រឿង​ចម្លែក


អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​ដឹង​ហើយ អំពី​ការ​សាង​សង់​អគារ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី ដែល​ទើប​នឹង​សាង​សង់​រួច។ ដូច្នេះ​ខ្ញុំ​សូម​និយាយ​អំពី​រឿងចម្លែក​ពីរ​យ៉ាង​អំពី​សំណង់​អគារ​នេះ៖

ទី​មួយ៖ អគារ​នេះ​ត្រូវ​បាន​ចិន​កសាង​ទាំង​ស្រុង។ កម្ម​ករ​ទាំង​ឡាយ​ដែល​សាង​សង់​អគារ​នេះ​សុទ្ធ​តែ​ជន​ជាតិ​ចិន ចំនែក​ជន​ជាតិ​ខ្មែរ​វិញ​បាន​ត្រឹម​តែ​ដឹក​ស៊ីម៉ង​ឲ្យ​គេ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​រដ្ឋាភិបាល​ខ្មែរ​មិន​បាន​ទទួលថវិការ​ចូល​ជាតិ​ទាល់​តែ​សោះ។ តាម​ព័ត៌មាន​មិន​ច្បាស់​ការ​ថា អគារ​នេះ​សាង​សង់​ឡើង​មិន​មែន​ជំនួយ​ពី​ចិន​នោះ​ទេ គឺ​ខ្ចី​លុយ​ចិន​ដើម្បី​សាង​សង់​តែ​ប៉ុណ្ណោះ។

ទី​ពីរ៖ រឿង​ទី​ពីរ​នេះ​អាច​ថា​ជា​រឿង​កំប្លែង​ក៏​បាន រឺ​ក៏​រឿង​ដែល​គួរ​ឲ្យ​ខឹង​ក៏​បាន។ ដូច​បាន​រៀប​រាប់​ខាង​លើ​រួច​មក​ហើយ អគារ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​ដែល​បាន​សាង​សង់​ឡើង​សុទ្ធ​តែ​ចិន​ជា​អ្នក​កាន់​ការ​ទាំង​អស់ ដូច្នេះ​គ្មាន​ជន​ជាតិ​ខ្មែរ​ម្នាក់​ណា​ដឹង​ថា​គេ​សាង​សង់​យ៉ាង​ម៉េច​ខ្លះ​នោះ​ទេ។ នៅ​ពេល​ដែល​សង់​រួច​ហើយ ពេល​ដែល​នាយក​រដ្ឋ​មន្ត្រី និង​មន្ត្រី​ផ្សេងៗ​ចូល​ទៅ​មើល គឺ​ត្រូវ​ស្រងាក​ចិត្ត​តែ​ម្ដង ព្រោះ​ថា​បង្គន់​នៅ​ក្នុង​អគារ​នោះ​មិន​មែន​ជា​បង្គន់​អង្គុយ​ទំនើប​ឯ​ណា (ភាសា​អង់គ្លេស​ហៅ​ថា Water Closet) គឺ​សុទ្ធ​តែ​ជា​បង្គន់​អង្គុយ​ចោង​ហោង​ទាំង​អស់*

តើ​ចិន​មាន​គំនិត​យ៉ាង​ណា​ចំពោះ​ការ​សាង​សង់​អគារ​ដ៏​ទំនើប​តែ​បែរ​ជា​សង់​បង្គន់​អន់​ដូច្នេះ? តើ​នេះ​ជា​ការ​មើល​ងាយ​ចំពោះ​​ខ្មែរ​រឺ?

* រឿង​នេះ​ត្រូវ​បាន​លើក​ឡើង​យក​មក​និយាយ​នៅ​ក្នុង​កាសែត The Cambodia Daily (មិន​ចាំ​ថា​ច្បាប់​ទី​ប៉ុន្មាន​ទេ)

