ណារុតុ​ខ្មែរ


អ្នក​ទាំង​អស់​គ្នា​ស្គាល់​ថា​ណារុតុ​គឺ​ជា​អ្វី និង​ជា​នរណា​ហើយ។ ដោយ​ឃើញ​ថា​រឿង​នេះ​គួរ​ឲ្យ​ល្អ​មើល និង​មាន​អត្ថន័យ​ល្អ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បក​ប្រែ​រឿង​រូប​ភាព​នេះ​ជា​ភាសា​ខ្មែរ។ ក្រោយ​ពី​បាន​ចំណាយ​ពេល​វេលា​បន្តិច​មក ខ្ញុំ​ក៏​បាន​សម្រេច​ការ​បក​ប្រែ​វគ្គ​ទី​មួយ​នៃ​រឿង​នេះ​ជា​ភាសា​ខ្មែរ។ នេះ​ជា​សមិទ្ធផល​របស់​ខ្ញុំ៖ (ប្រសិន​បើ​មាន​ខុស​ឆ្គង​កន្លែង​ណា​សូម​ជួយ​ផ្ដល់​យោបល់)

311100_f260(Click on the image to download the Chapter)

Click here if the download doesn’t work!

24 thoughts on “ណារុតុ​ខ្មែរ

  1. ក្មេង​ៗ​តែ​អញ្ចឹង​ហើយ ឃើញ​អ្វី​ថ្មីៗ​ចេះ​តែ​ថា​ល្អ ចង់​សាក​ចង់​ធ្វើ។ លុះ​ដល់​ធំ​ឡើង​ពេល​ត្រូវ​បរិស្ថាន​ជុំ​វិញ​ទាក់​ទាញ​វា​នឹង​ទោរទន់​ទៅ​តាម ភ្លេច​រឿង​កាន់​សៀវភៅ កុំ​ភ្លេច​ថា​សម័យ​នេះ​គឺ​ជា​សង្គម​សំភារៈ​និយម​។ បង​ឯង​ធ្លាប់​ជួប​ប្រទះ​ដូច​ខ្ញុំ​បាន​ដឹង កូន​សិស្ស​​ភាគ​ច្រើន​កុំ​ថា​ឡើយ​អាន​សៀវភៅ​ សូម្បី​តែ​ចូល​រៀន​ឃើញ​មុខ​គ្រូ​ម្ដង​ក៏​មិន​ដែល​ដែរ ទំនេរ​ៗ​គិត​តែ​នាំ​គ្នា​ដើរ​លេង ដល់​ពេល​ប្រលង​យក​លុយ​សូក​គ្រូ។ សួរ​ថា​អញ្ចឹង តើ​គេ​អាច​នឹង​ស្រឡាញ់​អំណាន​ដែរ​រឺ​ទេ បើ​សាលា​មិន​ទាំង​ចូល​ផង​នោះ? នេះ​ហើយ​គឺ​ជា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​ធន​ធាន​មនុស្ស​នៅ​ប្រទេស​កម្ពុជា។ ទោះ​បី​ជា​មាន​សៀវភៅ​បោះ​ពុម្ព​ច្រើន​ក៏​ដោយ តែ​ចំនួន​អ្នក​អាន​នៅ​តែ​មាន​តិច ដូច​ពាក្យ​គេ​ថា​ប្រព័ន្ធ​អប់​រំ​មាន​តែ​បរិមាណ​តែ​គ្មាន​គុណ​ភាព។ សំខាន់​បំផុត​ទី​មួយ​ត្រូវ​ចង​ជើង​សិស្ស​កុំ​ឲ្យ​ពុក​រលួយ ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​ចូល​រៀន​ និង​ខំ​រៀន​ រឺ​ឯ​អំណាន​វិញ​នឹង​មក​តាម​ក្រោយ​ដោយ​ឯក​ឯង។ តែ​រឿង​បញ្ហា​ពុក​រលួយ បើ​ចង់​សម្អាត​ទាល់​តែ​សំអាត​ពី​លើ​មកទើប​បាន។

