ប្រវត្តិ​ប្រាសាទ តៃ មាហាល (Taj Mahal)


តៃ មាហាល គឺ​ជា​ប្រាសាទ​ឥណ្ឌា​ដ៏​ល្បី​ល្បាញ​មួយ​ដែល​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ទាំង​ប្រាំពីរ។ ប៉ុន្តែ​តើ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ? តើ​ប្រាសាទ​នេះ​មាន​ប្រវត្តិ​យ៉ាង​ណា?

travel-graphics-200_429655a

រឿង​នេះ​កើត​ឡើង​នៅ​ក្នុង​រជ្ជកាល​របស់​អធិរាជ​ សា ចាហាន់ (Shah Jahan) គ្រង​រាជ្យ​ពី​ឆ្នាំ ១៦២៨ ដល់​ឆ្នាំ​ ១៦៥៨។ ទ្រង់​បាន​រៀប​អភិសេក​ជា​មួយ​នឹង​ព្រះ​នាង អាជូម៉ាន់ បាណូ ប៊ែហ្គុម (Arjumand Bano Begum) នៅ​ក្នុង​ឆ្នាំ ១៦១២​ នៃ​គ.ស.។ ព្រះ​អង្គ​ហៅ​មហេសី​របស់​ទ្រង់​ថា មុមតាស មាហាល (ប្រែ​ថា ម្កុដរាជ) ពី​ព្រោះ​ថាទ្រង់​ស្រឡាញ់​នាង​ខ្លាំង​ណាស់។ ព្រះ​នាង ​មុមតាស មាហាល ប្រសូត​បាន​បុត្រ​១៤​អង្គ ហើយ​ព្រះ​នាង​តែង​តែយាង​ទៅ​ណា​មក​ណា​ជា​មួយ​ព្រះ​ស្វាមី​ជា​រៀង​រហូត ទោះ​ជា​ពេល​ធ្វើ​ចម្បាំង​ក៏​ដោយ។ ប៉ុន្តែ​ក្នុង​ពេល​យាង​ទៅ​ធ្វើ​សឹក​ម្ដង​នោះ ព្រះ​នាង មាហាល ក៏​ចូល​ទីវង្គត​ក្រោយ​ពី​​ពេល​ប្រសូត​បុត្រ​ទី​១៤ នា​ឆ្នាំ ១៦៣១។ មុន​ពេល​សុគត​ ព្រះ​នាង​បាន​សំណូម​ពរ​ដល់​ព្រះ​អង្គ​សា ចាហាន់ “សូម​ឲ្យ​ទ្រង់សាង​សង់​ផ្នូរ​មួយដែល​មិន​ធ្លាប់​មាន​លើ​លោក​ដើម្បី​រំលឹក​ដល់​រូប​ខ្ញុំ​ម្ចាស់។” ជា​ពេល​នេះ​ហើយ​ដែល​កំណ​សាង​ប្រាសាទ តៃ មាហាល ត្រូវ​បានចាប់​បដិសន្ធិ​ឡើង។

ព្រះ​អង្គ​ សា ចាហាន់ ក៏​បាន​គោរព​តាម​ពាក្យ​បណ្ដាំ​របស់​មហេសី​ទ្រង់​មែន ដោយ​បាន​កសាង​ចេតិយ​ប្រាសាទ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​ពិភព​លោក​មិន​ធ្លាប់​បាន​ឃើញ។ ការ​កសាង​ប្រាសាទ​នេះ​ត្រូវ​ចំណាយ​ពេល​សរុប​ចំនួន​ ២២ ឆ្នាំ និង​ត្រូវ​ចំណាយ​ពល​ករ​អស់​ប្រមាណ ២០,០០០ នាក់​ ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​វិស្វករ​ល្បី​ៗ​មក​ពី​ប្រទេស ភើសៀ (Persia) ជា​ដើម។ ប្រាសាទ​នេះ​ត្រូវ​បាន​សាង​សង់​រួច​នៅ​ក្នុង​ឆ្នាំ ១៦៤៨ ដោយ​ត្រូវ​ចំណាយ​អស់​ប្រាក់ ៣២ លាន​រូពី។ ប្រាសាទ​នេះ​គឺ​ជា “និមិត្ត​សញ្ញា​នៃ​ក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ”

អ្នក​ទេសចរ​ទូទាំង​ពិភព​លោក​មក​ទស្សនា​ប្រាសាទ​ដ៏​ល្អ​ប្រណិត​នេះ​។ ទស្សនីយភាព​ដ៏​ល្អ​ប្រពៃ​នៃ​ប្រាសាទ​ធំ​ស្កឹម​ស្កៃ​នេះ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​នឹក​ស្រមៃ​ទៅ​ដល់​សេចក្ដី​ស្រឡាញ់​ជា​អមតៈ មិន​ចេះ​សាប​សូន្យ ​របស់​ក្សត្រ​មួយ​អង្គ​ចំពោះ​មហេសី​របស់​ទ្រង់ ដែល​តែង​តែ​ត្រូវ​បាន​និទាន​ឡើង​វិញ​ជា​រៀង​រាល់​ថ្ងៃដោយ​មគ្គទេសក៍​នៅ​ទី​នោះ។

4 thoughts on “ប្រវត្តិ​ប្រាសាទ តៃ មាហាល (Taj Mahal)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s