តើ​ទូរទស្សន៍​ខ្មែរ​មាន​ប្រយោជន៍​ទេ?


នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​មាន​បណ្ដាញប៉ុស្តិ៍​ទូរទស្សន៍​ជា​ច្រើន ដូច​ជាប៉ុស្តិ៍​អប្សរា ប៉ុស្តិ៍​បាយ័ន ប៉ុស្តិ៍​ទ.ទ.ក. ប៉ុស្តិ៍​ស៊ីធីអិន ហើយ​ឥឡូវ​មាន​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​ទៀត​ឈ្មោះ​ថា ម៉ាយធីវី។ សួរ​ថា​តើ​ប៉ុស្តិ៍​ទាំង​អស់​នេះ​មាន​ប្រយោជន៍​ដល់​កំរិត​ណា​ខ្លះ?

ចម្លើយ​នោះ​គឺ​ថា​ស្ទើរ​តែ​គ្មាន​សោះ​ឡើយ។ ប៉ុស្តិ៍​ទូរទស្សន៍​សឹង​តែ​គ្រប់​ប៉ុស្តិ៍​ទាំង​អស់​សុទ្ធ​តែ​មាន​លក្ខណៈ​ស្រដៀង​ៗ​គ្នា​តែ​ទាំង​អស់ ហើយ​គោលការណ៍​ដូចៗ​គ្នា គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទាក់​ទាញ​ទស្សនិកជន​ឲ្យ​បាន​ច្រើន។ ដូច្នេះ​ហើយ​ប៉ុស្តិ៍​ទូរទស្សន៍​នីមួយៗ​ដណ្ដើម​ប្រជែង​គ្នា​ចាក់​ផ្សាយ​ការ​ប្រគំ​តន្ដ្រី រឿង​កូរ៉េ ចិន….ដែល​សុទ្ធ​តែ​ជា​អ្វី​ដែល​យុវវ័យ​កំពុង​ពេញ​និយម។ តែ​ការ​អប់​រំ​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​គោលការណ៍​របស់​គេ​ឡើយ។ ទោះ​បី​ជា​ប៉ុស្តិ៍​ខ្លះ​មាន​ផ្សព្វ​ផ្សាយ​អំពី​កម្មវិធី​អប់​រំ​ខ្លះ​ៗ​មែន ប៉ុន្តែ​បើ​ប្រៀប​ធៀប​ទៅ​នឹង​កម្មវិធី​កំសាន្ត​ដទៃ​ទៀត ឃើញ​ថា​នៅ​មាន​កំរិត​ទាប​ឆ្ងាយ​ណាស់។ ប្រសិន​បើ​យើង​គិត​ទៅ មាន​តែ​ ព័ត៌មាន ទេ​ដែល​មាន​អត្ថប្រយោជន៍។

តើ​ហេតុ​អ្វី​បាន​ជា​គេ​មិន​ផ្សព្វ​ផ្សាយ​កម្មវិធី​អប់​រំ​ឲ្យ​បាន​ច្រើន ដូច​ជា​កម្មវិធី​សំនួរ​ចម្លើយ ចំណេះ​ដឹង​ទូទៅ? មូល​ហេតុ​នោះ​គឺ​ថា​ អ្នក​គ្រប់​គ្រង​ប៉ុស្តិ៍​ទូរទស្សន៍​នីមួយ​ៗ​គិត​ថា​ យុវវ័យ​សម័យ​ឥឡូវ​ចូល​ចិត្ត​តែ​ភ្លើត​ភ្លើន​នឹង​ការ​សប្បាយ និង​រឿង​ស្នេហា ហេតុ​ដូច​នេះ​ហើយ​ក៏​ចេះ​តែ​ចាក់​អំពី​រឿង​អញ្ចឹង​ទៅ។ ធ្វើ​បែប​នេះ​មិន​មែន​ជួយ​យុវជន​ខ្មែរ​ទេ គឺ​បែរ​ជា​រុញ​ច្រាន​ឲ្យ​កាន់​តែ​ចូល​ទៅ​ក្នុង​ភាព​ងងឹត​ងងល់​។ ទោះ​បី​ជា​ការ​មើល​ការ​ប្រគំ​តន្ដ្រី រឿង​ភាគ ទាំង​អស់​នេះ​បាន​កំដរ​អារម្មណ៍​យើង​ពិត​មែន ប៉ុន្តែ​ប្រសិន​បើ​មាន​ច្រើន​ពេក ក៏​វា​មិន​ល្អ​ដែរ ដូច​ពាក្យ​លោក​ថា “រឿង​អ្វី​ក៏​ដោយ​ឲ្យ​តែ​មាន​ពាក្យ ពេក នៅ​ពី​ក្រោយ​គឺ​មិន​ជា​ការ​ប្រសើរ​ឡើយ”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s