    1. រឿងនេះ បងក៏ដឹងដូចគ្នា។ ប៉ុន្តែ តើពួកយើងអាចធ្វើអី្វបានខ្លះ? វាជាបញ្ហារបស់ប្រទេសជាតិ។ ពួកយើងមិនធ្វើនយោបាយ ទុកអោយគេធ្វើចុះ។ សំខាន់បំផុត យើងចូលរួមចំនែកជួយជាតិចាប់ពីខ្លួនយើងទៅមុន។ ទីមួយជួយខ្លួនឯងអោយក្លាយជាមនុស្សមានប្រយោជន៍ មិនពាលា។ ទីពីរជួយគ្រួសារខ្លួនអោយបានល្អ ជួយអប់រំបងប្អូនកូនក្មួយ អោយបានល្អ។ យើងមិនអាចទៅលូកដៃក្នុងរឿងរបស់គ្រួសារអ្នកដទៃទេ ប្រសិនបើកូនគេមិនល្អនោះ។ ដូចនេះ យើងមានតែធ្វើបានប៉ុណ្ណា គឺធ្វើប៉ុណ្ណឹង។ ហើយក្មេងៗណា ដែលយើងអាចបណ្តុះបាន ក៏បណ្តុះតទៅទៀត។ កុំនិយាយថា ទំលាប់អានបាត់បង់នោះ។ កាលមុន បងមិនទាំងមានសៀវភៅអានផង ឃ្លានរៀនភាសាបរទេស ដើម្បីអានសៀវភៅបរទេស។ ចំណែកក្មេងជំនាន់ក្រោយក៏អីចឹងដែរ។ ប្រសិនបើពួកយើងពួតដៃគ្នា ក៏ពួកយើងនឹងសង្ឃឹមថា ទំលាប់អាននោះ វានឹងនៅរហូត។ បងមិនចង់និយាយឧទាហរណ៍វែងឆ្ងាយទេ។ បងលើកឧទាហរណ៍ជិតតែម្តង។ ក្មួយប្រុសបងផ្ទាល់ បងមិនដែលផ្តល់កាដូអ្វីអោយ ក្រៅពីសៀវភៅទេ តាំងពីតូច រហូតដល់ធំ។ អីលូវនេះ បងខំប្រឹងទិញសៀវភៅជាកាដូក្មួយមានសៀវភៅតុក្កតាអីព្រោះគិតថា ក្មួយនៅត្រឹមអាយុ9ឆ្នាំ។ មានណា ក្មួយអីលូវ ចេះភាសាអង់គ្លេស គឺអានតែសៀវភៅហារីផតធឺទៀតផង។ ភ្លេចៗខ្លួន ក្មួយបងក៏ធំ តែទំលាប់អាននោះមិនបានបាត់បង់ទេ គឺអានកាន់តែច្រើន ហើយសៀវភៅកាន់តែក្រាស់។ ប្អូនរបស់គេ ពេលឃើញបងប្រុសចូលចិត្តអាន ក៏ធ្វើតាមបងប្រុសដែរ។
      សំខាន់ គឺនៅក្នុងគ្រួសាររបស់យើងផ្ទាល់។ បណ្តុះអ្នកដែលនៅជិតយើងបំផុតអោយបាន នោះគឺយើងចូលរួមជួយជាតិហើយ។

      1. ប្រហែល​ជា​បង​ស្ថិត​នៅ​ក្នុង​បរិស្ថាន​ល្អ​ហើយ​មើល​ទៅ បាន​ជួប​តែ​អ្នក​ស្រឡាញ់​សៀវភៅ តែ​ខាង​ខ្ញុំ​វិញ​ដូច​ជា​មិន​សូវ​សោះ។😀 តែ​ណ្ហើយ! គេ​ថា​ខំ​រៀន​ក៏​ជួយ​ជាតិ​មួយ​ដែរ មិន​ចាំ​បាច់​ទៅ​ធ្វើ​សង្គ្រាម​ចូល​សមរភូមិ​នោះ​ទេ។

