និពន្ធករ គឹម ចាន់ណា


កាល​ពី​ថ្មីៗ​នេះ ខ្ញុំ​កំពុង​ចាប់​អារម្មណ៍​ចំពោះ​សៀវភៅ​មួយ​ចំនួន​ដែល​និពន្ធ​ឡើង​ដោយ​ស្មេរ​ថ្មី​គឺ​លោក គឹម​ ចាន់ណា។ លោក​គឺ​ជា​អតីត​សាស្ត្រាចារ្យ​គណិតវិទ្យា ហើយ​សព្វ​ថ្ងៃ​គាត់​ជា​សមាជិក​សមាគម​អ្នក​និពន្ធ​ខ្មែរ។

សៀវភៅ​ទាំង​ប៉ុន្មាន​ក្បាល​ដែល​ទើប​នឹង​ចេញ​បោះ​ពុម្ព​ផ្សាយ​ក្នុង​ចុង​ឆ្នាំ ២០០៨ និង​ដើម​ឆ្នាំ ២០០៩​នេះ ភាគ​ច្រើន​សុទ្ធ​តែ​និយាយ​ពី​បញ្ហា​ជីវិត និង​សង្គម​ដែល​កំពុង​តែ​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ។ ចំណង​ជើង​សៀវភៅ​ទាំង​នោះ​មាន​ដូច​ជា ប្រាជ្ញា​ជីវិត, វិធី​ចិញ្ចឹម​អប់​រំ​កូន, និទាន​រៀន​គិត​ប្រើ

សៀវភៅ​និទាន​រៀន​គិត​ ប្រើ​ជីវិត​ឲ្យ​មាន​តម្លៃ
សៀវភៅនិទានរៀនគិត ប្រើជីវិតឲ្យមានតម្លៃ

ជីវិត​ឲ្យ​មាន​តម្លៃ, បញ្ញា​ញាន​របស់​អែន ស្តែន និង​សៀវភៅ​មួយ​ចំនួន​ទៀត។ នៅ​ក្នុង​សៀវភៅ​រឿង​នីមួយ​ៗ គាត់​បាន​លើក​និយាយ​ពី​រឿង​ផ្សេងៗបង្រៀន​ពី​មេរៀន​ជីវិត​រស់​នៅ ដោយ​មាន​ដក​ស្រង់​ចេញ​ពី​រឿង​ចិន​ខ្លះ និង​រឿង​អឺរ៉ុប​មួយ​ចំនួន​ផង​ដែរ ក្នុង​នោះ​ក៏​មាន​លាយ​រឿង​ដែល​គាត់​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មក​ខ្លះ​ដែរ។ ចំពោះ​រឿង​មួយ​ចំនួន​មាន​លក្ខណៈ​កំប្លុក​កំប្លែង តែ​សុទ្ធ​តែ​មាន​តម្លៃ​អប់​រំ​ខ្ពស់ ដោយ​សារ​តែ​គាត់​យល់​ថា​មនុស្ស​យើង​ប្រសិន​បើ​បាន​អាន​ប៉ះ​រឿង​ណា​គួរ​ឲ្យ​អស់​សំណើច​សប្បាយ​រីក​រាយ នឹង​ងាយ​ឆាប់​ចាំបាន​យូរ។ ម្យ៉ាង​ទៀត​សុភាសិត​ដែល​គាត់​លើក សុទ្ធ​តែ​មាន​ន័យ​ទស្សនវិជ្ជា​ ប្រសិន​បើ​លើក​មក​ឆៅៗ​ទាំង​ដុល​ៗ​មក ដោយមិន​ភ្ជាប់​សាច់​រឿង​មក​ពន្យល់​បន្ថែម​ទេ ប្រាកដ​ជា​មិត្ត​អ្នក​អាន​ខ្លះ​មិន​យល់​នោះ​ទេ។

បើ​ប្រៀប​ធៀប​នឹង​សៀវភៅ​ខ្មែរ​ដែល​ខ្ញុំ​ធ្លាប់​បាន​អាន​កន្លង​មក ខ្ញុំ​យល់​ថា​សៀវភៅ​របស់​គាត់​មាន​លក្ខណៈ​ល្អ​ជាង​រឿង​មួយ​ចំនួន​ដែល​និយាយ​ច្រើន​តែ​ពី​រឿង​ស្នេហា​យុវវ័យ ហើយ​សៀវភៅ​គាត់​ទាំង​ប៉ុន្មាន​ខ្ញុំ​ប្រមូល​ទិញ​គ្រប់​ចំណង​ជើង។ ខ្ញុំ​សង្ឃឹម​ថា​នៅ​ថ្ងៃ​អនាគត​នឹង​មាន​និពន្ធករ​ដូច​រូប​លោក​ច្រើន​ទៀត ដើម្បី​ជួយ​បណ្ដុះ​គំនិត​ស្មារតី​របស់​កូន​ខ្មែរ​ឡើង​វិញ។

6 thoughts on “និពន្ធករ គឹម ចាន់ណា

  1. ខ្ញុំពេញចិត្តនិងទស្សន:ល្អៗរបស់លោក. ខ្ញុំបានអានរេឿងនិទានបាន ៤ ភាគ. តើរេឿងទាំងនោះបានដាក់ក្នុងwebsite ឬទេ? បើមានល្អ ខ្ញុំនឹងជួយផ្សព្វផ្សាយស្នាដៃលោក.

