អស្ចារ្យ​ផ្សេង​ៗ​ដែល​មនុស្ស​លោក​នឹក​ស្មាន​មិន​ដល់​ ជា​ពិសេស​កុំព្យូទ័រ​នេះ​ឯង ដែល​គេ​ប្រើ​ប្រព័ន្ធ​លេខ​គោល​ពីរ (មាន​តែ​លេខ ០ និង​លេខ ១ ប៉ុណ្ណោះ)។ ចំពោះ​គ្រោះ​ថ្នាក់​ធម្មជាតិ​ដូច​ជា​គ្រោះ​រញ្ជួយ​ដី និង​ខ្យល់​ព្យុះ រឺ​ស៊ូណាម៉ិ អ្នក​វិទ្យាសាស្ត្រ​អាច​ប្រើ​គណិតវិទ្យា​ដើម្បី​ទស្សន៍ទាយ​គិត​ជា​មុន ទើប​អាច​បញ្ចៀស​ប្រជាជន​ឲ្យ​គេច​ពី​កន្លែង​គ្រោះ​ថ្នាក់​បាន។

ហេតុ​ផល​ទាំង​ប៉ុន្មាន​ខាង​លើ ខ្ញុំ​ជឿ​ថា​អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ធ្លាប់​ស្ដាប់​ ធ្លាប់​អាន​ ធ្លាប់​ដឹង​ឮ​អស់​ហើយ។ ប៉ុន្តែ​ចំពោះ​អ្នក​សិក្សា​វិទ្យាសាស្ត្រ​សង្គម​មួយ​ចំនួន​ដូច​ជា​ទស្សនវិជ្ជា​ ដែល​ត្រូវ​ការ​គណិតវិទ្យា​ក្នុង​កំរិត​ទាប​បំផុត បាន​ចោទ​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​ការ​រៀន​គណិតវិទ្យា​ឲ្យ​ដិត​ដល់​ធ្វើ​អ្វី? ហើយ​អ្នក​ខ្លះ​ ដោយ​សារ​តែ​ហេតុ​ផល​នេះ បែរ​ជា​ផ្ដោត​តែ​ទៅ​លើ​មុខ​វិជ្ជា​ដែល​ខ្លួន​ចូល​ចិត្ត លែង​សូវ​ខ្វល់​ពី​គណិតវិទ្យា។ ខ្ញុំ​សូម​បញ្ជាក់​ថា គណិតវិទ្យា​មាន​គុណ​សម្បត្តិ​ម្យ៉ាង​ទៀត​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​គិត​ដល់​នោះ​ទេ។ តើ​អ្នក​ទាំង​អស់​គ្នា​មាន​ធ្លាប់​គិត​ដែរ​រឺ​ទេ ចំពោះ​ការ​គិត​របស់​អ្នក​ពូកែ​គណិតវិទ្យា និង​អ្នក​ខ្សោយ​គណិតវិទ្យា? តាម​ពិត អ្នក​ដែល​ចេះ​ខាង​គណិតវិទ្យា​ គំនិត និង​ទស្សនៈ​របស់​គេ​ចំពោះ​រឿង​ទូទៅ​មាន​ភាព​សុក្រឹត្យ និង​សម​ហេតុ​សម​ផល ជា​ជាង​អ្នក​ដែល​មិន​សូវ​ពូកែ​គណិតវិទ្យា ពី​ព្រោះ​ថា​គណិតវិទ្យា​គឺ​ជា​វិជ្ជា​ដែល​ត្រូវ​ប្រើ​ការ​គិត ឯ​អ្នកដែល​គិត​គឺ​ត្រូវ​តែ​គិត​ឲ្យ​បាន​សម​ហេតុ​ផល ហើយ​ប្រការ​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ដែរ។ នេះ​ហើយ​គឺ​ជា​គុណ​សម្បត្តិ​អាថ៍កំបាំង​របស់​គណិតវិទ្យា។