        1. ប្រហែលជាបែបនេះ ក៏ថាបាន។ ប្រហែលជាបងរស់នៅក្នុងគ្រួសារមួយដ៏កក់ក្តៅ សំបូរទៅដោយសេចក្តីស្រលាញ់ពីក្រុមគ្រួសារ។ ហើយអ្នកម្តាយ ជាទីស្រលាញ់របស់បងនោះ ចិត្តល្អណាស់ តែងតែចូលចិត្ត ជួយគេឯង មិនគិតពីខ្លួនទេ។ នៅពេលដែលបងធំឡើង បងក៏ធ្វើការនៅក្នុងអង្គការជាមួយនឹងកុមារ ដោយមិនដឹងខ្លួនបាត់ទៅហើយ។ ហើយក៏ចាប់ផ្តើមស្រលាញ់ ប្រទេសជាតិ និងចង់ជួយតាមសមត្ថភាព ព្រោះបងមិនចេះធ្វើ នយោបាយទេ ហើយក៏រឹតតែមិនចង់ ត្រឹមតែអង្គុយរិះគន់គេធ្វើនោះដែរ។ សុំត្រឹមជួយគេតាមសមត្ថភាព របស់ខ្លួនបងមានប៉ុណ្ណោះ។ បងបានបញ្ចូលគំនិតនេះ ទៅមិត្តរបស់បងនៅជិតខ្លួនអោយ ជ្រួតជ្រាបដែរ។ ពួកយើងក៏ពួតដៃគ្នា សាកល្បងរកជំនួយនៅទីនេះ ដើម្បីយកទៅជួយអ្វី ដែលពួកយើងអាចមានសមត្ថភាពជួយ។

          សំណាងល្អណាប្អូនប្រុស។ ឃើញប្អូនខំរៀន និងប្រឹងរៀននេះ បងសប្បាយចិត្តណាស់ ព្រោះមានក្មេងល្អៗ នៅសល់ដែរ មិនមែនក្មេងទាំងអស់ សុទ្ធតែមិនចូលសាលាទាំងអស់នោះទេ។ ដូចនេះ កុំទាន់អាលអស់សង្ឃឹម។ ប្រហែលជាថ្ងៃណាមួយ ពួកយើងអាចនឹងសហការណ៍គ្នា បកប្រែរឿងបរទេសផង ក៏ថាបាន នៅពេលណាដែលបងអស់ចិត្ត នឹងរកអ្នកនិពន្ធកំប្លែងនៅស្រុកខ្មែរមិនបាន។

  2. បងអត់ទាន់ចង់ផ្សព្វផ្សាយតុក្កតាជប៉ុននៅស្រុកខ្មែរទេ ព្រោះបងខ្លាចវាល្បី។ បើវាល្បីនោះ ស្ទីលរូបភាពរបស់ខ្មែរ ច្បាស់ជានឹងយកតាមជប៉ុនមិនខានទេ។ នៅប្រទេសជាច្រើនក្នុងពិភពលោក កំពុងជួបបញ្ហាមួយនេះ។ ជាងគំនូរ នាំគ្នាហាត់រៀនគូរតាមស្ទិលជប៉ុន បាត់បង់អស់ស្ទីលខ្មែរ។ រាល់ថ្ងៃ ជប៉ុនមិនទាន់ចាប់អារម្មណ៍ទីផ្សារនៅខ្មែរទេ ព្រោះវានៅតូច។ តែបើថ្ងៃណាមួយ ជប៉ុនចាប់អារម្មណ៍ ទឹកហូរមួយនេះ​ ច្បាស់ជានឹងទប់មិនជាប់ទេ។ វាជារឿងដែលបង និងមិត្តរបស់បង កំពុងតែបារម្ភ ហើយកំពុងតែធ្វើការលើរឿងនេះដែរ។

    1. ខ្ញុំ​យល់​ថា​ប្រសិន​បើ​យើង​ទទួល​យក​វប្បធម៌​របស់​គេ​ខ្លះ​ក៏​ល្អ​ដែរ កុំ​ឲ្យ​តែ​ផ្ទុយ​ពី​វប្បធម៌​ខ្មែរទាំង​ស្រុង។ ចំណែក​រឿង​គំនូរ​រូប​ភាព​ ខ្ញុំ​យល់​ថា​ក៏​គ្មាន​អ្វី​អាក្រក់​ដែរ យើង​អាច​យក​គំរូស្ទីល​គូរ​របស់​គេមក​កែច្នៃ​មកឲ្យ​មាន​លក្ខណៈ​ជា​ខ្មែរ។ គឺ​ដូច​គ្នា​នឹង​កាល​ដែល​យើង​យក​ក្បាច់​ឥណ្ឌា​មក​ច្នៃ​ប្រឌិត​ដែរ។ មូល​ហេតុ​មួយ​ទៀត​នោះ​គឺ​ថា រឿង​រូប​ភាព​របស់​ជប៉ុន​ទាំង​នេះ​មិន​មែន​ត្រឹម​តែ​ជា​ការ​កំសាន្ត​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បង្រៀន​យើង​នូវ​មេរៀន​ដ៏​មាន​តម្លៃ​មួយ​ចំនួន​ទៀត ជាក់​ស្ដែង​នៅ​ក្នុង​រឿង​ណារុតុ ប្រសិន​បើ​បង​បានតាម​ដាន​ បង​ប្រាកដ​ជា​នឹង​ដឹង​ហើយ។:mrgreen:

