សៀវភៅ Haruki Murakami ចេញ​ថ្មី


A-shopper-looks-at-Haruki-001

ប្រាំ​ឆ្នាំ​ក្រោយ​មក​ និពន្ធករ​ជន​ជាតិ​ជប៉ុន​ដ៏​ល្បី​ល្បាញ​ម្នាក់​នេះ បាន​ចេញ​សៀវភៅ​ថ្មី​ទៀត​ហើយ ដែល​មាន​ចំណង​ជើង​ថា 1Q84 ។ លោក ហារុគី មុរ៉ាកាគី (Haruki Murakami) បាន​មាន​ប្រសាសន៍​ថា លើក​នេះ​គាត់​មិន​បង្ហើប​ប្រាប់​អ្វី​អំពី​រឿង​ប្រលោម​លោក​នេះ​ទេ ដោយ​សារ​តែ​កំហុស​កាល​ពី​លើក​មុន ធ្វើ​ឲ្យ​សៀវភៅ​ប្រលោម​លោក​លក់​ដាច់​បំផុត​របស់​គាត់​ក្នុង​ឆ្នាំ ២០០២ ចំណង​ជើង​ Kafka on the Shore ត្រូវ​អស់​តម្លៃ(សាច់​រឿង) ។

នាយក​រោង​ពុម្ព​បាន​លើក​ឡើង​ថា គាត់​ត្រូវ​បង្ខំ​ចិត្ត​បោះ​ពុម្ព​សៀវភៅ​ចេញ​ថ្មី​នេះ​ពី ១០០០០០ ទៅ ៤៨០០០០ ក្បាល​ដើម្បី​បន្ទាន់​ចិត្ត​បណ្ដា​អ្នក​អាន​ទាំង​ឡាយ។ 1Q84 ត្រូវ​បាន​គេ​និយាយ​ថា​ជា​រឿង​និយាយ​ពី បុរស​ និង​ស្ត្រី​ពីរ​នាក់​ដែល​ស្វែង​រក​គ្នា​ទៅ​វិញ​ទៅ​មក។ រឿង​នេះ​ទាក់​ទង់​នឹង ឃាត​កម្ម ប្រវត្តិសាស្ត្រ អំពើ​ហិង្សា សាសនា ចំណង​គ្រួសារ និង ក្ដី​ស្រឡាញ់

មាន​អ្នក​រិះ​គន់​មួយ​ចំនួន​បាន​អះ​អាង​ថា រឿង​នេះ​យក​លំនាំ​តាម​សៀវភៅ​រឿង​និពន្ធ​ដោយ​លោក ចច អូរវែល (George Orwell) ដែល​មាន​ចំណង​ជើង ១៩៨៤ (ភាសា​ជប៉ុន​អាន​ “លេខ​៩” ថា “ឃូ” ស្រដៀង​នឹង​អក្សរ​អង់គ្លេស Q)។ គួរ​បញ្ជាក់​ផង​ដែរថា​សៀវភៅ​របស់​លោក ហារុគី មុរ៉ាកាគី ភាគ​ច្រើន​សុទ្ធ​តែ​ជាសៀវភៅ​លក់​ដាច់​ជាង​គេ (Bestseller) ហើយ​ត្រូវ​បាន​បក​ប្រែ​ជាង ៣៤ ភាសា។

ព័ត៌មាន​បន្ថែម៖ http://www.guardian.co.uk/books/2009/may/29/murakami-iq84-novel-published

ខ្ញុំ​មិន​ទាន់​បាន​អានសៀវភៅ​នេះ​នៅ​ឡើយ​ទេ ព្រោះ​មិន​ទាន់​មាន​បក​ប្រែ​ជា​ភាសា​អង់គ្លេស (អត់​ចេះ​ជប៉ុនទេ! :grin:) តែ​ខ្ញុំ​មាន​សៀវភៅ​ (E-book) របស់​គាត់​ផ្សេង​ៗ​ដែរ តែ​មិន​ទាន់​បាន​អាន។ ប្រសិន​បើ​នរណា​ចង់​អាន​ចាំ​ខ្ញុំ​ផ្ញើ​​ឲ្យ (អត់​ហ៊ាន​ដាក់​ឲ្យ​ដោនឡូត​ទេ ខ្លាច​គេ​បិទ​ប្លក :lol:)

2 thoughts on “សៀវភៅ Haruki Murakami ចេញ​ថ្មី

  1. បង​ថា​ទាក់ទង​សុំសិទ្ធ​បក​ប្រែបោះពុម្ភ​លក់​ហ្មងទៅ​ ហ្វីដែល! ចង​ចូល​ចិត្ត​ ហើយ​គិត​ថា​ក្មេងៗ​ប្រហែលចូល​ចិត្ត​ដែរ អាន​ច្រើន​ល្អជាងមិន​អាន បើទោះជាអាន​សៀវភៅ​តុក្កតា​ក៏ដោយ!

    1. ពិបាក​ជាង​គេ​គឺ​សុំ​សិទ្ធិ​បក​ប្រែ​ហ្នឹង​ឯង អ្នក​និពន្ធ​ភាគ​ច្រើន​គិត​ថា​នៅ​ក្មេង​ពេក ខ្លាច​បក​ទៅ​ធ្វើ​ឲ្យ​ខូច​សាច់​រឿង​របស់​គេ។ ម្យ៉ាង​ទៀត រឿង​អស់​នេះ​សរសេរ​ជា​ភាសា​ជប៉ុន ទាល់​តែ​មាន​គេ​បក​ប្រែ​ជា​ភាសា​អង់គ្លេស​ទើប​បក​ប្រែ​ជា​ភាសា​ខ្មែរ​បាន (ខ្ញុំ​អត់​ចេះ​ជប៉ុន​ទេ) ។ តែ​ខ្ញុំ​ឮ​មតិ​អ្នក​អាន​ភាគ​ច្រើន​ថា​ល្អ​មើល សូម្បី​តែ​ជន​ជាតិ​ខ្មែរ​ក៏​ថា​ល្អ​មើល​ដែរ ដូច​នៅ​ក្នុង http://blogbykhmer.blogspot.com/2008/10/discovering-literary-genious.html

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s