តើ​មនុស្ស​កើត​ពី​ស្វា​មែន​រឺ?


ប្រសិន​បើ​សួរ​មនុស្ស​១០​នាក់ ប្រាកដ​ជា​៩​នាក់​ឆ្លើយ​ថា​មនុស្ស​មាន​ដើម​កំណើត​មក​ពី​ស្វា Chimpanzees ​មែន​ហើយ (តាម​បែប​វិទ្យាសាស្ត្រ)។ តើ​នេះ​ជា​ការ​ពិត​មែន​រឺ?

តាម​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រកន្លង​មក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រការ​នេះ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ មនុស្ស​ជា​ច្រើន​និយាយ​ថា គឺ​លោក ឆាលី ​ដារវីន (អ្នក​ប្រាជ្ញ​ដែល​ល្បី​ល្បាញ​បំផុត​ខាង​ផ្នែក​ជីវវិទ្យា) ដែលនិយាយ​ថា មនុស្ស​យើង​រីក​លូត​លាស់​មក​human_evolutionពីស្វាឪ (Chimpanzees)។ តាម​ការ​ពិត លោក​មិន​បាន​និយាយ​ដូច្នោះ​ឡើយ ហើយ​ពាក្យ​សម្ដី​នេះ​គឺ​ជា​ការ​ឃោសនា​បោក​ប្រាស​របស់​ពួក​សាសនា​និយម​នៅ​ក្នុង​សតវត្ស​ទី១៩ ដើម្បី​បង្ក​ឲ្យ​មាន​ការ​ប្រឆាំង​នឹង​វិទ្យាសាស្ត្រ​តែ​ប៉ុណ្ណោះ។ អ្វី​ដែល​ត្រឹម​ត្រូវ​នោះ​គឺ​ថា មនុស្ស​យើង​និង​សត្វទោច​ Chimpanzees គឺ​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា (មនុស្ស និង​ស្វាឪ​មាន​ខួរ​ក្បាល​ស្រដៀង​គ្នាដល់​ទៅ ៩៤%) ហើយ​ភាវៈ​ទាំង​ពីរ​ត្រូវ​បាន​អះ​អាង​ថា​មាន​កំណើត​មក​ពី​សត្វ​ទោច​ Sahelanthropus tchadensis ដែល​រស់​នៅ​កាល​ពី​ប្រាំពីរ​លាន​ឆ្នាំ​មុន។

បញ្ជាក់៖ សត្វ​ស្វា​ និង​ទោច​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​គ្នា ដូច្នេះ​ហើយ​បាន​ជា​មាន​គេ​យល់​ច្រលំ​ថា​មនុស្ស​កើត​មក​ពី​ស្វា (បែប​មិន​ផ្លូវ​ការ)។ តាម​ការ​ពិត មនុស្ស​មាន​ដើម​កំណើត​មក​ពី​សត្វ​ទោច​នោះ​ទេ។

ព័ត៌មាន​បន្ថែម៖

http://listverse.com/miscellaneous/top-10-common-misconceptions/

http://en.wikipedia.org/wiki/Sahelanthropus_tchadensis

6 thoughts on “តើ​មនុស្ស​កើត​ពី​ស្វា​មែន​រឺ?

  1. ចំពោះទ្រឹស្ដីព្រះពុទ្ធសាសនា ព្រះអង្គបានសម្ដែងថា មនុស្សគឺកើតមកពីមនុស្ស មិនមែនកើតមកពីសត្វនោះទេ ព្រោះអ្វីក៏ដោយក៏វាមានពូជរបស់វា។

  2. ខ្ញុំមិនដែលឃើញអំបូរណាមួយវិវត្តទៅជាអំបូរផ្សេងទៀតនោះទេ។ ទោះបីជាមនុស្សខ្លះនិយាយថាវាត្រូវការរយៈពេល​ជាច្រើនលានឆ្នាំក៏ដោយ ក៏គួរណាស់តែវាមានអំបូរណាមួយដែលបង្ហាញអំពីដំណើរការដែលវាកំពុងតែវិវត្តខ្លះៗដែរ។ ដំរីនៅសម័យអង្គរ​ក៏​ដូចជាដំរីនៅសម័យនេះដែរ។ កង្កែបនៅសម័យសាងសង់ពីរ៉ាមីដ ក៏ជាកង្កែបនាសម័យនេះដែរ។ តើយើងទុកចិត្តលើវិធីនៃការធ្វើតេស្តអាយុរបស់ផូស៊ីលបច្ចុប្បន្ននេះដោយវិធីណា? អ្នកវិទ្យាសាស្ត្រមិនអាចឆ្លើយបាន​ទេថា ជីវិតតូចៗក្នុងទឹកមុនដំបូងនោះកើតមកពីណា? ផូស៊ីលរបស់ដាយណូស័រមួយនៅអាមេរិកនៅមានឈាម​នៅក្នុង​នោះ ហើយបើវាបានរស់នៅកាលពីស័កទី២មែន តើមានឈាមនោះមកពីណា?
    ខ្ញុំដូចជាចាប់អារម្មណ៍នឹងពាក្យរបស់​ជីវតាក្វាន់ថា គាត់ឃើញ​សត្វនាគ​ជើងបួន​ម្យ៉ាង​ដែល​ចម្លែក កំឡុងពេលដែល​គាត់មកកាន់ទឹកដីចេនឡា។ ហើយខ្ញុំក៏​ចាប់អារម្មណ៍នឹងរូបដាយណូស័រ​មួយនៅ​ប្រាសាទ​តាព្រហ្ម​ផងដែរ។ ក្នុង​ពុទ្ធសាសនា ឬព្រហ្មញ្ញសាសានា មិនមានសត្វប្រភេទនោះទេ។ តើបុព្វបុរសខ្មែរបានឃើញសត្វនោះមកពីណា? ខ្ញុំមិនយល់ថាជាការស្រមើស្រមៃរបស់​ពួកគាត់នោះទេ។
    មុនពេលឆាល ដាវីនស្លាប់គាត់បាននិយាយថាម៉េច?
    ខ្ញុំមិនជឿថារូបរាង្គដ៏ឥតខ្ចោះរបស់មនុស្ស បានមកពីការវិវត្តនោះទេ តែខ្ញុំជឿថាវាត្រូវបានបង្កើតវិញ។
    ខ្ញុំពិតជាសុំទោសលោកអ្នកបកប្រែអត្ថបទនេះ ហើយខ្ញុំក៏ស្ញប់ស្ញែងដែលលោកអ្នកមានទឹកចិត្តដ៏ល្អប្រសើក្នុងការ​ចែកចាយចំណេះដឹងនេះដល់ជនជាតិយើង។ ប៉ុន្តែខ្ញុំនៅតែចង់សំដែងគំនិតរបស់ខ្ញុំថា វិទ្យាសាស្ត្រខ្លះពិតជា​បំផ្លាញ​មនុស្ស​ជាតិខ្លាំងណាស់។ វិទ្យាសាស្ត្រមិនមែនសុទ្ធតែល្អនោះទេ ហើយវិទ្យាសាស្ត្រក៏មិនមែនសុទ្ធតែមានភស្តុតាង​ត្រឹមត្រូវនោះដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s