      1. បើនិយាយពីរឿងជប៉ុន បងមើលច្រើនរហូតរាប់មិនអស់។ ហើយបើនិយាយពីរឿងណារុតុវិញ ចាំភាគបន្តរាល់អាទិត្យហ្នឹង ព្រោះម៉ាអាទិត្យ គេចេញតែមួយភាគទេ។
        បងដឹងថា ការកែច្នៃ វាមិនមែនជារឿងអាក្រក់ទាំងអស់នោះទេ ប៉ុន្តែ បច្ចុប្បន្ននេះ ប្រសិនបើ តុក្កតាជប៉ុនចូលស្រុកខ្មែរកាន់តែច្រើន ខ្មែរយើងអត់មានពេលកែច្នៃទេ មានតែពេលចំលង។ ហើយបើមិនអ៊ីចឹង វារឹតតែធ្វើអោយសិល្បករខ្មែរក្នុងស្រុក បាក់ទឹកចិត្តទៅវិញទេ ព្រោះស្នាដៃរបស់គេមិនបានទទួលស្គាល់។ តុក្កតាជប៉ុនច្រើនយ៉ាងនេះ ជនជាតិខ្មែរច្បាស់ជាគ្មានថ្ងៃទប់ទល់រួចទេ។ ហើយប្រហែលជាឈានទៅដល់ការបាត់បង់សិល្បករតែម្តង ព្រោះតែផលិតផលក្នុងស្រុកនឹងមិនអាចត្រូវគេអោយតំលៃដូចជា ផលិតផលបរទេសទេ។ ដូចអូនដឹងស្រាប់ហើយថា ស្រុកខ្មែរបាត់បង់អ្នកចេះដឹងច្រើនពេក កាលសម័យប៉ុលពត ចង់កសាងឡើងវិញនេះ មិនមែនជារឿងងាយទេ។ ពួកយើងត្រូវការពេលវេលាច្រើនជាងនេះ។
        បងសង្ឃឹមថា មុនពេលដែលហួសពេលនោះ បងនឹងអាចធ្វើអ្វីខ្លះ ដើម្បីជួយលើកស្ទួយសិល្បករខ្មែរ។ ប្រសិនបើថ្ងៃណាមួយ ដែលតុក្កតាជប៉ុនវាយលុកទីផ្សារស្រុកខ្មែរនោះ បងនឹងមិនសូវស្តាយក្រោយទេ ព្រោះទោះជាយ៉ាងណា បងមិនត្រឹមតែជាអ្នកអង្គុយមើលទេ បងបានចូលរួមដែរ តែធ្វើម៉េច បើទប់ចរន្តវាមិនឈ្នះ។ សំខាន់បំផុត គឺបងមិនចង់អោយស្រុកខ្មែរ ស្តាយក្រោយ ដូចជានៅអឺរ៉ុប និងអាមេរិចទេ។ ស្រុកអស់នេះ មានលុយប៉ុណ្ណឹងផង ទប់ចរន្តតុក្កតាជប៉ុនមិនឈ្នះ។ ទំរាំស្រុកខ្មែរ ច្បាស់ជានឹងបាត់បង់ទាំងស្រុងតែម្តង ស្ទីលខ្មែរនោះ។