គួរ​បញ្ជាក់​ផង​ដែរ​ថា​”គណិត” ប្រសិន​បើ​យើង​អាន​ឲ្យ​ជាប់​ទៅ ស្រដៀង​គ្នា​នឹង​ពាក្យ​ “គំនិត” នេះ​ឯង។ ដូច្នេះ​ខ្ញុំ​សូម​សំណូម​ពរ​ដល់​អ្នក​សិក្សា​រៀន​សូត្រ​ទាំង​ឡាយ​ថា ទោះ​បី​ជា​អ្នក​រៀន​មុខ​វិជ្ជា​ជីវៈ​អ្វី​ផ្សេង​ពី​គណិតវិទ្យា​ក៏​ដោយ ក៏​សូម​អ្នក​កុំ​រំលង​គណិតវិទ្យា​ឲ្យ​សោះ ពី​ព្រោះ​វា​មិន​ត្រូវ​តែ​មាន​ប្រយោជន៍​សម្រាប់​ការងារ​ថ្ងៃ​អនាគត​របស់​អ្នក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ប្រយោជន៍​សម្រាប់​ជីវិត​ក្នុង​សង្គម​យើង​ផង​ដែរ។

8 thoughts on “គុណសម្បត្តិនៃគណិតវិទ្យា

  1. តាមយោបល់ខ្ញុំ មក​ពីគេ​ធ្លាប់​ជួបរឿង​ឈឺចាប់​ពេក​ទើប​បាន​ធ្វើ​បែបនោះ ព្រោះ​ ពេលដែល​គេ​រៀន វាស្ថិត​ចំពេលដែលសង្គម​មាន​ការ​ស្អប់​ខ្ពើម​គ្នា គ្មាន​ការ​យោគយល់ ពិសេសចំពោះអ្នកក្រខ្សត់ ដែល​ខុស​ពី​ខ្មែរ​សព្វថ្ញៃ
    តែនៅតែជាអំពើឆ្កួតឡប់

  2. បើ​និយាយ​រឿង​រៀន​នោះ មិន​ចាំ​បាច់​ដល់​មេ​ខ្មែរ​ក្រហម​អី​ទេ អ្នក​ខ្លះ​ដល់​ទៅ​បណ្ឌិត​ច្បាប់ ហើយ​ជា​សាស្ត្រាចារ្យ​ទៀត នៅ​តែ​មក​ឡប់​នៅ​ស្រុក​ខ្មែរ។

    គណិត​វិទ្យា​បង្រៀន​មនុស្ស​អោយ​ចេះ​ពិចារណា​ដោយ​ប្រើ​អំនះអំនាង​ឡូស៊ីក។ តែ​យើង​មិន​បែក​ចេះ​តែ​ពិចារណា​បែប​ឡូស៊ិក​ក្នុង​គណិត ដល់​បញ្ហា​សង្គម ប៉ាត​ណា​ប៉ាត​ណី​តែ​ម្តង។
    ឧទាហរណ៍ “ស្រីផិតប្តី និង ប្តី​ទៅ​លេង​ស្រី មួយ​ណា​អាក្រក់​ជាង?”

    1. តាម​ពិត​ទៅ របស់​ទាំង​ឡាយ​នៅ​ក្នុង​លោក​នេះ គ្មាន​មួយ​ណា​អាក្រក់​រឺ​ល្អ​នោះ​ទេ។ គឺ​មនុស្ស​យើង​ទេ​តើ ដែល​ជា​អ្នក​យក​មក​ប្រើ បើ​សិន​ជា​ធ្វើ​ឲ្យ​ល្អ​អ្នក​ផង​គេ​ក៏​គិត​ថា​របស់​នោះ​ល្អ តែ​បើ​ប្រើ​មិន​ល្អ គេ​ក៏​គិត​ថា​អាក្រក់​តាម​នោះ​អញ្ចឹង​ដែរ​ទៅ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s