6 thoughts on “រឿង​ចម្លែក

  1. គេធ្វើតាមថានះ ប្រទេសនឹងណា យើងក្រសុំលុយគេចឹងគេអោយអាអន់ហើយ​មិន អីចឹង? បើមានលុយកម្មង់សុទ្ឋតែ ថ្មរម៉ាបមកពីអ៊ីតាលី ដាក់អង្គុយជុះ ត្រជាក់ចិត្ត បាត់ហើយ​និយាយអីចឹង ម៉ូត អាគារនេងមិនដឹងជាស្ទីលអីទេ ខ្មែរថាមិនមែន ជ្រុងៗ ដូចលេខបួនចិន ដែលដូចម្ឈូសម៉េចរ៉េ ហាហា ថាលេងទេ

  2. ចំពោះ​រឿង​បង្គន់ នេះ​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ​ដល់​ពាក្យ​ចចាម​អារ៉ាម​មួយ​ថា ល្បង​ម៉ៅ​សេទុង ពេល​គាត់​ទៅ​ណា​ម្តង​ៗ គាត់​យក​កន្ថោរ​គាត់​ទៅ​ជា​មួយ​ជា​និច្ច។ គាត់​ដាច់ខាត​មិន​ជុះ​ដាក់​បង្គន់​ធម្មតា​ទេ។

    ពិត​ជា​រឿង​ចំលែកនិង​អាម៉ាស់​​មែនបើ​សិន​ជា​យើង​បណ្តោយ​អោយ​សង់ស្រេច​តែ​ចិត្ត​បែប​េនះ។
    រឿង​ទីស្តីការ​ថ្មី​នេះ មាន​ពាក្យ​ចចាម​អារ៉ាម​ផ្សេង​ទៀត​ដូច​ជា​ សង់​បន្ទប់​សុខអាន​ធំ​ជាង​បន្ទប់​សម្តេច។ ដំបូល​ដូច​ម៉ុង​ខ្មោច។ លោក​ជំទាវ​ធំ មិន​ព្រម​អោយ​ព្រះ​ស្វាមី​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ ខ្លាច​ចុះ​រាសី។ល។
    ក្រោយ​មក​លេច​ចេញ​ទី​ស្តី​ការ​ថ្មី​ទាល់​តែ​បាន​មែន។

  3. ខ្ញុំ​ថា​រឿង​វាមាន​ច្រើន​ជាង​ហ្នឹង ហើយ​​បើ​ខ្ចី​លុយ​គេ​មែន វា​គ្មាន​ហេតុ​ផល​អ្វិ​ដែល​យើងមិន​អាច​ត្រួត​ពិនិត្យ​សំណង់បានទេ បើទោះជា​ជំនួយ​ឥតសំណង​ក៏​អញ្ចឹង​ដែរ ព្រោះ​វា​ចូល​លក្ខណៈគេ​សង់ផ្ទះ​ឲ្យ​ ម្ចាស់​ផ្ទះ​មិន​មែន​មិន​ចង់ដឹងផ្ទះ​ខ្លួន​រាង​រៅ​យ៉ាង​ណានោះ​ដែរ រឿងទាំង​នេះ​យើងមិន​អាច​បន្ទោស​ចិនបាន​ទេ បើ​បន្ទោស​គឺ​ការ​គ្រប់គ្រង​របស់​ខ្មែរ​យើង​ទៅ​វិញទេ …..

    1. ចំពោះ​រឿង​នេះ​លោក​ហ៊ុន​សែន​មិន​ពេញ​ចិត្ត​សោះ​ឡើយ ហើយ​ឥឡូវ​កំពុង​តែ​សាង​សង់​អគារ​ការិយាល័យថ្មី​របស់​នាយក​រដ្ឋ​មន្ត្រី និ​ង​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ មិន​ដឹង​ជា​បាន​លុយ​មក​ពី​ណា​ទេ ព្រោះ​ថា​នៅ​ជំពាក់​ក្រុម​ហ៊ុន ​លី ឈួង ​ជាង​១០​លានដុល្លារ​ទៀត​ កាល​ពី​សង់​អគារ​រដ្ឋ​សភា​ថ្មី។

  4. ច៊ំ! មែនក៏អី!?
    ក្រែងលោស្តាយចិនទេដឹង!តែទោះយ៉ាងណាមុនសាងសង់ក៏ត្រូវមានប្លង់ដែរ!
    ប្រើបង្គន់បែបណាអាចដឹងមុនតើ! តែបើខាងខ្មែរមិនបានមើលទាំងប្លង់ផងបានចប់!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s