  2. ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ជា​ខ្លាំង​ជា​មួយ​នឹង​អ្នក​ដំណាង​របស់​ លោក​គឹម​ចាន់​ណា ដែល​ធ្វើ​ការ​ចុះ​ចាប់​សៀវភៅ​ក្លែង​បន្លំ ដែល​មាន​អតចរិត​គ្មាន​សិលធម៌​ទៅ​លើ​ពាក្យ​សំដី​មួយ​ចំនួន

    គាត់​បាន​ចោត​ប្រកាន់​មក​ខ្ញុំ​ថា​ខ្ញុំ​លក់​សៀវ​ភៅ​ក្លែង​បន្លំ ដោយ​យក​ហេតុ​ថា​សៀវ​ភៅ​…. នេះ​ត្រូវ​បាន​អស់​ពី​ស្តុក​តាំង​ពី​ ៦ ខែ​មុន គាត់​ក៏​និយាយ​បន្ត​ទៀត​ថា​មូល​ហេតុ​អ្វី​បាន​ជា​ខាង​ខ្ញុំ​នៅ​សល់​វា​ទៀត

    តើ​អ្នក​អាច​គិត​ទេ​បើ​ខ្ញុំ​យក​ពី​បុគ្គលិក​ចែក​ចាយ​របស់​គាត់​ជានិច​ ហើយ​មាន​ចំនួន​ច្រើន​ទៀត​ផង ដោយ​សារ​តែ​ការ​យក​ចំនួន​ច្រើន​នេះ​ហើយ​មាន​សៀវ​ភៅ​មួយ​ចំនួន​ត្រុវ​គាំង​ជាប់​ក្នុង​ស្តុក​របស់​ខ្ញុំ

    ខ្ញុំ​ក៏​បាន​យក​វិក័យ​ប័ត្រ​ឲ្យ​មើល​តែ​នៅ​តែ​មាន​ពាក្យ​នេះ​មក​ដដែល​

    “ខ្ញុំ​យល់​ថា​សំណួរ​នេះ​គ្រាន់​តែ​ការ​ចោត​តែ​ប៉ុណ្ណោះ​សម្រាប់​អ្នក​ចុះ​​ចាប់”

    ប៉ុន្តែ​ពេល​បោះ​ត្រា​ និង​កកាយ​ចប់​ហើយ​ទៅ​បាត់​ ខ្ញុំ​ជា​អ្នក​ពិបាក​រៀប​ឡើង​វិញ​ណាស់

    និយាយ​ពី​រឿង​ក្លែង​បន្លំ​វិញ​ម្ដង
    គិតៗ​ទៅ បើ​គ្មាន​អ្នក​ដែល​បាន​យក​ ទិន្នន័យ​ពី​កុំ​ព្យូទ័រ​នោះ​ទេ ឬ​មាន​អ្នក​យក ហ្វីល ដែល​បាន​បោះ សម្រាប់​ការបោះពុម្ភ​នោះ​ទេ គ្មាន​ការ​ចំលង​ឲ្យ​ដូច​ទៅ​នឹង​ទំរង់​ដើម​ណាស់

    ព្ឬ្រោះ​ខ្ញុំ​ធ្លាប់​ជា​អ្នក​និពន្ធ​អស់​រយៈ​ពេល ៣ ឆ្នាំ​ដែលនៅ​ក្នុង​ទស្សនាវដ្ដី ទីក្រុង​ទូរស័ព្ទ និងព័ត៌មានវិទ្យា ព្រម​ទាំង​ចេញ​ជា​សឿវភៅឲ្យ IIC មួយ​ចំនួន​ទៀត

    ចុះ​ហេតុ​អ្វី​មិន​ព្រម​មាន​ការ​លួច​ចម្លង​ដែល​ទៅ
    ព្រោះ​សៀវភៅ​របស់ IIC​ ​ដែល​ខ្ញុំ​ដាក់​ឲ្យ​នោះ​អស់​ស្ដុក​ដែល​ហើយ
    ហើយ​ក៏​មិន​ត្រូវ​បាន​រៀប​ចំ​បោះ​សារថ្មី​ទេ ចំណែកឯ​ចំនួន​នៃ​ការ​លក់​វិញ​ទៅ​ហាង​ខ្ញុំ​ច្រើន​ជាង​ការ​លក់​សៀវ​ភៅ​របស់​លោក​គឹម​ចាន់​ណា​ទៅ​ទៀត

    1. ខ្ញុំ​មិន​សូវ​ដឹង​ដែរ ចំពោះ​រឿង​នេះ ប្រហែល​ជា​មាន​ការ​យល់​ច្រឡំ​ហើយ។ ប៉ុន្តែ​និយាយ​តាម​ត្រង់ អ្នក​ធ្វើ​ការ​ខ្មែរ​ខ្លះ​ឲ្យ​តែ​បាន​រាង​ធ្វើ​ធំ​បន្តិច​គឺ​ឡើង​ចាង​អាង​ខ្លួន​ភ្លាម គ្មាន​ចេះ​សិល្ប៍​វិធី​ក្នុង​ការ​និយាយ​ស្ដី​អ្វី​នោះ​ទេ។ នេះ​គឺ​ជា​គុណ​វិបត្តិ​ដ៏​ធំ​មួយ​ចំពោះ​ខ្មែរ​ភាគ​ច្រើន សព្វ​ថ្ងៃ​នេះ។🙂

  3. Before I really like to read book! But unfortunately i read so fast and so I don`t have enough money to buy book from the book shop! so I just read some old book! and print some Doc from the INternet coz it is cheap!
    But I used to read ប្រាជ្ញា​ជីវិត ailttle while i borrow my friend `s once time!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s