        1. កូន​ជ្រូក​គិត​បាន​ឆ្ងាយ​មែន! តែ​ខ្ញុំ​ថា​វិធី​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ក្មេង​ចូល​ចិត្តអាន​កាន់​តែច្រើន មាន​តែ​ចាប់​ផ្តើម​ពីការ​អាន​តុក្កតានេះ​ឯង ហើយ​ខ្មែរ​យើងមិនមាន​ច្រើនឲ្យ​គ្នា​អាន​ទេ ឃើញ​សឹងតែទូទាំងពិភពលោក​ទៅ​ហើយ តែឥទ្ធិពល​តុក្កតាជប៉ុន​បាន​គ្របដណ្តប់…ហេហេហេ ធ្វើ​ម៉េច​បើជាជំនាញ​របស់គេទៅហើយ វា​ពិបាកដែរ អ្នក​និពន្ធ​គេហ្នឹង​ក៏​សម្បូរណ៍គំនិត​មិន​ដែល​ដាច់ ភាគ​មួយ​ហើយ​មួយទៀតចេញមិន​ដែល​ខាន តែ​ខ្មែរ​យើង​​បើមាន​តុក្កតា​ចេញ ក៏​ប្រហែលជា​មិន​សម្បូរណ៍​ដូច​គេ​ដែរ ត្រូវ​ប្រើ​ពេល​ច្រើនទៀត​… មាន​ក្មេងជំនាន់​ក្រោយ​ពូកែៗដូច​ហ្វីដែល​ ខ្ញុំ​មាន​មោទនភាពណាស់

          1. កូនជ្រូកក៏ពិបាកចិត្តដូចគ្នានឹងរឿងនិពន្ធនេះដែរ។ នៅស្រុកគេ អ្នកនិពន្ធពូកែនិពន្ធរឿងកំប្លែងទាក់ទាញអ្នកអានណាស់។ រាល់ថ្ងៃនេះ កូនជ្រូកខឹងនឹងខ្លួនឯង ដែលមិនមែនជាមនុស្សកំប្លែង ហើយមិនពូកែនិពន្ធរឿងកំប្លែង បានត្រឹមតែចូលចិត្ត តែមិនពូកែ។ កូនជ្រូកព្យាយាមតាមរកមនុស្សកំប្លែងៗ អោយសរសេររឿងកំប្លែងសំរាប់អប់រំកុមារ តែវាដូចជារាវម្ជុលក្នុងបាតសមុទ្រ។ មិត្តប្រុសៗរបស់កូនជ្រូក ពូកែនិយាយកំប្លែង តែមិនចង់សរសេររឿងកំប្លែងទេ។
            ប្រសិនបើបុរសខ្មែរម្នាក់ ចូលចិត្តនិពន្ធនោះ គាត់បែរជាមិនមែនជាមនុស្សពូកែកំប្លែង ពូកែតែប្រលោមលោក រ៉ូម៉ង់ទិក។
            ហ៊ឺ ពិបាកចិត្តណាស់។
            តែមានតែព្យាយាមអោយអស់លទ្ធភាព។ ប្រសិនបើ10ឆ្នាំទៀត នៅតែរិកអ្នកនិពន្ធល្អមិនបាន កូនជ្រូកប្រហែលជាអស់ចិត្តហើយ។ ហើយក៏ប្រហែលជាកូនជ្រូកនឹងទៅសហការណ៍ជាមួយ ប្រទេសជប៉ុន ដើម្បីធ្វើការបកប្រែតុក្កតាល្អៗជាច្រើន សំរាប់កុមារ។
            មានតែចាំមើលសិនប៉ុណ្ណោះ ក្រែងលោព្រះជាម្ចាស់អាណិតដល់ការប្រឹងប្រែងរបស់កូនជ្រូក ហើយផ្តល់អ្នកនិពន្ធខ្មែរល្អម្នាក់ដល់កូនជ្រូក។

