សំណួរ​ចម្លើយ​អំពី​ផ្ដាសាយ​ជ្រូក


  • តើ​ផ្ដាសាយ​ជ្រូក​ជា​អ្វី?

ផ្ដាសាយ​ជ្រូក​គឺ​ជា​ជម្ងឺ​ផ្ដាសាយ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា Influenza H1N1 ។ ជម្ងឺ​នេះ​ភាគ​ច្រើន​កើត​ចំពោះ​សត្វ​ជ្រូក ប៉ុន្តែ​ក៏​អាច​ឆ្លង​ទៅ​មនុស្ស​បាន​ដែរ។ មក​ទល់​សព្វ​ថ្ងៃ​នេះ​ជម្ងឺ​ផ្ដាសាយ​ជ្រូក​មាន​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា​ដូច​ជា H1N1, H2N2, H3N2 និង H3N1។

  • តើ​ហេតុ​អ្វី​បាន​ជា​វា​គួរ​ឲ្យ​ខ្លាច?

អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​ព្រួយ​បារម្ភ​ចំពោះ​ជម្ងឺ​ផ្ដាសាយ​ជ្រូក​ប្រភេទ​ថ្មី​មួយ​នេះ​ដែល​ទើប​នឹង​កើត​ឡើង​នៅ​ Mexico ដោយ​សារ​តែ​ជម្ងឺ​នេះ​ផ្ដុំ​ឡើង​ទៅ​ដោយ​ ហ្សែន បី​ប្រភេទ​ផ្សេង​គ្នា​គឺ​ ហ្សែន​មនុស្ស បក្សី និង​ជ្រូក។ មួយ​ទៀត​នោះ​គឺ​ថា​គេ​ខ្លាច​ជម្ងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន។ ឧទាហរណ៍​ ប្រសិន​បើ​អ្នក​ឆ្លង​ជម្ងឺ​ផ្ដាសាយ​ជ្រូក​ម្នាក់​មាន​ជម្ងឺ​ផ្ដាសាយ​ធម្មតា​ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ អញ្ចឹង​វីរុស​របស់​ផ្ដាសាយ​ជ្រូក និង​អាច​ផ្ស៊ាំ​ខ្លួន​ជា​មួយ​នឹង​វីរុស​ផ្ដាសាយ​ធម្មតា​ធ្វើ​ឲ្យ​វា​អាច​ឆ្លង​ទៅ​រាង​កាយ​បុគ្គល​ម្នាក់​ទៀត​បាន (ពី​មនុស្ស​ទៅ​មនុស្ស)។

  • តើ​វា​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

រោគ​សញ្ញា​ជម្ងឺ​ផ្ដាសាយ​ជ្រូក​គឺ​ដូច​គ្នា​នឹង​រោគ​សញ្ញា​ជម្ងឺ​គ្រុន​ផ្ដាសាយ​ធម្មតា​ដែរ​ដូច​ជា​ ក្អក កណ្ដាស់ ហៀរសំបោរ ក្អួត​ចង្អោរ រឺ​រាគ…។

  • តើ​ជម្ងឺ​នេះ​អាច​ព្យាបាល​បាន​ទេ?

សំណួរ​នេះ​នៅ​មិន​ទាន់​ឆ្លើយ​បាន​នោះ​ទេ។ យ៉ាង​ណា​មិញ ឥឡូវ​នៅ​សហរដ្ឋ​អាមេរិច​មាន​ថ្នាំ​បួន​ប្រភេទ​ដែល​អាច​ជួយ​សម្រាល​ជម្ងឺ​ផ្ដាសាយ​ជ្រូក ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​មាន​ឱកាស​រួច​ផុត​ពី​សេចក្ដី​ស្លាប់​បាន​ច្រើន ប៉ុន្តែ​ថ្នាំ​ទាំង​នេះ​ត្រូវ​តែ​ទទួល​ទានភ្លាមៗ ពេល​កើត​ជម្ងឺ​ផ្ដាសាយ​ជ្រូក​ ដើម្បី​រក្សា​ប្រសិទ្ធិភាព​របស់​វា។ ថ្នាំ​ទាំង​បួន​នោះ​មាន​ឈ្មោះ​ថា៖ oseltamivir, zanamivir, amantadine និង rimantadine

  • តើ​យើង​ទាំង​អស់​គ្នា​គួរ​ធ្វើ​យ៉ាង​ណា?

អនាម័យ​គឺ​​ជា​វិធី​បង្ការ​មួយ​ប្រឆាំង​នឹង​ជម្ងឺ​ផ្ដាសាយ​ជ្រូក​នេះ។ ហើយ​សូម​កុំ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​សត្វ​ជ្រូក​ដោយ​ផ្ទាល់​ឲ្យ​សោះ! ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ទទួល​រង​នូវ​រោគ​សញ្ញា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ សូម​អញ្ជើញ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។

សូម​កត់​សម្គាល់​ផង​ដែរ​ថា ជម្ងឺ​ផ្ដាសាយ​ជ្រូក​ឥឡូវ​នេះ​បាន​ឈាន​ដល់​កំរិត​ទី​ប្រាំ​ហើយ​ក្នុង​កំរិត​ទាំង​ប្រាំ​មួយ​បង្កើត​ឡើង​ដោយ​អង្គការ​សុខភាព​ពិភព​លោក។ សូម​ប្រយ័ត្ន​ និង ប្រយែង! ប៉ុន្តែ​មិន​បាច់​ស្លន់​ស្លោរ​ពេក​ទេ!

Read this in English: http://etagor.blogspot.com/2009/05/q-about-swine-flu.html

8 thoughts on “សំណួរ​ចម្លើយ​អំពី​ផ្ដាសាយ​ជ្រូក

    1. តាម​ព័ត៌មាន​មិន​ច្បាស់​ការ ឮ​គេ​ថា​មាន​ឆ្លង​ប៉ុន្មាន​នាក់​ហើយ។ ប៉ុន្តែ​តាម​ព័ត៌មាន​ដែល​ខ្ញុំ​បាន​តាម​ដាន​នៅ​កាសែត​ខេមបូឌា​ឌែលី ឮ​ថា​មាន​ជន​ជាតិ​ជប៉ុន​ពីរ​នាក់​ត្រូវ​បាន​គេ​ឃាត់​ខ្លួន សង្ស័យ​មាន​ជម្ងឺ​ផ្ដាសាយ​បក្សី យក​ឈាម​ទៅ​ពិនិត្យ នៅ​មិន​ទាន់​ចេញ​លទ្ធ​ផល​នៅ​ឡើយ ហើយ​មាន​ជន​ជាតិ​អាមេរិក​ទៀត តែ​លទ្ធផល​ចេញ​មក​អវិជ្ជមាន។ ប្រសិន​បើ​មាន​ដំណឹង​ទៀត ខ្ញុំ​នឹង​ប្រាប់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s