តើ​មាន់​កើត​មុន រឺ​ក៏​ស៊ុត​កើត​មុន?


chicken192

តើ​អ្នក​ទាំង​អស់​គ្នា​មាន​ដឹង​ទេ? សំណួរ​នេះ​បាន​ធ្វើឲ្យ​មាន​ការ​ពិភាក្សា​វែក​ញែក​មិន​ចេះ​ដាច់​ស្រេច​រវាង​អ្នក​វិទ្យាសាស្ត្រតាំង​ពី​ គ.ស. ៤៦ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​អាច​រក​ចម្លើយ​មួយ​ឲ្យ​សម​ស្រប​បាន។ គេ​អាច​និយាយ​ថា កូន​មាន់​កើត​មុន ប៉ុន្តែ​កូន​មាន់​ត្រូវ​តែ​ភ្ញាស់​ចេញ​ពី​ស៊ុត ហើយ​ស៊ុត​ត្រូវ​ការ​មាន់​ដើម្បី​ពង។ បើ​តាម​បែប​វិទ្យាសាស្ត្រ សត្វ​ទាំង​អស់​ទោះ​បី​ជា​ទទួល​រង​បំរែ​បំរួល​រូប​រាង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ DNA របស់​ពួក​វា​មិន​ប្រែ​ប្រួល​នោះ​ដែរ។

មក​ទល់​ពេល​នេះ​ មាន​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​អះ​អាង​ថា​ស៊ុត​កើត​មុន។ ចំណែក​ឯ​ស៊ុត​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សត្វ​ពីរ​ប្រភេទ​ទៀត (ញី​ឈ្មោល) ដែល​មិន​មែន​ជា​សត្វ​មាន់ តែ​មាន DNA ដូច​សត្វ​មាន់​សព្វ​ថ្ងៃ។ ចំនែក​ឯ​ស៊ុត​នោះ​ប្រហែល​ជា​រង​បំរែ​បំរួល​រូប​រាង​ក្លាយ​ទៅ​ជា​សត្វ​មាន់​អញ្ចឹង។

តើ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​ដែរ​រឺ​ទេ? ទុក​ឲ្យ​អ្នក​សម្រេច​ចុះ!

11 thoughts on “តើ​មាន់​កើត​មុន រឺ​ក៏​ស៊ុត​កើត​មុន?

  1. អ្នក​វិទ្យាសាស្ត្រ​និយាយ​សម​ដែរ។ បុព្វបុរស​របស់​មាន់​ត្រូវ​តែ​​ជា​បក្សី ដែល​មិន​ទាន់​​ជា​មាន់។ បក្សី​នោះ​ពង​មក កើត​បាន​ជា​សត្វ​បក្សី​ស្រដៀង​មាន់​ សត្វ​ស្រដៀង​មាន់​នោះ ពង​មក ពង​នោះ​ញាស់​មក​ កាន់​តែ​ស្រដៀង​មាន់ ….

          1. គេ​ថា​វា​កើត​ពី​ជាតិសរីរាង្គ ដែល​​កើត​ពី កាបូន អុកស៊ីសែន អ៊ីដ្រូសែន ផ្សំ​គ្នា​ហើយ​ធ្លាក់​ចូល​ក្នុង​សមុទ្រ​។ ទាំង​អស់​នេះ​កើត​ពី​អេឡិចត្រុង​ទាំង​អស់ អេឡិចត្រុង​អស់​នេះ​ផ្សំ​គ្នា តាម​សម្ព័ន្ធ​ណា​មួយ​ទៅ​ កើត​ជា​សារធាតុ​មួយ។

              1. អាហ្នឹងខ្ញុំ​មិន​ដឹង​ទេ។
                ជួន​កាល​យើង​អាច​រក​ចំលើយ​ឃើញ​នៅ​លើ​ជីវ​តូច​ៗ​ដូច​ជា​មេរោគ​ជា​ដើម ម៉េច​ក៏​វា​មាន​ជីវិត?

                ខ្ញុំ​គិត​ថា​ជីវិត​ ជា​ផល​គីមី​មួយ។ ឧបមា​ថា​ធាតុ​គីមី​បឋមផ្សំ​ចូល​គ្នា​បាន​ជា​ធាតុ​សរីរាង្គ​មួយ។ ធាតុ​សរីរាង្គនោះ​ត្រូវ​ការ​ថាម​ពល​ដើម្បី​ទ្រ​ទ្រង់​សម្ព័ន្ធ​របស់​វា។ វា​មិន​បញ្ញា​ផង ​ធ្វើ​ម៉េច​បាន​វា​ដឹងថា​ត្រូវ​​ស្វែងរក​ថាម​ពល​ទៅ? ឧទាហរណ៍ បើ​វា​ត្រូវ​ការ​កំដៅ នោះ​បើ​វា​ត្រជាក់ អ្វី​ផ្សេង​ទៀត​ដែល​មាន​កំដៅ​នឹង​បញ្ជូន​មក​វា​តាម​ច្បាប់​រូប​តែ​ម្តង។ បើ​វា​ផ្ទុក​បន្ទុក​+ វា​ត្រូវ​ការ – នោះធាតុ​ផ្សេង​ដែល​មាន​បន្ទុក​- នឹង​ផ្ទេរ​មក​អោយ​វា រឺ​ទាញ​វា​ចូល។
                តែ​មាន​បញ្ហា​ច្រើន​ទៀត ហេតុអី​ក៏​វា​ចេះ​បន្តពូជ? ហេតុអី​ក៏​វា​ចេះ​វិវត្ត?។ល។

                ទោះ​ជា​យ៉ាង​ មិន​ទាន់​មាន​អ្នក​វិទ្យាសាស្ត្រណា​រក​ឃើញមូលហេតុពិត​​នៃ​​ជិវិត​ដំបូង​នោះ​ទេ។

  2. ខ្ញុំឧស្សាហ៍គិតពីរឿងហ្នឹងដែរ។
    អ្វីដែលគេបកស្រាយហ្នឹងគួរឱ្យចាប់អារម្មណ៍ណាស់។
    អរគុណដែលបានចែករំលែក!
    ខ្ញុំឆ្ងល់មែនទែន តែក៏គិតថាអ្វីៗនៅលើលោកនេះគឺតែងតែទាក់ទងគ្នា​ កាត់មិនដាច់ពីគ្នាទេ គ្រប់យ៉ាងគឺធម្មជាតិ ពិបាកបកស្រាយថា ម៉េចបានអ៊ីចឹងណាស់!
    ប៉ុន្តែខ្ញុំស្រលាញ់ធម្មជាតិណាស់ ហើយយល់ថាធម្មជាតិបាន​បង្កើតអ្វីៗដែលឥត​ខ្ចោះ។ អ៊ីចឹងមិនបាច់ខ្វល់ទេ គ្រាន់តែដោះស្រាយបញ្ហាដែលធម្មជាតិ​ធ្វើបាបមនុស្សទៅបានហើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s