            1. ប្រសិន​ជា​យើង​ចង់​បង្កើត​ស្នា​ដៃ​អក្សរ​សិល្ប៍​ខ្លួន​ឯង​ក៏​ល្អ​ដែរ​ ប៉ុន្តែ​សូម​បង​​ឯង​គិត​ទៅ​មើល ថា​ស្រុក​យើង​ឥឡូវ​មិន​សូវ​ជា​មាន​អ្នក​ចេះ​ដឹង​ប៉ុន្មាន​ទេ ហើយ​អ្នក​ចេះ​ដឹង​ភាគ​ច្រើន​សុទ្ធ​តែ​នាំ​គ្នា​ទៅ​នៅ​បរទេស​ហើយ ព្រោះ​អី​ស្រុក​ខ្មែរ​គេ​មិន​សូវ​ចូល​ចិត្ត រឺ​ប្រើ​អ្នក​ចេះ​ដឹង​ឡើយ។ ដូច្នេះ​ហើយ ប្រសិន​បើ​យើង​មិន​ទទួល​យក​អក្សរ​សិល្ប៍​ រឺ​សិល្បៈ​របស់​បរទេស​ខ្លះ ធ្វើ​ម៉េច​នឹង​អាច​ទៅ​មុខ​រួច។ សូម្បី​តែ​នៅ​ក្នុង​សៀវភៅ​ភាសា​ខ្មែរ​រៀន​នៅ​សាលា​សព្វ​ថ្ងៃ​ក៏​មាន​បញ្ចូល​ស្នាដៃ​អក្សរ​សិល្ប៍​បរទេស​ដែរ។ ដូច​តែ​ពាក្យ​ស្លោក​គេ​ថា “សេរី​ភាព និង​ដុំ​បាយ” ទាល់​តែ​ឆ្អែត​ពោះ​ខ្លួន​ឯង​សិន សឹម​គិត​អំពី​ប្រទេស​ជាតិ​ក្រោយ នេះ​ជា​ស្ថាន​ភាព​របស់​អ្នក​ចេះ​ដឹងនៅ​ប្រទេស​យើង​ភាគ​ច្រើន។

              1. និយាយពីរឿងហ្នឹង ពិតជាត្រូវណាស់។ ឆ្អែតពោះ ខ្លួនសិន ចាំគិតប្រទេសជាតិក្រោយ។ ប៉ុន្តែ មនុស្សលោភលន់មិនចេះឈប់ ហើយមិនចេះឆ្អែតទេ។ មានតែមនុស្សមួយចំនួនប៉ុណ្ណោះ ដែលចេះស្កប់ស្កល់និយម។ ការបញ្ចូលស្នាដៃអក្សរសិល្ប៍បរទេសទៅក្នុងការសិក្សា ពីព្រោះវាចាំបាច់ ក្នុងការពង្រីកចំណេះដឹងទូទៅ របស់សិស្សនិនិស្សិត។

                តែចំណែករឿងតុក្កតាជប៉ុនវិញនោះ វាពិតជាករណីពិសេស។ ហើយវានេះ គឺជាថ្នាំញៀនយ៉ាងពិតប្រាកដ បើនរណាញៀនហើយ ច្បាស់ជាដកវិញមិនងាយរួចនោះទេ។ ប្រសិនបើសិល្បៈក្នុងស្រុកយើងវារឹងមាំគួរសម ការហូរចូលតុក្កតាជប៉ុនចូលទៅ នឹងមិនមានផលប៉ះពាល់ជាដុំកំភួននោះទេ។ តែប្រសិនបើសិល្បៈរបស់យើងនៅអន់ថយនៅឡើយនោះទេ ការហូរចូលមួយនេះ នឹងដូចជាទឹកបាក់ទំនប់ ដែលទប់មិនឈ្នះនោះដែរ។ ប្រសិនបើវាហូរចូលទៅហើយ កុំស្រមៃថា នឹងអាចបកក្រោយបានវិញនោះ។ ជាពិសេស នៅក្នុងប្រទេស ដែលសិល្បៈ និងវប្បធម៌របស់ខ្លួនយើង មិនទាន់ត្រូវបានប្រជាជនខ្លួនឯងអោយតំលៃពិតប្រាកដ។
                បងដឹងថា ថ្ងៃណាមួយ រឿងនេះវានឹងកើតឡើង។ តែបងមិនចង់ក្លាយទៅជាមនុស្សម្នាក់ ដែលបានត្រឹមតែបន្ទោសព្រហ្មលិខិតទេ។ បងនឹងព្យាយាមអោយដល់ទីបំផុត តែបើសិនជាបងមិនអាចរកមនុស្សគាំទ្របានច្រើនទេនោះ ថ្ងៃណាមួយ ដៃរបស់បងទាំងពីរនេះ ក៏វាគង់តែទប់មិនជាប់ដូចគ្នា។

                បងមិនបានស្អប់តុក្កតាជប៉ុនបន្តិចណាសោះឡើយ។ បើមិនអ៊ីចឹង មិនមែនបងមើលច្រើនយ៉ាងនេះទេ។ ហើយបងបានជ្រើសរើសទុកខ្លះដែរ សំរាប់សហការណ៍បកប្រែជាមួយប្រទេសជប៉ុន ទៅថ្ងៃអនាគត។ ប៉ុន្តែ មុននឹងធ្វើរឿងមួយនេះ បងចាំបាច់ត្រូវតែធ្វើអ្វី ដែលបងគិតថា ល្អ សំរាប់ប្រទេសរបស់យើងបំផុត ដោយការផ្តល់តំលៃដល់សិល្បករក្នុងស្រុក មុនគេបង្អស់។ បងកំពុងព្យាយាមរកលុយ សំរាប់ធ្វើការបោះពុម្ពផ្សាយសៀវភៅថ្មីៗ ដែលជាស្នាដៃរបស់ជនជាតិខ្មែរ។ តែការប្រឹងប្រែង វាប្រហែលជាអាចមានពេលកំណត់។ នៅពេលណាមួយ ដែលបងហត់ បងប្រាកដជាបត់ដៃឈរមើលដូចអ្នកដទៃមិនខានទេ។

                1. ប្រសិន​បើ​មាន​អ្នក​ស្នេហា​ជាតិ​ច្រើន​ដូច​ជា​រូប​បង​ប្រាកដ​ជា​ល្អ​ហើយ។ តែ​សំខាន់​បំផុត​នា​ពេល​ឥឡូវ​នេះ​កូន​ខ្មែរ​ភាគ​ច្រើន​មិន​ចូល​ចិត្ត​អាន​សៀវភៅ​សោះ​តែ​ម្ដង មាន​ដែរ​តែ​តិច​តួច​ប៉ុណ្ណោះ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ស្នាដៃ​អក្សរ​សិល្ប៍​គ្នា​មិន​សូវ​មាន​តម្លៃ។ ដូច្នេះ​កិច្ច​ការ​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​បណ្ដុះ​ចិត្ត​គំនិត​ស្រឡាញ់​សៀវភៅ​ ស្រឡាញ់​អំណាន គំនិត​ចង់​ចេះ​ចង់​ដឹង​របស់​ខ្មែរ​ពី​ជំនាន់​មុន​វិញ។

                  1. ប្រសិនបើអូនចូលទៅបណ្ណាគារ អូននឹងឃើញសៀវភៅកុមារ កើនឡើងជាងមុនជាច្រើនដង ជាមិនខាន។ ហើយគំនិតបណ្តុះការអាននេះ ក៏មានច្រើនដែរ ដោយពួកគេប្រឹងប្រែងបង្កើតបណ្ណាល័យ នៅតាមសាលារៀននានា។
                    សៀវភៅបច្ចុប្បន្ន មានច្រើនជាងមុន រហូតបងមិនអាចទិញគ្រប់ក្បាលអោយក្មួយបង ដែលចូលចិត្តអានផង។
                    ខុសពីឆ្នាំមុន ដែលសៀវភៅបោះពុម្ពតិច។ បងអាចទិញគ្រប់ទាំងអស់ អោយតែក្មួយប្រុសបងចង់បាន។

                    1. ក្មេងមិនចូលចិត្តអានសៀវភៅ មកពីគ្រួសារ រឺសាលា មិនបានជួយបណ្តុះគ្នា អោយអានសៀវភៅ។ ប៉ុន្តែ ក្មេងភាគច្រើន ចូលចិត្តអានសៀវភៅណាស់។ បងបានធ្វើការច្រើនក្នុងរឿងនេះជាមួយក្មេង។ បងមិនទាន់ជួបក្មេងមិនចូលចិត្តអាន់សៀវភៅនៅឡើយទេ។ នេះបងនិយាយតាមត្រង់។ ប្រហែលជាបែបនេះទេដឹង បានជាបងនៅបន្តការងារនេះតទៅទៀត។

    1. ហ្នឹង​ហើយ តែ​ខ្ញុំ​រក​ឃើញ​តែ​ពីរ​ក្បាល​ប៉ុណ្ណោះ។ សង្ស័យ​តែ​គេ​ឈប់​បក​ហើយ ព្រោះ​លក់​មិន​សូវ​ដាច់ (មិន​សូវ​មាន​នរណា​ស្គាល់​ណារុតុ​ទេ​នៅ​ស្រុក​ខ្មែរ)។ ដូច្នេះ​ហើយ ខ្ញុំ​ក៏​ចង់​បន្តបក​ប្រែ​ទៅ ទុក​ជា​ការ​កំសាន្ត​នៅ​ពេល​ទំនេរ។😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s